ក្រុមហ៊ុន CBL ប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់ រដូវកាលអាពាហ៍ពិពាហ៍ ២០១៨ - ២០១៩​



រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅអាគារ K និង L នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញ ជាកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ ក្នុងគោលបំណងនៃការរៀបចំនេះដើម្បីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណនៅកិច្ចសហការកន្លងមក ក៏ដូចជាជម្រាបជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ ២០១៨-២០១៩។ កម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម អ្នកណែនាំរោងការ និងអតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមមានស្រាបៀរ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង Gold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការ ឬកម្មវិធីជប់លៀងផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា។ក្នុងឱកាសដ៏ពិសេសនេះ លោក (Samson Wong) អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានមានប្រសាសន៍ថា៖ កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ច អស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនា ទីក្រុងញូវយ៉ក ប្រទេសអាមេរិច ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។ សម្រាប់ឆ្នាំនេះយើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជ័រលេស ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និង ស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ ។   អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះរួមមាន ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ នឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តពិសេសពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រាល់ការណែនាំផលិតផលស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុន CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង Gold Crown Stout ទៅកាន់គូស្វាមីភរិយាថី្ម។     បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ពីរផ្សេងទៀតដូចជា៖ - ខេត្តសៀមរាប ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅ វិមានមង្គល ។ - នៅខេត្តកំពង់ចាម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅសណ្ឋាគារ ៧មករា។ ចាប់ពីពេលនេះតទៅ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទ ព្រមទាំងអតិថិជនផ្ទាល់អាចចុះឈ្មោះ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មក្នុងការផ្គត់ផ្គង់ស្រាបៀរដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។ ប្រសិនបើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ ដេប៉ូចែកចាយ អ្នកណែនាំរោងការ ព្រមទាំងអតិថិជន ចង់ជ្រាបព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400/011 333 500។ ពិសាដោយការទទួលខុសត្រូវ
X
5s