តោះៗ! ជិះរថភ្លើងទៅស្រុកកំណើត អស់តែ ៤០រៀលហើយបានក្រមាដ៏ស្រស់ស្អាតមួយទៀត​



​នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនកម្ពុជាទាំងអស់ នឹងទទួលបានការផ្ដល់ជូន ដែលមិនធ្លាប់មានពីមុនមក ពីធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ខេមបូឌា។ អតិថិជនដែលប្រើប្រាស់កាតវីង សម្រាប់ធ្វើការទូទាត់ថ្លៃសំបុត្ររថភ្លើងទៅគ្រប់គោលដៅទាំងអស់ នឹងចំណាយអស់តែ ៤០ រៀល ប៉ុណ្ណោះ ហើយទទួលបាននូវក្រមាខ្មែរដ៏ស្រស់ស្អាតមួយទៀត ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា ២០១៨។ ការផ្ដល់ជូននេះ គឺជាការផ្តល់ជូនក្នុងរយៈពេល៣ឆ្នាំ ជាប់ៗគ្នា ដែលផ្តល់ដោយធនាគារឯកទេសវីង ជូនទៅប្រជាជនកម្ពុជា ក្នុងអំឡុងពេលថ្ងៃបុណ្យប្រពៃណីធំៗ ដើម្បីធ្វើឲ្យការដំណើរទៅកាន់ស្រុកកំណើត ឬដំណើរកំសាន្តទៅគ្រប់ទីកន្លែង មានភាពងាយស្រួល និងមានតម្លៃសមរម្យ។ នៅក្នុងឆ្នាំនេះ ជាកិច្ចតបស្នងដល់ការគាំទ្រ របស់ប្រជាជនកម្ពុជាទាំងអស់ ចំពោះការប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុន វីង ក្នុងរយៈពេល ១០ឆ្នាំ មកនេះ វីង ផ្ដល់ជូននូវតម្លៃពិសេស តែ “១ សេន” ឬ ៤០ រៀល សម្រាប់អតិថិជន វីង ដែលប្រើប្រាស់កាតគណនីវីង ក្នុងការទូទាត់ថ្លៃសំបុត្ររថភ្លើង ទៅកាន់គោលដៅណាមួយ នៅក្នុងប្រទេសកម្ពុជា នៅស្ថានីយ៍រថភ្លើងភ្នំពេញ ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ៧ ខែតុលា ខាងមុខនេះ។ ពិសេសជាងនេះទៅទៀតនោះ អតិថិជនរបស់ វីង នឹងទទួលបានក្រមាខ្មែរ ដ៏ស្រស់ស្អាតមួយផងដែរ នៅពេលដែលឡើងជិះលើរថភ្លើង។ សម្រាប់ប្រជាជនកម្ពុជា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំបំផុតមួយប្រចាំឆ្នាំ។ ក្នុងរយៈពេល ១៥ថ្ងៃ នៃពិធីបុណ្យនេះ ប្រជាជនក្មេងចាស់ ប្រុសស្រី នាំគ្នាទៅកាន់វត្តអារាម និងប្រគេនចង្ហាន់ និងតីយទានដល់ព្រះសង្ឃ ដើម្បីឧទ្ធិសកុសល ដល់មាតាបិតា និងញាត្តិការទាំង៧សណ្តាន ដែលបានធ្វើមរណៈកាល ទៅកាន់លោកខាងមុខ។ ក្រមាជាវត្ថុមួយដែលតំនាងឲ្យវប្បធម៌របស់ខ្មែរ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិមួយ ក្នុងចំណោមអត្តសញ្ញាណជាតិខ្មែរជាច្រើនផ្សេងទៀត ដែលត្រូវបាននិយមប្រើប្រាស់ក្នុងសកម្មភាពជាច្រើនប្រភេទ។ ក្រមា គឺជាសំពត់ដ៏សុភាពរាបសារមួយប្រភេទ ត្បាញដោយអំបោះ ជាមួយការរចនាដោយគំរូក្រឡាខ្វែង និងពណ៌ជាច្រើនផ្សេងៗពីគ្នា និងត្រូវបានចាត់ទុកជា ផ្នែកមួយនៃប្រវិត្តសាស្ត្រខ្មែរ។ អតិថិជនរបស់ វីង ទាំងអស់ អាចពានាក្រមា ដែលជាអំណោយនេះ នៅពេលពួកគាត់ធ្វើដំណើរទៅកាន់វត្តអារាម ឬប្រគល់ក្រមានេះ ជូនទៅលោកឪពុកអ្នកម្ដាយ ជាទីគោរពស្រឡាញ់របស់ខ្លួន។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា ចាប់តាំងពីធនាគារឯកទេសវីង បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមក យើង តែងតែប្រឹងប្រែងតបស្នងទៅកាន់សង្គមវិញ ទៅតាមអ្វីដែលក្រុមហ៊ុនអាចធ្វើទៅបាន។ តួយ៉ាង នៅក្នុងឆ្នាំនេះ ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន តាមរយៈមធ្យោបាយដឹកជញ្ជូនតាមរថភ្លើង របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធនាគារឯកទេសវីង បានជ្រើសយក ក្រមា ជានិមិត្តសញ្ញានៃការថ្លែងអំណរគុណ ចំពោះអតិថិជនរបស់ខ្លួន។ លោក ចូចូ ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា “ធនាគារឯកទេស វីង យល់យ៉ាងច្បាស់ អំពីសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ ចំពោះប្រជាជនកម្ពុជា ជាពិសេសចំពោះអ្នក ដែលបានបាត់បង់សមាជិកគ្រួសារ ឬសាច់ញាតិ។ នេះគឺជាមូលហេតុ ដែលយើង សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដើម្បីផ្តល់សំបុត្រធ្វើដំណើរតាមរថភ្លើង ដែលមានតម្លៃទាបបំផុត ដើម្បីជួយជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំក្រុមគ្រួសារ ប្រកបដោយសុវត្ថិភាព និងសន្សំសំចៃប្រាក់ក្នុងការធ្វើដំណើរទៅមក នៅក្នុងរដូវកាលបុណ្យទាននេះ”។ ទន្ទឹមនឹងនេះដែរ លោក John Guiry អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានលើកឡើងថា ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការសហការជាមួយធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត សម្រាប់ការផ្តល់ជូនជាពិសេសនេះ ព្រោះវា ក៏ជាចេតនារបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវមធ្យោបាយដឹកជញ្ជូន ដែលមានភាពងាយស្រួល និងមានតម្លៃទាប សម្រាប់ការធ្វើដំណើរត្រឡប់ទៅស្រុកកំណើត នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ ប្រជាជនកម្ពុជាគ្រប់រូប នឹងទទួលបានការផ្តល់ជូននេះ ប្រសិនបើពួកគេធ្វើការទូទាត់ប្រាក់តាមរយៈ WingPay ។ សម្រាប់អតិថិជនដែលចង់ទទួលបានការផ្តល់ជូននេះ អតិថិជនគ្រាន់តែធ្វើ ការទាញយក និងតំឡើងកម្មវិធីស្មាតហ្វូនវីង និងបញ្ចូលទឹកប្រាក់ តាមរយៈបុគ្គលិកជាតំនាងធនាគារឯកទេសវីង នៅស្ថានីយ៍រថភ្លើងចាប់ពីថ្ងៃនេះតទៅ។ ការផ្ដល់ជូនជាពិសេស នៅរដូវបុណ្យភ្ជុំបិណ្ឌ នេះ គឺជាផ្នែកមួយនៃការប្រារព្ធគម្រប់ខួប ១០ ឆ្នាំ របស់ធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា៕
X
5s