រក​អីណា​មាន? ម៉ាស៊ីនបោកគក់ LG ស៊េរី​ថ្មី​បោក​បាន​ពីរ​កន្លែង​ព្រមគ្នា!​



ក្រុមហ៊ុន LG Electronic ជាអ្នកឈានមុខគេក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងនៅតែបន្តបង្កើតសមត្ថភាព ក្នុងការច្នៃប្រឌិតអោយកាន់តែល្អប្រសើរ ដែលផ្តល់នូវអត្ថប្រយោជន៍ដល់អតិថិជនគ្រប់គ្នានោះ។ ដោយឡែកម៉ាសុីនបោកគក់ LG TWIN Wash TM វាអាចផ្ទុកសម្លៀកបំពាក់បោកគក់ដាច់ដោយឡែកពីគ្នា អតិថិជនទាំងអស់អាចសន្សំសំចៃទាំងពេលវេលា អគ្គីសនី និងទឹករាល់ពេលធ្វើការបោកគក់។

ធ្វើការបោកគក់ដាច់ដោយឡែកពីគ្នា

ម៉ាស៊ីនបោកគក់ LG Twin WashTm ជាដំណោះស្រាយបោកគក់ សំលៀកបំពាក់មិនដែលមាន ពីមុនមក។ វាគឺមានប្រសិទ្ធិភាពនិងជួយលោកអ្នក ធ្វើការសម្អាតសម្លៀកបំពាក់បានកាន់តែ ច្រើននិងលឿន ដោយធ្វើការបោកគក់សម្លៀកបំពាក់ដែលផ្ទុកសម្លៀកបំពាក់ពីរកន្លែងផ្សេងគ្នាក្នុងពេលតែមួយ។

សន្សំសំចៃពេលវេលា

ម៉ាស៊ីនបោកគក់ LG Twin WashTm កាត់បន្ថយពេលវេលាបោកគក់ របស់លោកអ្នកបានពាក់កណ្តាល។ ឥឡូវនេះលោកអ្នកអាចបញ្ចប់ការបោកគក់ដែលផ្ទុកសម្លៀកបំពាក់ពីរកន្លែង ផ្សេងគ្នាត្រឹមរយះពេល 49 នាទីប៉ុណ្ណោះជាមួយ ម៉ាស៊ីនបោកគក់ LG Twin WashTm ។

ត្រូវបានរចនាឡើងងាយស្រួលក្នុងការប្រើប្រាស់

ម៉ាស៊ីនបោកគក់ LG TWINWash™ ត្រូវបានរចនាឡើងធ្វើឱ្យងាយស្រួលសម្រាប់អតិថិជន ក្នុងការប្រើប្រាស់វាមានរូបរាងកោងបន្តិច។ ហើយផ្នែកខាងលើអាចផ្ទុកសម្លៀកបំពាក់ធំៗបានយ៉ាងច្រើន ហើយកន្លែងផ្ទុកខោអាវតូចគឺផ្ទុកនៅផ្នែកខាងក្រោម ដោយធ្វើការបោកគក់ដាច់ដោយឡែកដូចជាសម្លៀកបំពាក់ពណ៍ស សម្លៀកបំពាក់ដែលងាយខូច សម្លៀកបំពាក់ទារក និងសម្លៀកបំពាក់ផ្សេងៗទៀត។

បំពាក់ដោយបច្ចេកវិទ្យា TrueSteamTm

បច្ចេកវិទ្យា TrueSteamTm គឺអាចកំចាត់បាក់តេរីបានរហូតដល់ 99.9% កំចាត់ស្នាមជ្រីវជ្រួញ និងស្នាមប្រឡាក់លើសម្លៀកបំពាក់ក្នុងរយះពេល ២០ នាទី។

បោកគក់ ៦ ចលនាល្អសម្រាប់ក្រណាត់គ្រប់ប្រភេទ

ជ្រើសរើសកម្មវិធីបោកគក់ ៦ ចលនា Direct Drive ធ្វើអោយធុងបោកសម្លៀក បំពាក់បង្វិលច្រើនទិសផ្សេងៗគ្នា វាអាចថែរក្សាសាច់ក្រណាត់ និង បោកគក់បានយ៉ាងស្អាត ចលនាបោកគក់ទាំង ៦ នោះមានដូចខាងក្រោម: - បង្វិលចុះឡើង (Tumbling ) - ស្រាយក្រណាត់មិនអោយរមួលចូលគ្នា (Stepping) - សម្អាតក្អែលដែលស្ថិតនៅខាងក្នុង (Scrubbing) - ក្រវីក្រណាត់ថ្នមៗ (Swing) - បន្ថែមកំលាំងបោកគក់ (Rolling) - ច្រោះយកសាប៊ូចេញ (Filtration)

ម៉ូទ័រ Inverter Direct Drive រំញ័រតិចនិងសម្លេងស្ងាត់ល្អ

ម៉ូទ័រ Inverter Direct Drive គឺមានប្រសិទ្ធិភាពខ្ពស់ទ្វេរដង ដែលធ្វើអោយកាន់តែប្រសើរឡើងនូវការបោកគក់និងប្រើប្រាស់ធន់បានយូរ មានរំញ័រតិចនិងសម្លេងស្ងាត់ល្អ។ លើសពីនេះទៅទៀតម៉ូទ័រនេះសន្សំសំចៃនិង ប្រើប្រាស់ថាមពលអគ្គីសនីតិចផងដែរ។

មុខងារ Add Item សំរាប់បន្ថែមសម្លៀកបំពាក់ដែលភ្លេចដាក់ចូលក្នុងម៉ាស៊ីន

បើសិនជាលោកអ្នកភ្លេចដាក់សម្លៀកបំពាក់ លោកអ្នកនៅតែអាចបន្ថែមសម្លៀកបំពាក់ បន្ទាប់ ពីម៉ាសុីនដំណើរការ ។ ម៉ាស៊ីនបោកគក់ LG Twin WashTm បានបំពាក់នូវប៊ូតុងមុខងារ Add Item ដែលអាចអោយលោកអ្នកបើកទ្វារម៉ាសុីនបោក និងបន្ថែមសម្លៀកបំពាក់ដែលភ្លេចពេលដែល ម៉ាស៊ីនកំពុងដំណើរការ។ ប្រភព ៖ https://www.lg.com/ae/washing-machines/lg-FH4G1JCS6_F8K5XNK4-uae
X
5s