ច្បាប់នៃក្ដីស្រលាញ់ទាំង ៦យ៉ាងរបស់ព្រះសម្មាសម្មុទ្ធ ដែលមានតម្លៃសម្រាប់មនុស្សជាតិ​



ព្រះសម្មាសម្មុទ្ធបរមគ្រូនៃយើង គឺជាបុគ្គលត្រាស់ដឹងដែលមានចំណេះបញ្ញាញាណខ្ពង់ខ្ពស់។ ព្រះអង្គគឺជាសាស្ដានៃព្រះពុទ្ធសាសនា ដោយរាល់ឱវាទរបស់ព្រះអង្គត្រូវបានពុទ្ធសនិកជនយកទៅប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនដើម្បីអភិវឌ្ឍខ្លួន។ ខាងក្រោមនេះគឺជាច្បាប់នៃក្ដីស្រលាញ់ទាំង ៦យ៉ាងរបស់ព្រះសម្មាសម្មុទ្ធ ដែលមានតម្លៃសម្រាប់មនុស្សជាតិ៖

១) «ប្រសិនបើអ្នកស្រលាញ់ខ្លួនអ្នក នោះអ្នកនឹងមិនធ្វើឲ្យអ្នកដទៃឈឺចាប់នោះទេ។» រឿងដែលសំខាន់ក្នុងការស្វែងរកសេចក្ដីស្រលាញ់ពិតគឺអ្នកត្រូវចេះស្រលាញ់ខ្លួនរបស់សិន។ ប្រសិនបើអ្នកស្រលាញ់ខ្លួនអ្នក អ្នកនឹងអាចបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើអ្នកពិតជាស្រលាញ់ខ្លួនអ្នក អ្នកនឹងឃើញនូវអំពើត្រលប់មកវិញពីនរណាម្នាក់ពីព្រោះអ្នកភ្ជាប់ចំណងទំនាក់ទំនងជាមួយគ្នា ហើយមានចំណងផ្លូវចិត្តតែមួយ។

២) «សន្តិភាពចេញពីខាងក្នុងខ្លួនរបស់អ្នក ដូចនេះកុំខំព្យាយាមរកវាខាងក្រៅ។» ប្រសិនបើអ្នកស្វែងរកសន្ដិភាព សេចក្ដីស្រលាញ់ពីអ្វីមួយឬនរណាម្នាក់ នោះវាមិនមែនជារឿងត្រឹមត្រូវនោះទេ។ ភាពរីករាយពេញចិត្តប្រាកដគឺការកើតចេញពីការពេញចិត្តលើអ្វីដែលអ្នកមាន ពីចិត្តស្ងប់របស់អ្នក។ អ្នកមិនចាំបាច់ខិតខំស្វែងរកអ្វីដែលមិនមែនជារបស់ខ្លួនអ្នកនោះទេ។

៣) «ស្រលាញ់ពិភពលោកទាំងមូលដូចម្ដាយស្រលាញ់កូន។» ពិភពលោកទាំងមូលសមនឹងទទួលបានក្ដីស្រលាញ់។ មនុស្សជាច្រើនគិតថាការខិតខំប្រឹងប្រែងនិងពេលវេលារបស់ពួកគេគឺមានតម្លៃសម្រាប់តែគ្រួសាររបស់គេ។ ប៉ុន្តែប្រសិនបើអ្នកសម្រៃថាពិភពលោកទាំងមូលគឺជាគ្រួសាររបស់អ្នក នោះអ្នកនឹងចាប់ផ្ដើមពង្រីកនូវក្ដីស្រលាញ់របស់អ្នក។ ប្រសិនបើមនុស្សគ្រប់រូបគិតបែបនេះ នោះពិភពលោកទាំងមូលនឹងក្លាយជាកន្លែងដ៏ស្រស់ស្អាតជាក់ជាមិនខាន។

៤) «រាល់ពាក្យពេជអ្នកនិយាយត្រូវប្រុងប្រយ័ត្ន ពីព្រោះវាជាអាវុធមុខពីរដែលអាចសម្លាប់ឬជួយសង្គ្រោះអ្នកដទៃ។» ប្រសិនបើអ្នកនិយាយស្ដីដោយពាក្យអវិជ្ជមានឬមិនគម្បីទៅអ្នកដ៏ទៃ នោះទំនាក់ទំនងរបស់អ្នកងាយនឹងប្រះឆា ហើយអ្នកនឹងមិនអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃបានទេ។ ដូចនេះមុននឹងនិយាយ អ្នកត្រូវគិតច្រើនដងសិន ជៀងវាងពាក្យសម្ដីអសុរសមិនគួរសម។ ពាក្យសម្ដីផ្អែមទន់ភ្លន់ពិរោះពិសារ សរសើរ លើកទឹកចិត្តជាពាក្យដែលមនុស្សផងទាំងពួងចង់ស្ដាប់។

៥) «សេចក្ដីខឹងស្អប់មិនអាចរំងាប់សេចក្ដីស្អប់បានទេ ប៉ុន្តែសេចក្ដីខឹងស្អប់រំងាប់ដោយសេចក្ដីស្រលាញ់បាន។» ប្រសិនបើអ្នកស្ថិតក្នុងកាលះទេសះជួបរឿងមិនឈ្លោះប្រកែកគ្នា អ្នកត្រូវចងចាំថាអ្នកមានវិធីជាច្រើនក្នុងការតបត។ ប្រសិនបើអ្នកជ្រើរើសការមិនឈ្លោះប្រកែកដោយជំនួសវិញដោយការស្រលាញ់ នោះអ្នកអាចរក្សាចំណងទំនាក់ទំនងរវាងគ្នានឹងគ្នាបាន។ អ្នកត្រូវចងចាំថា ការតបតដោយកំហឹងគឺប្រៀបដូចជាការយកសាំងទៅចាក់លើភ្លើងអ៊ីចឹង។

៦) «ភាពរីករាយគឺមានលើមនុស្សដែលចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន។» អ្នកគួរតែរៀនពេញចិត្ត ដឹងគុណអ្វីដែលអ្នកមាន៕

ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា ដោយ៖ លង់ វណ្ណៈ

X
5s