សម្រង់សម្ដីទាំង ១០ដ៏មានអត្ថន័យថ្លៃថ្លារបស់លោក លីអូ តលស្ដយ (Leo Tolstoy) កំពូលអ្នកនិពន្ធប្រលោមលោករបស់រុស្ស៊ី
លោក លីអូ តលស្ដយ (Leo Tolstoy) គឺជាកំពូលអ្នកនិពន្ធប្រលោមលោកល្បីល្បាញរបស់រុស្ស៊ី។ លោកលីអូ តលស្ដយ ចាប់កំណើតនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៨២៨ ក្នុងទីក្រុង Tula ក្នុងប្រទេសរុស្ស៊ី។ លោក លីអូ តលស្ដយ បាននិពន្ធនូវរឿងវ៉ាវជាច្រើន ជាពិសេសសៀវភៅប្រលោមលោកល្បីៗដូចជា War and Peach Anna Karenina និង The Death of Ivan Ilyich ជាដើម។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ ដ៏មានអត្ថន័យថ្លៃថ្លារបស់លោក លីអូ តលស្ដយ (Leo Tolstoy) កំពូលអ្នកនិពន្ធប្រលោមលោករុស្ស៊ី៖
១) «បើសិនអ្នកចង់រីករាយ ចូរធ្វើខ្លួនឲ្យរីករាយ។»
២) «អ្វីគ្រប់យ៉ាងដែលខ្ញុំយល់ច្បាស់ពីព្រោះតែខ្ញុំស្រលាញ់វា។»
៣) «បើសិនខ្ញុំមិនដឹងថាខ្ញុំចង់បានអ្វី ហើយមូលហេតុអ្វីខ្ញុំនៅទីនេះនោះទេ នោះជីវិតគឺមិនអាចកើតមានបានឡើយ។»
៤) «កំពុលអ្នកប្រយុទ្ធដ៏អស្ចារ្យគឺពូកែអត់ធ្មត់រង់ចាំពេលវេលា។»
៥) «មនុស្សម្នាក់ៗគិតតែចង់ផ្លាស់ប្ដូរពិភពលោក តែគ្មាននរណាម្នាក់ខិតខំផ្លាស់ប្ដូរខ្លួនគេនោះទេ។»
៦) «របស់តែមួយគត់ដែលអ្នកដឹងនោះគឺអ្នកមិនដឹងអ្វីទាំងអស់ ហើយនេះហើយគឺជាគតិបណ្ឌិតពិតប្រាកដ។»
៧) «អត្ថន័យតែមួយគត់នៃជីវិតគឺការជួយមនុស្សជាតិ។»
៨) «ភាពរីករាយមិនមែនស្ថិតលើរបស់ខាងក្រៅនោះទេ តែជារបៀបដែលអ្នកមើលលើវត្ថុទាំងនោះ។»
៩) «ប្រសិនបើអ្នកប្រឹងស្វែងរកភាពល្អឥតខ្ចោះ នោះអ្នកនឹងមិនដែលអាចរីករាយជាមួយអ្វីដែលអ្នកមានឡើយ។»
១០) «មនុស្សដែលមានគតិបណ្ឌិតពិតប្រាកដគឺតែងតែរីករាយ។»
ដោយ៖ លង់ វណ្ណៈ