លោក លី សៀវឡុង (Bruce Lee) បានចែករំលែកមេរៀនជីវិតទាំង ១១ នេះ !​



ប្រសិនបើអ្នកចូលចិត្តមើលរឿងចិនវាយប្រយុទ្ធគ្នា នោះអ្នកប្រាកដជាស្គាល់លោក លី សៀវឡុង (Bruce Lee) ជាមិនខាន។ លោក លី សៀវឡុង ត្រូវបានគេស្គាល់ថា ជាតារាក្បាច់គុណដ៏ល្បីល្បាញលើពិភពលោក តាមរយៈឈុតឆាកប្រយុទ្ធ វាយតប់គ្នាដ៏អស្ចារ្យ។ លោកមិនត្រឹមតែចេះក្បាច់គុណនោះទេ តែលោកមាននូវទស្សនៈល្អៗជាច្រើនដែលយើងអាចរៀនសូត្របាន។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ១១ របស់លោក លី សៀវឡុង កំពូលតារាក្បាច់គុនចិន៖

១) រស់នៅជីវិតរបស់អ្នកឲ្យពេញលេញ៖ «ប្រសិនបើអ្នកស្រលាញ់ជីវិតរបស់អ្នកពិតមែន កុំបណ្ដែតបណ្ដោយ ខ្ជះខ្ជាយពេលវេលាពីព្រោះពេលវេលាគឺជាអ្នករចនាជីវិតអ្នកទៅជាអ្វីដែលអ្នកចង់បាន។» «គ្រាន់តែដឹងមិនទាន់គ្រប់គ្រាន់នោះឡើយ អ្នកត្រូវអនុវត្ត។ គ្រាន់តែចង់មិនទាន់គ្រប់គ្រាន់នោះឡើយ អ្នកត្រូវធ្វើ។» «ការរស់នៅដែលមានប្រយោជន៍គឺការរស់នៅដើម្បីជាប្រយោជន៍ដល់អ្នកដ៏ទៃ។»

២) ទទួលស្គាល់កំហុស៖ «កុំខ្លាចបរាជ័យ។ ទោសដ៏ធ្ងន់បំផុតនោះគឺមិនមែនបរាជ័យនោះទេ តែគោលដៅតូចពេក។» «កំហុសតែងតែអាចលើកលែង ប្រសិនបើអ្នកមានសេចក្ដីក្លាហានហ៊ានទទួលយកវា។» «មនុស្សដែលមិនចេះភ្ងាក់រលឹក ពេលដើរចូលក្នុងទីងងឹតសូន្យសុង មិនអាចរកឃើញពន្លឺចេញត្រលប់មកវិញបានឡើយ។»

៣) គំនិតរបស់អ្នកគឺជាសត្រូវដ៏ធំបំផុត ដូចនេះអ្នកត្រូវរៀនគ្រប់គ្រងវា៖ «បរាជ័យគឺជាផ្នត់គំនិត។ គ្មាននរណាម្នាក់ចុះចាញ់នោះទេ ទាល់តែអ្នកទទួលស្គាល់ថាអ្នកចាញ់។» «កុំអនុញ្ញាតិឲ្យគំនិតអវិជ្ជមានសន្ថិតក្នុងខួរក្បាលរបស់អ្នក ពីព្រោះគំនិតទាំងនោះគឺជាថ្នាំពុលដែលធ្វើឲ្យអ្នកបាត់បង់ភាពក្លាហាន។» «ពេលអ្នកគិត នោះអ្នកនឹងក្លាយជាអ្វីដែលអ្នកគិត។»

៤) កុំព្យាយាមគ្រប់គ្រងការពិត៖ «ដើម្បីគ្រប់គ្រង់ខ្លួនរបស់ខ្ញុំ ដំបូងខ្ញុំត្រូវទទួលស្គាល់ខ្លួនឯងដោយមិនប្រឆាំងនឹងធម្មជាតិរបស់ខ្ញុំ។»

៥) សម្រួលចិត្ត សម្រួលជីវិត៖ «ប្រសិនបើខ្ញុំចំណាយពេលគិតតែរឿងមួយ នោះខ្ញុំនឹងមិនអាចសម្រេចវាបានឡើយ។» «ស្រូបយកអ្វីដែលមានសារៈសំខាន់ បោះបង់អ្វីដែលមិនបានការ ហើយបន្ថែមអ្វីដែលពិសេសជារបស់អ្នក។»

៦) ផ្ដោតលើគោលដៅរបស់អ្នក៖ «អ្នកគឺជាអ្នក បង្ហាញអំពីខ្លួនអ្នក មានជំនឿលើខ្លួនរបស់អ្នក។» «ងាយស្រួលក្នុងការរិះគន់និងបំផ្លាញអ្នកដទៃ ប៉ុន្តែអ្នកចំណាយពេលសឹងតែមួយជីវិតដើម្បីស្គាល់ខ្លនឯង។»

៧) ចេញពីភាពស្រណុកស្រួល៖ «កុំប្រាថ្នាចង់បានជីវិតសុខស្រួល តែប្រាថ្នាភាពខ្លាំងដើម្បីដោះស្រាយជីវិតដែលពិបាក។» «ក្នុងភាពច្របូកច្របល់តែងតែបង្កប់នូវឱកាស។»

៨) អ្នកអាចជោគជ័យដោយការតស៊ូ ប៉ុន្តែសំខាន់ជាងនោះទៅទៀតគឺការជឿជាក់លើខ្លួនអ្នក៖ «គ្មាននរណាម្នាកអាចយកឈ្នះអ្នកបានទេ លុះត្រាតែអ្នកគ្មានភាពក្លាហាន។» «ខ្ញុំមិនខ្លាចអ្នកដែលហាត់ទាត់ ១០ ០០០ក្បាច់នោះទេ តែខ្ញុំខ្លាចតែអ្នកដែលហាត់ទាត់១ក្បាច់ ១០ ០០០ដង។»

៩) ដាក់ខ្លួន៖ «ការអួតអាងគឺជាគំនិតអស្ចារ្យរបស់មនុស្សល្ងង់ខ្លៅ។»

១០) កុំខ្លាចដើរតែម្នាក់ឯង៖ «មនុស្សដែលពូកែឈរម្នាក់ឯង ខណះពេលមនុស្សជាច្រើនដើរតាមហ្វូង ហើយធ្វើត្រាប់តាមទាំងងងឹតងងុល។»

១១) ស្គាល់តម្លៃខ្លួន៖ «អ្នកឲ្យតម្លៃវត្ថុក្រៅខ្លួនកាន់តែច្រើន នោះអ្នកនឹងកាន់តែបាត់បង់តម្លៃខ្លួនរបស់អ្នក។»

ចុចអាន៖ សម្រង់ទស្សនៈទាំង ១០ឃ្លាដ៏មានរសន័យរបស់ Will Smith កំពូលតារាសម្តែងរបស់ហូលីវូដ ដោយ៖ លង់ វណ្ណៈ

X
5s