ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ​



កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិពីទូទាំងតំបន់អាស៊ាន ប្រទេសចិននិងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ ប្រទេសកម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។ ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជាគឺដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលបានកើតឡើងទាក់ទងទៅនឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ចំណែកឯអន្តរជាតិជាច្រើនមានការយល់ដឹងតិចតួចអំពីគុណភាពនៃអចលនទ្រព្យដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។ ព្រឹត្តិការណ៍ដ៏ធំបំផុតមួយដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជាបានវិលត្រលប់មកវិញសារ ជាថ្មី។ការតាំងពិព័រណ៍រយៈពេល២ថ្ងៃដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០     ចូលរួមដាក់បង្ហាញ។ "ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា" គឺបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន Ezecom និងសហការឧបត្ថម្ភដោយក្រុមហ៊ុន  PropEase, Bayon Airlines, CDF Belt Road Capital management, DFDL និងសណ្ឋាគារ Lumiere Hotel ។ នៅសល់រយៈពេលតែមួយខែទៀតប៉ុណ្ណោះ សាធារណជននឹងអាចចូលរួមព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះម្តងទៀតហើយ។ គម្រោងធំៗមួយចំនួនដែលនឹងចូលរួមតាំងបង្ហាញរួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង   Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS South East Asia Property Services ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast ក្រុមហ៊ុន Naki Group ក្រុមហ៊ុន Naki Realty ក្រុមហ៊ុន AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង The Spring Villa ក្រុមហ៊ុន PropEase គម្រោង Angkor Grace ក្រុមហ៊ុន Yuetai ក្រុមហ៊ុន App Tnaot News គម្រោង Skyland Condo គម្រោង VHouse ក្រុមហ៊ុន Prime One Real Estate (Cambodia) Co., Ltd, ក្រុមហ៊ុន Maison Poly , ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន RS Residence គម្រោងខុនដូ88Suit ក៏មានការចូលរួមពីសំណាក់វិស័យហិរញ្ញវត្ថុផងដែរដែលរួមមាន៖ ធនាគារភ្នំពេញពាណិជ្ជ ធនាគារ ANZ ធនាគារ RHB។ មនុស្សរាប់ពាន់នាក់រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះរួមមាន៖ អ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើនជាច្រើន។
ទីកន្លែង និងកាលវិភាគ
នឹងប្រព្រឹត្តទៅនៅសណ្ឋាគារណាហ្គាវើលសាលធំជាន់ទី២ក្នុងរាជធានីភ្នំពេញ។
កម្មវិធីធ្វើនៅពេលណា?
កុំភ្លេចចំណាំទុកកាលបរិច្ឆេទនៅលើប្រតិទិនរបស់អ្នក! ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី១៩និងទី២០ ខែតុលាឆ្នាំ២០១៨នៅសាលធំជាន់ទី២នៃសណ្ឋាគារណាហ្គាវើល១ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងដំណើរការចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៦ល្ងាចនៅថ្ងៃសុក្រនិងថែ្ងសៅរ៏។ សាធារណៈជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ។
ការផ្តល់ជូនពិសេស៖
  •     គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន CDF
  •     វិនិយោគិនអន្តរជាតិដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នឹងទទួលបានថ្លៃសំបុត្រយន្តហោះវិញ(ការផ្តល់ជូននេះមានតាមគម្រោងប៉ុណ្ណោះ)
សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិតអំពីរបៀបវារៈកម្មវិធី៖
សម្រាប់ភាសាអង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#press អង់គ្លេស: https://realestatekh.lpages.co/cambodia-real-estate-show-october-2017-attendees/ ខ្មែរ: https://realestatekh.lpages.co/khmer-october-cambodia-real-estate-show-attendees/ ចិន: https://realestatekh.lpages.co/chinese-october-cambodia-real-estate-show-attendees/
X
5s