អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា​



បារខែម បន្ទាយមានជ័យ នេះ ប្រារព្ធ ឡើង ក្នុង គោល បំណង ជួបជុំ រវាង ម្ចាស់ អាជីវកម្ម និង អ្នកជំនាញ ដើម្បី ពិភាក្សា ចែករំលែក ចំណេះដឹង ដល់ អាជីវកម្មធុនតូចនិង មធ្យម បុគ្គលិក សហគ្រាស ក្រុមហ៊ុននានា អំពីបច្ចុប្បន្នភាពនៃ សេដ្ឋកិច្ច ធនធាន មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ និង បច្ចេកវិទ្យា ឌីជីថល។ល។
  • បារខែមបន្ទាយមានជ័យ
  • “សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម"
  • ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ
  • ចូលរួមដោយឥតគិតថ្លៃ!
បារខែម បន្ទាយ មានជ័យ បាន ធ្វើរួច ២ដង ឡើង រួច មក ហើយ ដើម្បី ចែករំលែក បទពិសោធន៍ ពី អ្នក មាន ជំនាញ ប្រកដ ដោយ បទ ពិសោធន៍ល្អ ៗ មកពី រាជធានីភ្នំ ពេញ  និង ខេត្តនានា ដែល ធ្វើ ឡើងនៅ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ ចាប់ ពី ម៉ោង ៨ព្រឹក ដល់ ម៉ោង ៥ល្ងាច នៅ ទី តាំង នៅសាកលវិទ្យាល័យ មានជ័យ ខេត្ត បន្ទាយមានជ័យ កម្មវិធី នេះ ធ្វើ ឡើង ក្រោមប្រធានបទ “សិក្ខាសាលា អាជីវកម្ម ខ្នាតតូច និង មធ្យម" ។   កម្មវិធី នេះ ចូលរួម ដោយ វាគ្មិន ប្រមាណ១២ រូប មក ចែករំលែក ប្រធានបទ ខុសៗគ្នា វិស័យបច្ចេកវិទ្យា និង អាជីវកម្ម ដើម្បី ធ្វើការ ផ្លាស់ប្ដូរចំណេះដឹង ជំនាញ និង បទពិសោធន៍ ជាមួយ គ្នា និង ចែករំ លែកទៅ សហគ្រាស ធនតូច និង មធ្យម ក្នុង ការអភិវឌ្ឍ អាជីវកម្ម របស់ គាត់។ អ្នក ចូលរួម នឹង ទទួល បាន គំនិត និង ការ ស្វែង យល់ បន្ថែម នៅ ក្នុង ការ បើក មុខ ជំនួញអាជីវកម្ម សម្រាប់ សម្រួល អាជីវកម្ម ប្រចាំថ្ងៃ ។ ក្រៅពីនេះ អ្នកក៏អាចផ្សារភ្ជាប់ ទំនាក់ទំនង ជាមួយ វាគ្មិន និង អ្នក ចូលរួម ដទៃទៀត សម្រាប់ អាជីវកម្ម និង បណ្ដាញ ទំនាក់ទំនង របស់ អ្នក ទៅ ថ្ងៃ មុខ ពី វាគ្មិន នី មួយៗ ដែល អញ្ជើញ មកពី ទីកន្លែងផ្សេងៗគ្នា ។ កម្មវិធីនេះទទួល គាំទ្រពី អង្គការ ជី អាយ ហ្សិត (GIZ) សភា ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ក្រោមការសហការ របស់ សាកលវិទ្យាល័យមានជ័យ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA) និង ស៊ីអ៊ិនវេសមិន (SHE Investment) រួមជាមួយដៃគូរសហការផ្សព្វផ្សាយ សារព័ត៌មានខ្មែរឡូត (KhmerLoad) សារព័ត៌មានសប្បាយ (Sabay News) ហ្គិកអិនខេមបូឌា ( GeeksInCambodia)  និងប្សិសខ្មែរ (BizKhmer) រួមទាំង យុវជន ស្ម័គ្រចិត្ត បារខែម បន្ទាយមានជ័យ ទើប បង្កើត អោយ មាន កម្មវិធី នេះឡើង ។ ទំនាក់ទំនង លោក ជី សុផាត អ្នក សម្របសម្រួល រៀបចំ កម្មវិធីបារខែម លេខទូរស័ព្ទ 010 307575 Email: [email protected] | Webside: www.barcampcambodia.org
X
5s