សម្រង់សម្ដីដ៏មានន័យទាំង ១០ឃ្លារបស់លោក ណែលសុន មែនដេឡា (Nelson Mandela) វីរបុរសអាហ្រ្វិកខាងត្បូង
លោកណែលសុន មែនដេឡា (Nelson Mandela) គឺជាម្ចាស់ជ័យលាភីណូបែលសន្ដិភាព (Nobel Prize) អ្នកបដិវត្តប្រឆាំងការរើសអើងពូជសាសន៍ និងជាប្រធាធិបតីទី១ប្រទេសអាហ្វ្រិកខាងត្បូងចាប់ពីឆ្នាំ ១៩៩៤ ដល់ ១៩៩៩។
លោក ណែលសុន មែនដេឡា កើតនៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ១៩១៨ នៅភូមិ Mvezo ក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ លោក ណែលសុន មែនដេឡា ត្រូវបានគេចាត់ទុកថាជាវីរបុរស និងជានិម្មិតរូបនៃការរើបម្រាសពីរបបជិះជាន់ ប្រកាន់ពូជសាសន៍ ហើយបានប្រែក្លាយប្រទេសអាហ្វ្រិកខាងត្បូងឲ្យស្គាល់ប្រជាធិបតេយ្យ សេរីភាពគ្មានការរើសអើងដល់សព្វថ្ងៃនេះ។
ខាងក្រោមនេះ គឺជាសម្រង់សម្ដីដ៏មានន័យ ទាំង ១០ឃ្លារបស់លោក ណែលសុន មែនដេឡា វីរបុរសអាហ្រ្វិកខាងត្បូង៖
១) «ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលដែលអ្នកអាចប្រើប្រាស់ដើម្បីផ្លាស់ប្ដូរពិភពលោក។»
២) «កុំវាយតម្លៃខ្ញុំដោយភាពជោគជ័យរបស់ខ្ញុំ តែវាយតម្លៃខ្ញុំលើចំនួនបរាជ័យ និងចំនួនដែលខ្ញុំងើបឈរឡើងវិញ។»
៣) «បន្ទាប់ពីឡើងភ្នំដ៏អស្ចារ្យមួយ អ្នកនឹងឃើញថាមានភ្នំដ៏អស្ចារ្យជាច្រើនទៀតដែលអ្នកត្រូវឡើង។»
៤) «កំហឹងប្រៀបបីដូចអ្នកផឹកថ្នាំពុល ហើយសង្ឃឹមថាវាអាចសម្លាប់សត្រូវរបស់អ្នក។»
៥) «នៅពេលអ្នកមានការតាំងចិត្តហើយ អ្វីក៏ដោយក៏អ្នកអាចសម្រេចបានដែរ។»
៦) «បំភ្លេចអតីតកាល។»
៧) «គ្មានប្រទេសណាមួយអាចអភិវឌ្ឍបានទេ លុះត្រាតែប្រជាជនប្រទេសនោះមានការអប់រំសិន។»
៨) «អ្នកអាចចាប់ផ្ដើមផ្លាស់ប្ដូរពិភពលោកឲ្យប្រសើរឡើង ដោយសកម្មភាពតូចប៉ុណ្ណានោះ។»
៩) «ក្នុងប្រទេសរបស់ខ្ញុំ អ្នកដើរចូលគុកសិន មុននឹងក្លាយជាប្រធានាធិបតី។»
១០) «សេរីភាពនឹងក្លាយជាគ្មានន័យ ប្រសិនបើគ្មានសុវត្តិភាពក្នុងផ្ទះនិងនៅលើដងផ្លូវ។»
ដោយ៖ លង់ វណ្ណៈ