ទស្សនៈទាំង ១០ឃ្លារបស់លោក ដូណាល ត្រាំ សម្រាប់លោកអ្នកគិតនិង​វិភាគដើម្បី​វឌ្ឍនភាព!​



លោកដូណាល ត្រាំ (Donald Trump) គឺជាអ្នកជំនួញដ៏ពូកែ មហាសេដ្ឋីប្រាក់រាប់លាន បុគ្គល​ល្បីល្បាញលើទូរទស្សន៍ និងជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបផងដែរ។ លោកដូណាល ត្រាំ កើតនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៤៦ ក្នុងទីក្រុងញូយ៉ក ហើយបច្ចុប្បន្នលោកគឺជាប្រធានាធិបតីទី ៤៥របស់សហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាទស្សនៈទាំង ១០ឃ្លារបស់លោក ដូណាល ត្រាំ សម្រាប់លោកអ្នកគិតវិភាគ ៖

១) គ្មានសុបិន្តណាធំពេកនោះទេ ហើយក៏គ្មានឱបសគ្គណាដែលអស្ចារ្យពេកនោះដែរ។ លើលោកនេះ គ្មានអ្វីដែលអ្នកចង់បានហើយធ្វើមិនបាននោះទេ។

២) បើគង់តែត្រូវគិត ចុះហេតុអ្វីមិនគិតឲ្យធំ?

៣) បើគ្មានចំណង់ទេ អ្នកនឹងគ្មានថាមពល ហើយបើគ្មានថាមពលហើយ អ្នកនឹងគ្មានអ្វីទាំងអស់។

៤) អ្វីៗក្នុងជិវិតរបស់អ្នកគឺជាសំណាង។

៥) ខ្ញុំវាយតម្លៃមនុស្សទៅលើសមត្ថភាព សុចរិតភាព និងគុណសម្បត្តិរបស់ពួកគេ។

៦) ជួនកាលការបរាជ័យក្នុងការប្រយុទ្ធជួយធ្វើឲ្យអ្នករកឃើញផ្លូវឈ្នះក្នុងសង្រ្គាម។

៧) ចុងក្រោយ អ្នកមិនមែនវាស់វែងដោយអ្វីដែលអ្នកបានធ្វើនោះទេ តែអ្វីដែលអ្នកបានសម្រេច។

៨) ខ្ញុំព្យាយាមរៀនពីអតីតកាល ប៉ុន្តែខ្ញុំរៀបគម្រោងសម្រាប់អនាគតដោយផ្ដោតលើបច្ចុប្បន្ន។

៩) សិល្បះនៃការអានគឺចងចាំអ្វីដែលសំខាន់ ហើយបំភ្លេចអ្វីដែលមិនបានការ។

១០) សូម្បីតែអ្នកមិនជឿលើខ្លួនអ្នកផង នោះឲ្យអ្នកដទៃជឿលើអ្នកយ៉ាងម៉េច៕

ចុចអាន៖ ​គតិ​មាស​ទាំង​ ៦​ឃ្លា​​ពី​លោក​ ​ជេហ្វ​ បេហ្សូស​ (Jeff Bezos)​​ ​​​អ្នក​មាន​ផុត​​លេខ​​លើ​លោក​​​

ដោយ៖ លង់ វណ្ណៈ

X
5s