មេរៀនជីវិតទាំង ៩ដ៏អស្ចារ្យរបស់លោក អាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) បិតាអ្នកប្រាជ្ញសម័យទំនើប យកទៅអនុវត្តក្នុងជីវិតរបស់អ្នក​



ពេលអ្នកគិតដល់លោក អាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) នោះអ្នកប្រាកដជាគិតដល់ទ្រឹស្ដីទំនាក់ទំនងសកល E=MC² ជាមិនខាន។ ប៉ុន្តែ អ្នកអាចរៀនសូត្របានជាច្រើនពីលោក អាល់ប៊ឺត អាញ់ស្ដាញ់ ក្រៅពីទ្រឹស្ដីវិទ្យាសាស្ត្ររបស់លោក។ ខាងក្រោមនេះ គឺជាមេរៀនជីវិត ៩របស់ លោកអាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) បិតាអ្នកប្រាជ្ញសម័យទំនើប យកទៅអនុវត្តក្នុងជីវិតរបស់អ្នក៖

១) ឲ្យតម្លៃទៅលើការស្រមើស្រមៃរបស់អ្នក៖ «សញ្ញាដ៏ជាក់ច្បាស់នៃភាពឆ្លាតវៃ គឺមិនមែនចំណេះដឹងនោះទេ តែជាការស្រមើស្រមៃ។» «តក្តវិទ្យាធ្វើឲ្យអ្នកយល់ពី «ក» ទៅ «ខ» ប៉ុន្តែការស្រមើស្រមៃនាំអ្នកទៅគ្រប់ទីកន្លែង។» «ការស្រមើស្រមៃគឺជាសញ្ញាណខ្ពស់បំផុតនៃការសិក្សាស្រាវជ្រាវ។»

២) ចង់ចេះចង់ដឹង៖ «ខ្ញុំគ្មានទេពកោសល្យអ្វីពិសេសនោះទេ ខ្ញុំគ្រាន់តែមានអារម្មណ៍រំជួលចិត្តនឹងអ្វីដែលខ្ញុំចង់ធ្វើប៉ុណ្ណោះ។» «អ្វីដែលសំខាន់គឺកុំឈប់សួរសំណួរ។ ការងឿងឆ្ងល់ចង់ចេះចង់ដឹងមានហេតុផលរបស់វាដែលកើតមាន។»

៣) មានចំណង់ចង់រៀនសូត្រ៖ «ការរៀនសូត្រគឺជាបទពិសោធន៍ អ្វីៗផ្សេងទៀតគឺគ្រាន់តែជាព័ត៍មានប៉ុណ្ណោះ។» «ការអប់រំគឺអ្វីដែលបន្សល់ទុកបន្ទាប់ពីអ្នកភ្លេចអ្វីដែលអ្នកបានរៀនក្នុងសាលា។» «ការរីកចម្រើនផ្នែកបញ្ញាចាប់ផ្ដើមតាំងកំណើតហើយឈប់នៅពេលស្លាប់។»

៤) ភាពរីកចម្រើនកើតចេញពីភាពបរាជ័យ៖ «មនុស្សដែលមិនហ៊ានបង្កើតកំហុស ជាមនុស្សកំសាកញីដែលមិនហ៊ានសាកល្បងអ្វីដែលថ្មីនោះទេ។» «វិធីតែមួយគត់ដើម្បីជៀសវាងការបង្កើតកំហុសគឺការមិនមានគំនិតថ្មីៗ។» «អ្នកមិនបរាជ័យឡើយ ល្គឹគណាអ្នកមិនបោះបង់។» «មានតែមនុស្សដែលមិនសួរសំណួរទេដែលមិនបង្កើតកំហុស។»

៥) ខុសពីគេ៖ «មនុស្សល្ងង់គឺតែងតែធ្វើរៀងដដែលៗហើយរំពឹងចង់បានលទ្ធផលខុសប្លែក។» «ពិភពលោកគឺជាកន្លែងគ្រោះថ្នាក់ក្នុងការរស់នៅ ដោយមិនមែនពីព្រោះមនុស្សអាក្រក់នោះទេ ប៉ុន្តែពីព្រោះតែមនុស្សមិនព្រមធ្វើការកែប្រែ។»

៦) រស់នៅក្នុងបច្ចុប្បន្ន៖ «មើលឲ្យជ្រៅទៅក្នុងធម្មជាតិ នោះអ្នកនឹងយល់កាន់តែច្បាស់នូវរឿងគ្រប់យ៉ាង។» «ខ្ញុំមិនដែលខ្វាយខ្វល់អំពីអនាគតនោះទេ ពីព្រោះវាគង់តែនឹងមកដល់។» «មានវិធី២យ៉ាងក្នុងការរស់នៅ។ ទី១៖ អ្នករស់នៅក្នុងជីវិតរបស់ប្រៀបដូចជាអ្វីៗមិនមែនជារឿងអស្ចារ្យ។ ទី២៖ អ្នករស់នៅប្រៀបដូចអ្វីៗទាំងអស់សុទ្ធតែអស្ចារ្យ។» «មនុស្សរីករាយគឺពេញចិត្តនឹងបច្ចុប្បន្នហើយគិតអំពីអនាគត។»

៧) រស់នៅដើម្បីអ្នកដទៃ៖ «ជីវិតដែលរស់នៅដើម្បីអ្នកដទៃគឺជាជីវិតដ៏មានន័យ។» «មិនព្យាយាមធ្វើជាមនុស្សជោគជ័យ តែព្យាយាមឲ្យក្លាយជាមនុស្សដែលមានតម្លៃ។» «រីករាយជាមួយភាពរីករាយរបស់អ្នកដទៃ ទុក្ខសោកជាមួយពួកគេ។»

៨) គំនិតរបស់អ្នកបង្កើតការពិត៖ «ខ្ញុំហ៊ានសារភាពថាការគិតគឺមានឥទ្ធិពលទៅលើរូបរាងកាយរបស់អ្នក។» «អ្នកមិនអាចដោះស្រាយបញ្ហាដោយប្រើការគិតដូចគ្នានឹងពេលអ្នកប្រើដើម្បីបង្កើតវានោះទេ។»

៩) ជឿជាក់លើញាណ៖ «របស់ដែលមានតម្លៃពិតតែមួយគត់គឺការទទួលអារម្មណ៍ដឹងដោយញាណ។» «កុំធ្វើរឿងដែលប្រឆាំងនឹងសតិសម្បជញ្ញៈរបស់អ្នក។»

ដោយ៖ លង់ វណ្ណៈ

X
5s