សម្រង់ទស្សនៈទាំង ១០ឃ្លាដ៏មានរសន័យរបស់ Will Smith កំពូលតារាសម្តែងរបស់ហូលីវូដ
លោកវីល ស្មីត ( Will Smith ឈ្មោះពេញ Willard Carroll Smith Jr. ) គឺជាសិល្បៈករ ផលិតករ អ្នកពោលពាក្យក្នុងចម្រៀង (Rapper) និងជាអ្នកនិពន្ធចម្រៀងម្នាក់ដ៏ល្បីល្បាញក្នុងសហរដ្ឋអាមេរិក។
លោក វីល ស្មីត កើតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៨ ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ លោក វីល ស្មីត ត្រូវបានគេចាត់ទុកថាជាតួអង្គសម្ដែងដ៏អស្ចារ្យមួយរូបក្នុងរឿងហូលីវូដ (Hollywood) ដែលទទួលបានពានរង្វាន់ Golden Globe Award ចំនួន៥ ពានរង្វាន់អូស្ការ (Oscars)ចំនួន២ និងពានរង្វាន់ Grammy Awards ចំនួន៤។
ខាងក្រោមនេះគឺជាសម្រង់ទស្សនៈទាំង ១០ឃ្លាដ៏មានរសន័យរប់សលោក វីល ស្មីត ( Will Smith) កំពូលតារាសម្តែងរបស់ហូលីវូដ៖
១) «ប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងវាយយកអ្វីដែលអ្នកចង់បាននោះទេ ចូរអ្នកកុំយំសោកស្ដាយពេលអ្នកទទួលបរាជ័យ។»
២) «កុំអនុញ្ញាតិឲ្យមនុស្សដែលមិនបានជួយអ្វីសោះដល់អ្នកមកគ្រប់គ្រងគំនិត អារម្មណ៍ និងជីវិតរបស់អ្នក។»
៣) «វិធី១០យ៉ាងនៃក្ដីស្រលាញ់៖ ស្ដាប់ និយាយ ផ្ដល់ឲ្យ គោរព ឆ្លើយតប ចែករំលែក រីករាយ ជឿជាក់ លើកលែង និងសន្យា។»
៤) «អនុញ្ញាតិឲ្យស្នាមញញឹមរបស់អ្នកផ្លាស់ប្ដូរពិភពលោក តែកុំអនុញ្ញាតិឲ្យពិភពលោកផ្លាស់ប្ដូរស្នាមញញឹមរបស់អ្នក។»
៥) «មនុស្សជាច្រើនចំណាយលុយរបស់ឪពុកម្ដាយពួកគេដើម្បីទិញរបស់ដែលគេមិនត្រូវការដើម្បីបង្អួតមនុស្សដែលគេស្អប់។»
៦) «ភាពអស្ចារ្យសុទ្ធតែមាននៅក្នុងខ្លួនមនុស្សគ្រប់រូប។»
៧) «វិថីឆ្ពោះទៅកាន់ភាពជោគជ័យគឺការតាំងចិត្តយ៉ាងមុតមាំ។»
៨) «ប្រសិនជាអ្នកមិនបានជួយខ្ញុំពេលខ្ញុំកំពុងតស៊ូយ៉ាងលំបាកនោះទេ សូមកុំបង្ហាញមុខពេលខ្ញុំជោគជ័យ។»
៩) «ខ្ញុំតែងតែងើបពីគេងរៀងរាល់ព្រឹកដោយមានជំនឿជាក់ថាថ្ងៃនេះនឹងប្រសើរជាងថ្ងៃម្សិលមិញ។»
១០) «ជំហានដំបូងអ្នកត្រូវនិយាយថា អ្នកអាចធ្វើបានជាមុនសិន។»
ចុចអាន៖ គតិបណ្ឌិតទាំង ១០ឃ្លារបស់លោក ឌេល ខនីហ្ជី (Dale Carnegie) អ្នកនិពន្ធដ៏ល្បីរបស់សហរដ្ឋអាមេរិក
ដោយ៖ លង់ វណ្ណៈ