ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា​



កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ នៅផ្សារទំនើប AEON Mall I (Daylight Plaza) មានក្រុមហ៊ុនជាច្រើនបានចូលរួមតាំងពិព័រណ៍ និងបានដាក់បង្ហាញផលិតផលរៀងៗខ្លួន មានទាំងសម្លៀកបំពាក់ នំខួបកំណើតឬនំអាពាហ៍ពិពាហ៍ ពិសេសបំផុតគឺមានការលក់បញ្ចុះតម្លៃពិសេសយ៉ាងច្រើន ព្រមទាំងការបង្ហាញម៉ូត ការរាំ ការច្រើន កាន់តែពិសេសជាងនេះទៅទៀតគឺជាទស្សនីយភាពទាំងអស់សុទ្ធតែជាឱកាសដែលល្អកម្ររកបានចំពោះអ្នកដែលត្រៀមនឹងរៀបអាពាហ៍ពិពាហ៍។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ភាគច្រើនជាគូស្នេហ៍មានទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ជាពិសេសបានចូលរួមថតរូបសប្បាយៗបែបរៀបអាពាហ៍ពិពាហ៍។   អ្នកចូលរួមក្នុងកម្មវិធីនេះ ពិតជាបានទទួល ចំណាប់អារម្មណ៍យ៉ាងក្រៃលែងនិងមានភាពសប្បាយរីករាយ រំភើប ព្រមទាំងមានអារម្មណ៍មួយប្លែកខុសពីធម្មតា។ ចំណេរអារម្មណ៍មួយដែលប្លែក ទើបតែមានក្នុងព្រះរាជាណាចក្រ ពិសេសបានទាក់ចិត្តដល់ គូសេ្នហ៍ជាច្រើនគូដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍នៅថ្ងៃខាងមុខ។
X
5s