សម្រង់គតិទាំង ១០ ឃ្លាជួយអ្នកក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពល មានសក្តានុពល​



មនុស្សមា្នក់ៗសុទ្ធតែចង់ក្លាយជាអ្នកដឹកនាំដ៏ល្អ។ ដូចនេះប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ល្អ មានឥទ្ធិពល អ្នកគួររៀនសូត្រតាមសម្រង់គំនិតរបស់អ្នកដឹកនាំកំពូលៗមួយចំនួនដើម្បីអភិវឌ្ឍខ្លួន។ ខាងក្រោមនេះគឺជាសម្រង់គតិទាំង១០ ជួយអ្នកក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពល មានសក្តានុពល៖

១) មុននឹងអ្នកក្លាយជាអ្នកដឹកនាំ ភាពជោគជ័យគឺជាការអភិវឌ្ឍខ្លួនរបស់អ្នក។ ប៉ុន្តែ នៅពេលដែលអ្នកក្លាយជាអ្នកដឹកនាំ ភាពជោគជ័យគឺជាការអភិវឌ្ឍអ្នកដទៃ។ Jack Welch

២) អ្នកដឹកនាំដែលពូកែមិនមែនជាអ្នកដឹកនាំដែលធ្វើរឿងអស្ចារ្យនោះទេ។ ប៉ុន្តែអ្នកដឹកនាំដែលអស្ចារ្យគឺដឹកនាំអ្នកដ៏ទៃធ្វើរឿងអស្ចារ្យ។ Ronald Reagan

៣) អ្នកដឹកនាំគឺជាអ្នកដែលដឹងផ្លូវ ដើរលើផ្លូវ និងបង្ហាញផ្លូវដល់អ្នកដទៃ។ John C. Maxwell

៤) មនុស្សនឹងភ្លេចអ្វីដែលអ្នកនិយាយ អ្វីដែលអ្នកបានធ្វើ ប៉ុន្តែពួកគេនឹងមិនអាចបំភ្លេចនូវអ្វីដែលអ្នកធ្វើឲ្យពួកគេមានអារម្មណ៍នោះទេ។ Maya Angelou ៥) ការគ្រប់គ្រងគឺជាការធ្វើរឿងឲ្យត្រឹមត្រូវ ប៉ុន្តែការដឹកនាំគឺការធ្វើរឿងត្រឹមត្រូវ។ Orison Swett Marden

៦) ដើម្បីគ្រប់គ្រងខ្លួន អ្នកត្រូវប្រើប្រាស់ខួរក្បាល ប៉ុន្តែដើម្បីគ្រប់គ្រងអ្នកដ៏ទៃ អ្នកត្រូវប្រើប្រាស់បេះដូងរបស់អ្នក។ Eleanor Roosevelt

៧) ការដឹកនាំគឺត្រូវការភាពខ្លាំងតែមិនឈ្លើយ ចិត្តល្អតែមិនខ្សោយ អង់អាចក្លាហានតែមិនបំភិតបំភ័យ មានការគិតពិចារណាតែមិនខ្ចិល ចេះដាក់ខ្លួនតែមិនកំសាក មានមោតនៈភាពតែមិនក្រអឺតក្រទម មានភាពកំប្លែងតែមិនល្ងីល្ងើ។ Jim Rohn

៨) សិល្បៈនៃការទំនាក់ទំនងគឺជាភាសានៃការដឹកនាំ។ James humes

៩) មុខងារនៃការដឹកនាំគឺបង្កើតអ្នកដឹកនាំបន្តមិនមែនអ្នកដើរតាមនោះទេ។ Ralph Nader ១០) ថ្ងៃនេះអ្នកអាន ថ្ងៃស្អែកនឹងក្លាយជាអ្នកដឹកនាំ។ Margarel Fuller

ចុចអាន៖ ​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

ដោយ៖ លង់ វណ្ណៈ

X
5s