LG VIP Night 2018 កម្មវិធីជប់លៀងជួបជុំដៃគូអាជីវកម្មដ៏ធំបំផុត&ការបង្ហាញផលិតផលថ្មីៗរបស់ LG
កាល ពី ល្ងាចថ្ងៃទី 27 ខែ កញ្ញា ម្សិលមិញ នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ) ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានរៀបចំកម្មវិធី LG VIP Night 2018 ដើម្បីជប់លៀងជួបជុំថ្លែងអំណរគុណដល់តំណាងចែកចាយលក់ផលិតផល LG និង អតិថិជនដៃគូអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងបង្ហាញនូវផលិតផលថ្មីៗប្រចាំឆ្នាំ 2018 នៅសណ្ឋាគារសុខាភ្នំពេញ ។ នៅក្នុងពិធីជួបជុំដ៏អធិកអធមដែលមានការចូលរួមជាកិត្តិយសពីសំណាក់ លោក Sung Suk Kim អគ្គនាយកថ្មីរបស់ក្រុមហ៊ុន LG Electronics ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនជីហ្គៀ (G Gear) និង ដៃគូរអាជីវកម្មប្រមាណជាង 800 នាក់។
បច្ចេកវិទ្យាថ្មីៗ នឹងផលិតផលសំខាន់ៗដែល LG Electronics បានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនោះមានដូចជា LG ThinQ , LG Inverter ទូរទស្សន៏ OLED និង Super UHD ។
បច្ចេកវិទ្យា AI ( Artificial Intelligence ) ដែលមានឈ្មោះថា “LG ThinQ“ ត្រូវបានដាក់បង្ហាញជូនដល់ភ្ងៀវកិតិ្តយសទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីចូលរួមទស្សនា និង ទទួលយកបទពិសោធន៍ប្រើប្រាស់ដោយផ្ទាល់។ ការអភិវឌ្ឃន៍ជាច្រើនឆ្នាំ ទៅលើបច្ចេកវិទ្យា “LG ThinQ“ ហើយមកដល់ពេលបច្ចុប្បន្ន បច្ចេកវិទ្យាដ៏អស្ចារ្យនេះត្រូវបានបញ្ចូលទៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើន របស់គ្រឿងអេឡិចត្រូនិច LG ដែលមានដូចជា ទូរទសន្សន៍ OLED TV, ទូរទឹកកក Instaview, ម៉ាស៊ីនត្រជាក់ Dual Cool, ឧបករណ៍បំពងសម្លេង និង ឧបករណ៍ជាច្រើនប្រភេទផ្សេងទៀត ។ “LG ThinQ“ ផលិតផលដែលបំពាក់បច្ចេកវិទ្យាឆ្លាតវៃ AI គឺជាបច្ចេកវិទ្យាដែលនឹងធ្វើអោយការរស់នៅប្រចាំថ្ងៃ របស់អតិថិជនប្រើប្រាស់កាន់តែមានភាពងាយស្រួលឡើង ដូចជា ការគ្រប់គ្រង និង បញ្ជារទូរទស្សន៍ដោយប្រើប្រាស់សម្លេង ការរៀបចំចាក់ចែងអោយត្រូវនឹងតំរូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ។ ទូរទស្សន៍ LG 2018 AI ThinQ ផ្ដល់ជូនបទពិសោធន៍ទស្សនា និង ការប្រើប្រាស់ដ៏អស្ចារ្យដោយគ្រាន់តែចុច និង សង្កត់ប៊ូតុងសម្លេង អ្នកប្រើប្រាស់អាចសួរពត៌មានជាច្រើនដូចជា ការព្យាករណ៍អាកាសធាតុ ការស្វែងរកទីតាំងហាងអាហារដែលនៅជិតបំផុត និង ដឹងពីលទ្ធផលការប្រកួតកីឡាបាស់ទាត់ផ្សេងៗទៀត ។ បច្ចេកវិទ្យា AI LG ThinQ ជួយអោយអ្នកទស្សនា និង ប្រើប្រាស់ទទួលបានភាពរីករាយ និង បទពិសោធន៌ដ៏អស្ចារ្យដោយការប្រើនឹងបញ្ជារដោយសម្លេង ផ្ទាល់ ។
នៅក្នុងកម្មវិធី ក៏មានការដាក់តាំងបង្ហាញផលិតផលជាច្រើន នៅក្នុងនោះក៏ដូចជា ទូរទស្សន៏ LG OLED TV និង Super UHD TV ផងដែរ ។ ទូរទស្សន៍ LG OLED TV ស៊េរីថ្មី ទំនើបៗ ល្អផ្អាច់គេ ដែលអាចផ្ដល់ជូននូវគុណភាព រូបភាពយ៉ាងច្បាស់ល្អអស្ចារ្យ ជាមួយនឹង ពណ៌រូបភាពខ្មៅដិតច្បាស់ឥតខ្ចោះ (Perfect Black) ដែលមើលទៅហាក់បីដូចជាទស្សនានៅខាងក្រៅផ្ទាល់ ទោះបីមើលពីជ្រុងណាក៏ដោយ។ ទូរទស្សន៍ LG OLED TV ជាប្រភេទទូរទស្សន៍ស្ដើងបំផុត និង អាចមើលឃើញពីគ្រប់ជ្រុងដោយមិនបាត់បង់រូបភាពដើមឡើយ ហើយព្រមទាំងភ្ជាប់មកជាមួយនូវ កម្មវិធីសំឡេង Dolby Vision និង Dolby Atmos ដែលធ្វើអោយរូបភាព និង សម្លេងកាន់តែល្អឥតខ្ចោះ ។ សមត្ថភាព និង បច្ចេកវិទ្យាទាំងនេះបានធ្វើ អោយទូរទស្សន៍ LG OLED TV ទទួលបានពានរង្វាន់ទូរទស្សន៍ឆ្នើមល្អដាច់គេ ពីកម្មវិធី CES (Consumer Electronics Show) 2018 ថ្មីៗកន្លងទៅនេះផងដែរ ។ មិនតែប៉ុណ្ណោះនៅក្នុង កម្មវិធីនោះ ក៏មានការដាក់តាំងបង្ហាញទូរទស្សន៍ប្រភេទ Super UHD ជូនដល់ភ្ញៀវកិតិ្តយសទាំងអស់បានទស្សនា និង ទទួលយកបទពិសោធន៍ដោយផ្ទាល់ផងដែល ។ ទូរទស្សន៍ LG Super UHD បានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ Nano-Cell និង ដំណើរការដោយបច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ Alpha 7 ដែលអាចបង្ហាញកម្រិតរូបភាពច្បាល់ល្អ និង បង្ហាញរូបភាពដូចទៅនឹងរូបភាពពិតៗនៅខាងក្រៅ ។ លើលពីនេះទៅទៀត ទូរទស្សន៍ LG Super UHD ក៏បានផ្ដល់នូវបទពិសោធន៍ទស្សនា ដល់អ្នកប្រើប្រាស់នូវគុណភាពរូបភាពកម្រិតភាពយន្ត 4K និង សម្លេងដែលហុំព័ទ្ធនៅជុំវិញខ្លួនរបស់យើង ទោះបីជាបន្ទប់ធំក៏ដោយ ប្រៀបបានដូចជាការទស្សនានៅក្នុងរោងកុនពិតៗ។
សំរាប់ក្រុមហ៊ុន LG គឺតែងតែខិតខំ និង បេ្តជ្ញាចិត្តក្នុងការផ្ដល់នៅផលិតផល ដែលមានគុណភាពឈានមុខគេ ប្រសិទ្ធិភាពសន្សំសំចៃថាមពលខ្ពស់ និង សមត្ថភាពក្នុងការប្រើប្រាស់កាន់តែល្អសំរាប់អតិថិជន។ បច្ចេកវិទ្យា LG Inverter ត្រូវបានបំពាក់ទៅលើឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនដូចជា ម៉ាស៊ីនបោកគក់សំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបូមធូលី ម៉ាស៊ីនចំអិនអាហារ និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ ម៉ាស៊ីនត្រជាក់ LG Dual Cool (Dual Inverter) ដែលអាចសន្សំសំចៃភ្លើង បានរហូតដល់ 70% ផ្ដល់សំណើម និងថែរក្សាស្បែក ថែមទាំងមានមុខងារដែលផ្តល់នូវភាពត្រជាក់លឿន និងថែរក្សាបរិស្ថានទៀតផង ។ សំរាប់ម៉ាស៊ីនបោកគក់ដែលបំពាក់បច្ចេកវិទ្យា LG Inverter វិញ គឺធ្វើអោយការបោកគក់ម្ដង ប្រើប្រាស់ភ្លើងត្រឹមតែ 67 វ៉ាត់តែប៉ុណ្ណោះ វាស៊ីភ្លើងតិចជាងម៉ាស៊ីនបោកគក់ធម្មតារហូតដល់ 36 % រឺឯទូរទឹកកករបស់ក្រុមហ៊ុន LG មានបច្ចេកវិទ្យា Inverter អាចរក្សាអាហារអោយនៅស្រស់ក្នុងរយះពេលយូររហូតដល់មួយសបា្ដហ៍។
បច្ចេកវិទ្យា Inverter ជាក្បាលម៉ាស៊ីននៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចសន្សំសំចៃថាមពលបានរហូតដល់ទេ្វរដង និង ធ្វើឲ្យគ្រឿងឧបករណ៍អេឡិចត្រូនិចដំណើរការបានយ៉ាងល្អប្រសើរ។ ដូច្នេះហើយទើប LG ក្លាយជាក្រុមហ៊ុនស្ដង់ដាឧស្សាហកម្មគ្រឿងអេឡិចត្រូនិចដែលឈានមុខគេក្នុងសកលលោក ។
នាក្នុងឪកាសនោះ លោក សុង សុខគីម ដែលជាអគ្គនាយកថ្មីរបស់ LG Electronics នៅក្នុងប្រទេសកម្ពុជាក៏បានមានប្រសាសន៍ដែលថា “ យើងខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចាប់ដៃគូរជាមួយនឹងក្រុមហ៊ុនតំណាងចែកចាយរបស់យើង គឺក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខសំរាប់ការលក់ដំគ្រឿងអេឡិចត្រូនិចរបស់ LG នឹងជាក្រុមហ៊ុនឈានមុខមួយ ក្នុងការធ្វើការចែកចាយ ផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូររបស់យើងពិតជាធ្វើអោយក្រុមហ៊ុនទាំងពីរ រីកលូតលាស់ទៅបានយ៉ាងឆាប់រហ័ស។ ”
ចំនែក លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) ក៏បានអោយដឹងផងដែរថា ៖ ក្នុងរយៈពេល 7 ឆ្នាំ កន្លងទៅនេះ ក្រុមហ៊ុន G Gear មិនគ្រាន់តែដើរតួជាអ្នក ចែកចាយផលិតផល LG តែប៉ុណ្ណោះទេ តែយើងគឺជាដៃគូរយុទ្ធសាស្រ្តតែមួយគក់ ដែលខិតខំប្រឹងប្រែងក្នុងការ ជួយពង្រឹង និង ពង្រីកទីផ្សារចែកចាយរបស់ ផលិតផល LG នៅក្នុងប្រទេសកម្ពុជា។ យើងហ៊ាននិយាយបានថាចំណែក ទីផ្សាររបស់ផលិតផល LG បានកើនឡើងគួរអោយគក់សំគាល់មកដល់ពេលនេះ មួយផ្នែកធំ គឺកើតឡើងដោយសារការចូលរួមចំណែករបស់ក្រុមហ៊ុន G Gear ។ ដោយផ្អែកទៅលើយុទ្ធសាស្រ្តផែនការទីផ្សារ និងការគិតទុកជាមុនយ៉ាងម៉ត់ចត់របស់យើង យើងជឿជាក់ថាចំណែកទីផ្សាររបស់ផលិតផល LG នៅក្នុង ប្រទេសកម្ពុជា និងបន្តកើនឡើងជាលំដាប់បន្តទៅទៀត។
នៅក្នុងកម្មវិធីជប់លៀងដ៏អធិកអធមនោះ ក៏មានការចាប់រង្វាន់ ជូនដល់ដៃគូរអាជីវកម្ម លក់បន្ដទូទាំងប្រទេសរបស់ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear ផងដែរ ដែលមានរង្វាន់់សរុបជាទឹកប្រាក់ 200 លានរៀល ដែលរង្វាន់ធំបំផុត គឺរថយន្ដ Mazda ចំនួនមួយគ្រឿង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន G Gear
លេខទូរសព្ទ 023 888 199 www.ggear.com.kh
អាសយដ្ឋានលេខ 135 មហាវិថី ព្រះមុនីវង្ស ខណ្ឌ 7 មករា ភ្នំពេញ