ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​



ជា​មួយ​ប្រធាន​បទ​ វិថី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ នៃ​កម្មវិធី​វិថីសុបិន​រដូវកាល​ទី​៣​ នឹង​​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដ៏​ល្អ​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​ និង​ហិរញ្ញវត្ថុ ​យ៉ាង​ពិត​ប្រាកដ ពិសេស​សម្រាប់​ប្អូនៗ​ដែល​ទើប​តែ​ប្រឡង​បាក់​ឌុប​ចប់​ហើយ​មិន​ទាន់​ដឹង​ថា​ ត្រូវ​រៀន​ជំនាញ​អ្វី​ ក៏​អាច​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ​ដើម្បី​ស្វែង​យល់​បន្ថែម​ពាក់​ព័ន្ធ​និង​ជំនាញ​នេះ​។ ​កម្មវិធី​នឹង​​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ឯមជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ​ (CKCC) ចាប់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដែលកម្មវិធី​សិក្ខា​សាលា​នេះ​ដំណើរ​ការ​ក្រោម​កិច្ច​សហការ​ចូល​រួម​រៀប​ចំ​ដោយ​ 360 Ads&event និង Aplus consulting company។ នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ល្អៗ​ពី​សំណាក់​វាគ្មិន​កិត្តិយស​ដែល​ពោពេញ​ដោយ​ជំនាញ​និង​បទពិសោធន៍​ចំនួន​៣​រូប​គឺ​ លោក Casey នាយក​ប្រតិបត្តិ​នៃ​សាលា​ CamEd, លោក ចាន់គិរីរ័ត្ន ស្ថាបនិក​ក្រុមហ៊ុន​ Banji  និង​លោក​ស្រី ហ្គិច ទៀវ ប្រធាន​ក្រុមហ៊ុន​ KMPG មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក​អ្នក​នឹង​បាន​ជួប​ជា​មួយ​ពិធី​ការិនី​ឆ្នើម​ដែល​សម្បូរវោហារសព្ទ​គឺ​ DJ Nana ដែល​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​កម្មវិធី​នេះ​ ព្រម​ទាំង​លោក​ ម៉ៅ សាវីន អ្នក​គ្រប់​គ្រង​ការ​វិនិយោគ មក​ពី​ EMI ដែល​ជា​អ្នក​សម្រប​សម្រួល​នៅ​កិច្ច​ពិភាក្សា​ និង​វាគ្មិន​ពិសេស​មួយ​រូប​ទៀត​ដែល​អញ្ជើញ​មក​ពី​ក្រុមហ៊ុន ​Smart ផង​ដែរ។ ចំពោះ​ការ​​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នេះ​ លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ល្អៗ​ យល់​ដឹង​កាន់​តែ​ច្បាស់​ទៅ​លើ​យុទ្ធ​សាស្រ្ត​សំខាន់​ៗ​ ទាក់​ទង​ទៅ​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ព្រម​ទាំង​គំនិត​ថ្មី​ៗ​ជា​ច្រើន​ពី​សំណាក់​វាគ្មិន​កិត្តិយស្ត​ដែល​ពោពេញ​ដោយ​ជំនាញ​និង​បទពិសោធន៍ ពិសេស​គឺ​ពាក់​ព័ន្ធ​ទៅ​និង​វិស័យ​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ​នេះ​ផ្ទាល់ លើស​ពី​នេះ​លោក​អ្នក​​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជោគ​ជ័យ​នៅ​ក្នុង​វិស័យ​នេះ​ដូច​ជា​វាគ្មិន​ជំនាញ​របស់​យើង​ខាង​លើ​ផងដែរ។ កុំ​ភ្លេចណា​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ពី​សំណាក់​វាគ្មិន​ដែល​មាន​ជំនាញ​និង​បទ​ពិសោធន៍​ជោគ​ជ័យ​ជា​ច្រើន​ទាក់​ទង​និង​វិស័យ​គណនេយ្យ​និង​ហិរញ្ញ​វត្ថុ​នេះ ដែល​ពួក​គាត់​និង​ធ្វើ​ការ​ចែក​រម្លែក​និង​បកស្រាយ​នូវ​ចម្លល់​របស់​លោក​អ្នក​ ដូច្នេះ​សូម​កុំ​ឲ្យ​ឱកាស​ដ៏ល្អ​នេះ​កន្លង​ផុត​ទៅ​ឲ្យ​សោះ​។ សំបុត្រ​ចូល​រួម​តម្លៃ​ ៨​ដុល្លារ​​ដែល​លោក​អ្នក​អាច​ចុះ​ឈ្មោះ​ទិញ​បាន​នៅ​ថ្ងៃ​នៃ​កម្មវិធី​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC)។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​មក​កាន់ ០ 069 300 914/081 506 006 ឬ​ក៏​អាច​ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ​Facebook page: https://www.facebookcom/roadmaptoyourdream/
X
5s