ម្ចាស់​អាជីវកម្ម​ប្រមាណ​ជាង​ ៤០០​នាក់​នឹង​​បង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី​ BNI Cambodia Nation Conference 2018​



ម្ចាស់​អាជីវកម្ម​មិន​តិច​ជាង​ ៤០០នាក់​នោះ​ទេ​នឹង​មក​ធ្វើ​ការ​ជួបជុំ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏ធំ​ប្រចាំ​ឆ្នាំ​គឺ​ កម្មវិធី ​BNI Cambodia Nation Conference 2018 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី០៨ ខែ​កញ្ញា ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​។ នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​នឹង​​ទទួល​បាន​ឱកាស​សហការ​ជា​មួយ​ដៃ​គូ​អាជីវកម្ម​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ជា​សមាជិក​នៃ​បណ្ដាញ​ទំនាក់​ទំនង​មុខ​ជំនួញ​ពិភព​លោក Business Network International (BNI) ​ ដែល​ផ្ដល់​ឱកាស់​កាន់​តែ​ប្រសើរ​សម្រាប់​ម្ចាស់​អាជីវកម្ម​ទាំង​អស់​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​តាំង​បង្ហាញ​ផលិត​ផល​ឬ​សេវាកម្ម​របស់​ខ្លួន​បាន​យ៉ាង​ទូលំ​ទូលាយ ហើយ​ក៏​មាន​ការ​តាំង​បង្ហាញ​ផលិតផល​របស់​​សមាជិក BNI Cambodia និង​បណ្ដាញ​ធុរកិច្ច​ជា​ច្រើន​ទៀត។  នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​មួយ​នេះ​ផង​ដែរ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​វាគ្មិន​កិត្តិយស​ចំនួន​ ៣ ​រូបរួមមាន ឯកឧត្ដម ហុង សុខហួ នាយក​ប្រត្តិបត្តិ ក្រុមហ៊ុន CSX, លោក Mashesh MAC Srinivasan ជាប្រធាន នៃ BNI អាស៊ីប៉ាស៊ីភិក និងលោក Mulari Sundaram ដែលជា Happyness Coach ដែល​ពួក​គាត់​និង​ឡើង​មក​ធ្វើ​បទ​បង្ហាញ​ចែក​រម្លែក​នូវ​បទពិសោធន៍​និង​គន្លឹះ​ជា​ច្រើន​ទាក់​ទង​និង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​កម្មវិធី​នេះ។ លើស​ពី​នេះ​ទៅ​ទៀត​សមាជិក​នៃ​ BNI ទាំង​១១​ Chapters​ប្រមាណ​ជា​ជិត ​៥០០​នាក់​នឹង​​មក​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​ដ៏​អស្ចារ្យ​មួយ​នេះ​ផងដែរ ក្នុង​គោល​បំណង​បង្កើន​នូវ​ទំនាក់​ទំនង​ល្អ​ដល់​ម្ចាស់​អាជីវកម្ម​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​កម្មវិធី​ BNI Cambodia Nation Conference 2018​នេះ​ផង​ដែរ​លោក​អ្នក​ក៏​មាន​ឱកាស​​ទទួល​បាន​នូវ​វិធីសាស្រ្ត​ ក៏​ដូច​ជា​គន្លឹះ​ជោគ​ជ័យ​ជា​ច្រើន​ទាក់​ទង​​ការ​ធ្វើ​អាជីវកម្ម​ និង​ឱកាស​នៅ​ក្នុង​ការ​រៀន​សូត្រ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​ជោគ​ជ័យ​ បន្ថែម​ទៀត​ជា​មួយ​ BNI​ដែល​ធ្វើ​ការ​ភ្ជាប់​អាជីវកម្ម​របស់​លោក​អ្នក​ជា​មួយ​សមាជិក​លើស​ពី​៤០០​នាក់​និង​អ្នក​ដឹក​នាំ​ជា​ច្រើន​រូប​ទៀត​នៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ។ BNI ក៏​បាន​និង​កំពុង​ប្រកាស​ស្វែង​រក​អ្នក​គាំទ្រ​ដល់​ការ​រៀបចំ​កម្មវិធី​នេះ​ ផងដែរ។ អត្ថបទ​ប្រយោជន៍​ទទួល​បាន​ សូម​ពិនិត្យ​មើល​ខាង​ក្រោម។ ប្រសិន​បើ​បង​ប្អូន​ទាំង​អស់​ មាន​ចំណាប់អារម្មណ៍​សូមទាក់ទង​ទៅ​កាន់​ក្រុម​ការងារ​​អ្នក​រៀបចំ​។
X
5s