កំហុសចំនួន ៣ដែលសហគ្រិនភាគច្រើនមិនចង់និយាយពីវា
ធ្វើជាអ្នកដឹកនាំដ៏ល្អមួយរូប ទាមទារឲ្យអ្នកចេះមានការត្រួតពិនិត្យ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលខ្លួនធ្វើ។ ខាងក្រោមនេះគឺជាកំហុសចំនួន៣ដែលសហគ្រិនភាគច្រើនមិនចង់និយាយពីវា៖
១) អ្នកមិនទទួលស្គាល់នូវភាពបរាជ័យរបស់អ្នក៖ ភាពចចេសរឹងរូស នៅពេលអ្នកបានប្រើវានៅក្នុងស្ថានការណ៍ត្រឹមត្រូវ នោះវានឹងនាំមកឲ្យអ្នកនូវលទ្ធផលល្អក្នុងរយៈពេលវែងបាន។ យ៉ាងណាមិញ បើសិនជាអ្នកសង្កេតឃើញថាមានសញ្ញាណអ្វីមួយដែលបង្ហាញពីការបរាជ័យនៅក្នុងយុទ្ធសាស្ត្ររបស់អ្នក ឬការសម្រេចចិត្តណាមួយរបស់អ្នក នោះអ្នកមិនគួរប្រើប្រាស់ភាពចចេសរឹងរូសរបស់អ្នក ហើយមិនព្រមទទួលស្គាល់ការពិតនេះទៀតនោះទេ។ ស្ថានការណ៍របស់អ្នកនឹងអាចផ្លាស់ប្ដូរបានប្រសើរឡើងបើសិនជាអ្នកទទួលស្គាល់បរាជ័យរបស់អ្នក និងចាប់ផ្ដើមស្វែងរកវិធីដោះស្រាយបន្តទៀត។
២) អ្នកមិនផ្ដល់ការយកចិត្តទុកដាក់ចំពោះតួអង្គសំខាន់ៗនៅក្នុងអាជីវកម្មរបស់អ្នក៖ អ្នកដឹកនាំល្អៗនិងពោរពេញដោយសមត្ថភាពអាចធ្លាក់ទឹកចិត្តនិងធ្វើការមិនបានល្អ នៅពេលចៅហ្វាយរបស់ពួកគេយកមុខមាត់ខណៈពេលដែលពួកគេខំធ្វើការយ៉ាងលំបាកនៅពីក្រោយ។ វាគឺជាចំណុចសំខាន់ណាស់សម្រាប់ភាពជោគជ័យនៅក្នុងអាជីវកម្មរបស់អ្នក ដែលអ្នកអាចដឹងពីកូនចៅរបស់អ្នកបានច្បាស់លាស់ អ្វីដែលជំរុញកម្លាំងចិត្តពួកគេ និងមើលថែពួកគេ។
៣) អ្នកលះបង់ទំនាក់ទំនងវែងឆ្ងាយរបស់អ្នកដើម្បីតែប្រាក់ចំណេញក្នុងរយៈពេលខ្លី៖ បើអ្នកចង់ដើរបានវែងឆ្ងាយ អ្នកត្រូវមានមនុស្សដែលស្មោះត្រង់ជាមួយអ្នកមករួមដំណើរជាមួយគ្នា។ អ្នកដឹកនាំវៃឆ្លាតត្រូវចេះថ្លឹងថ្លែងរវាងប្រយោជន៍រយៈពេលវែងនិងប្រយោជន៍រយៈពេលខ្លី៕
ដោយ៖ ស្រីពៅ