ហេតុផលទាំង ៣យ៉ាងដែលនាំឲ្យអ្នកមិនបានវិវត្តក្លាយជាអ្នកដឹកនាំដ៏ល្អមួយរូប
អ្នកអាចកំពុងតែរៀនពីភាពជាអ្នកដឹកនាំនៅក្នុងសាលាឬអានតាមទ្រឹស្ដីសៀវភៅល្បីល្បាញផ្សេងៗ ប៉ុន្តែនៅតែមិនអាចក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អមួយរូបបាន ព្រោះថាភាពជាអ្នកដឹកនាំគឺជាសកម្មភាពមិនមែនពឹងផ្អែកតែទៅលើទ្រឹស្ដីម្យ៉ាងនោះទេ។
ខាងក្រោមនេះគឺជាហេតុផលទាំង៣យ៉ាងដែលនាំឲ្យអ្នកមិនបានវិវត្តក្លាយជាអ្នកដឹកនាំដ៏ល្អមួយរូប៖
១) អ្នកសម្លឹងឃើញការដឹកនាំគឺ ជាឋានៈតែមិនមែនជាដំណើរផ្សងព្រេង៖ អ្នកដឹកនាំមិនមែនមានត្រឹមតែឈ្មោះនិងតំណែងដែលគេប្រគល់ឲ្យហើយចាំតែបញ្ជាថ្នាក់ក្រោម នោះហៅថាអ្នកដឹកនាំនោះទេ។ ការបញ្ជាគេឲ្យធ្វើតាមចិត្តអ្នកនិងគោរពអ្នកនៅពីមុខតែទទួលបានការស្អប់ខ្ពើមនៅពីក្រោយគឺជារឿងងាយស្រួលនោះទេ តែការដែលឲ្យពួកគេពេញចិត្តនឹងធ្វើការឲ្យអ្នកដោយចេញពីការគោរពពិតប្រាកដនោះទើបជាការលំបាកសម្រាប់អ្នកដឹកនាំ។
២) អ្នកពូកែពាក្យសម្ដីជាងធ្វើសកម្មភាព៖ អ្នកចង់និយាយយ៉ាងណាក៏បានប៉ុន្តែនៅពេលធ្វើវាមិនមែនចេះតែស្រួលដូចពេលនិយាយនោះទេ។ ស្ថានការណ៍មានការបត់បែន ដូច្នេះវាតម្រូវឲ្យអ្នកចេះបត់បែនតាមស្ថានការណ៍ មិនមែនពូកែតែបូរបាច់ច្រើន និងចេះរិះរកដំណោះស្រាយថ្មីៗដោយមិនជាប់គាំងនឹងដំណោះស្រាយចាស់ៗតែម្យ៉ាង។
៣) អ្នកចេះតែគិតពីលទ្ធផលតែម្យ៉ាង៖ ជាការពិតណាស់ថាលទ្ធផលគឺជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់។ ប៉ុន្តែនៅពេលអ្នកសម្លឹងមើលតែលទ្ធផលខ្លាំងពេក វាអាចធ្វើឲ្យអ្នកមើលឃើញតែប្រយោជន៍ក្នុងរយៈពេលខ្លី មិនគិតគូរពីដំណើរការរបស់ការងារ មិនគិតគូរពីអ្នកដទៃនិងសមាជិកក្រុម។ ហេតុនេះក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវលៃលកយ៉ាងណាដើម្បីឲ្យវាមានតុល្យភាពនឹងគ្នា និងមិនលម្អៀងទៅខាងណាជាងនោះឡើយ៕
ប្រភព៖ inc.com