កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»​



ជាទូទៅ ការបង្កើតឲ្យមានការគ្រប់គ្រងល្អ នៅក្នុងដំណើរកាអាជីវកម្ម និង មានប្រាក់ចំណេញគឺជាកត្តាដ៏សំខាន់សំរាប់សហគ្រាសទាំងឡាយ។ យ៉ាងណាមិញ ការដាក់វិនិយោគទុនទាំងអស់មិនមែនសុទ្ធតែទទួលបានផលវិជ្ជមាននោះទេ ហើយមូលហេតុដ៏ចម្បងគឺបណ្តាលមកពី កង្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងនៃមុខជំនួញ។ ក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងទូទៅពីដំណើរការសវនកម្មនៅក្នុងក្រុមហ៊ុន ជាពិសេសរាល់បញ្ហាដែលអាចកើតមានឡើងក្នុងអាជីវកម្ម ក៏ដូចជាគន្លឹះសំខាន់ក្នុងការប្រឈមនឹងបញ្ហាទាំងនោះ ទៅកាន់ម្ចាស់គ្រប់គ្រង់អាជីវកម្ម សហគ្រិនវ័យក្មេងដែលកំពុងតែមានអាជីវកម្មនៅក្នុងដៃ រឺ ក៏កំពុងមានគម្រោងនឹងកសាងមុខជំនួញ ព្រមទាំងសិស្សនិស្សិតទាំងឡាយ ក្លឹបសវនកម្មខេមអេដ (CamEd Audit Club) បានរៀបចំកម្មវិធីសិក្ខារសាលាមួយមានឈ្មោះថា «The Speculation» ដែលនឹងពាំនាំនូវអត្ថប្រយោជន៍ទាក់ទងនឹងប្រធានបទ “សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស” ដែលជាថ្នាល បណ្តុះបណ្តាលដ៏សំខាន់មួយសំរាប់អ្នកមានអាជីវកម្ម និង អ្នកមានគម្រោងធ្វើអាជីកម្មនាពេលអនាគតឲ្យទទួលបាននូវបទពិសោធន៍និងគោលការណ៍ណែនាំអំពីការកាត់បន្ថយហានិភ័យក្នុងអាជីវកម្ម។
ដោយឡែក សិក្ខារសាលាសំរាប់ប្រធានបទដូចដែលមាននៅខាងលើនឹងមានការចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ចំណានៗពីការគ្រប់គ្រងអាជីវកម្ម និង អាជីពក្នុងផ្នែកសវនកម្មរួមមាន ៖ 1. លោក កែវ ឡុងឌី ប្រធានប្រតិបត្តិការនៃក្រុមហ៊ុនស្រមោចត្រេឌីង (Srormoch Trading) ដែលនឹងបកស្រាយលើប្រធានបទ ‘ការកេងប្រវ័ញ្ច និង ហានិភ័យ’ (Frauds and Risks) 2. លោក ស៊ាង សុបញ្ញា នាយកសាលាវិទ្យាស្ថាន ខេមអាស៊ាន (CAM-ASEAN International Institute) ដែលនឹងបកស្រាយលើប្រធានបទ ‘អភិបាលកិច្ចនៃក្រុមហ៊ុន’ (Corporate Governance) 3. លោក ចាន់ វាសនា Partnerនៃក្រុមហ៊ុន APV (Cambodia) Co.,Ltd ដែលនឹងបកស្រាយលើប្រធានបទ ‘សវនកម្មផ្ទៃក្នុង’ (Internal Audit) 4. លោក ខយ គីមឡេង Country Manager នៅក្រុមហ៊ុន Deloitte ដែលនឹងបកស្រាយលើប្រធានបទ ‘សវនកម្មឯករាជ្យ' (External Audit) កម្មវិធីនេះនឹងប្រព្រឹត្តនៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2018 នៅក្នុងសាល Cambodia-Japan Cooperation Center (CJCC), វេលាម៉ោង 1 ដល់ 5 រសៀល។ សំរាប់អ្នកចូលរួមនឹងទទួលបាននូវ នំដូណាត់ Krispy Kreme ព្រមទាំងកាដូពិសេសពីកម្មវិធី ជាពិសេសមានឱកាសឈ្នះរង្វាន់ផ្សេងៗនាចុងកម្មវិធីផងដែរ។ សម្រាប់ពត៍មានបន្ថែមទាក់ទងនឹងកម្មវិធី និង ទំនាក់ទំនងទិញសំបុត្រតម្លៃ 5$ សូមធ្វើការតាមដាន និង ផ្ញើរសារមកកាន់ហ្វេសបុកផេក CamEd Audit Club រឺទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 097 36 00 514 ,012 59 49 27 , 015 28 76 76 និងអាចធ្វើការចុះឈ្មោះតាមរយៈ link រឺ QR Code នៅខាងក្រោម https://docs.google.com/forms/d/e/1FAIpQLSdlUv4dLj29jxhoWDkZmhwHLYyWCNdyrC0xYX3JpEY9BUCcqA/viewform
X
5s