សម្រង់ទ្រឹស្ដីទាំង ១០ឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅរបស់លោក ម៉ាទីន លូសឺឃិង
លោក ម៉ាទីន លូសឺឃិង (Martin Luther King Jr.) កើតនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ១៩២៩ ក្នុងទីក្រុង Atlanta រដ្ឋ Geogia សហរដ្ឋអាមេរិក។ លោក ម៉ាទីន លូសឺឃិង គឺជាមេដឹកនាំដ៏ល្បីល្បាញក្នុងការតស៊ូប្រឆាំងនឹងការរំលោភសិទ្ធសេរីភាពនិងការរើសអើងជាតិសាសន៍ដោយអហឹង្សា រហូតដល់ទទួលបានទានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៦៤។ ខាងក្រោមនេះគឺជាសម្រង់ទ្រឹស្ដីទាំង ១០ឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅ របស់លោក ទីន លូសឺឃិង (Martin Luther King Jr.)៖
១) «តួនាទីនៃការអប់រំគឺបង្រៀនមនុស្សឲ្យចេះគិតបែបត្រិះរិះពិចារណា។ ភាពឆ្លាតវៃបូកជាមួយនឹងអត្តចរិកល្អគឺជាគោលដៅនៃការអប់រំពិត។»
២) «ក្ដីស្រលាញ់គឺជាកម្លាំងដែលជំរុញតែមួយគត់ដែលប្រែក្លាយសត្រូវឲ្យក្លាយជាមិត្ត។»
៣) «ភាពងងឹតមិនអាចបំភ្លឺភាពងងឹតបានទេ ប៉ុន្តែពន្លឺអាចប្រែក្លាយភាពងងឹតឲ្យប្រែក្លាយជាភ្លឺបាន។ ប្រៀបដូចជាសេចក្ដីស្អប់មិនអាចក្លាយជាក្ដីស្រលាញ់បាននោះទេ ប៉ុន្តែមានតែក្ដីស្រលាញ់តែមួយគត់ដែលអាចប្រែក្លាយសេចក្ដីស្អប់ឲ្យក្លាយជាក្ដីស្រលាញ់។»
៤) «នៅលើលោកនេះគ្មានអ្វីដែលគ្រោះថ្នាក់ជាងអវិជ្ជា និងសេចក្ដីល្ងង់ខ្លៅនោះទេ។»
៥) «ជីវិតរបស់អ្នកនឹងឈានចូលដល់ទីបញ្ចប់នៅពេលដែលអ្នកមិនអើពើនឹងបញ្ហា។»
៦) «អ្នកប្រហែលមកពីនាវាផ្សេងគ្នា ប៉ុន្តែពេលនេះអ្នកកំពុងតែជិះទូកជាមួយគ្នា។»
៧) «នាទីបញ្ចប់ អ្វីដែលអ្នកចងចាំមិនភ្លេចនោះគឺមិនមែនពាក្យសម្ដីរបស់សត្រូវរបស់អ្នកនោះទេ តែការមិនអើពើរបស់មិត្តរបស់អ្នក។»
៨) «ភាពអយុត្តិធម៌នៅកន្លែងណាមួយគឺជាការគំរាមកំហែងដល់យុត្តិធម៌គ្រប់ទីកន្លែង។»
៩) «សំនួរដែលអ្នកគួរសួរក្នុងជីវិតរបស់អ្នកនោះគឺ៖ តើអ្នកកំពុងធ្វើអ្វីខ្លះសម្រាប់មនុស្សជាតិទាំងមូល?»
១០) «សេរីភាពមិនដែលទទួលបានមកពីអ្នកជិះជន់អ្នកនោះទេ តែសេរីភាពបានមកពីការទាមទាររបស់អ្នក។»
ចុចអាន៖ ព្រហ្មវិហារធម៍ទាំង ៤ក្នុងព្រះពុទ្ធសាសនា បង្កើតក្ដីស្រលាញ់ពិតដល់មនុស្សជាតិ
ដោយ៖ លង់ វណ្ណៈ