មេរៀនជីវិតទាំង ៩ របស់លោក ស្ទីវ ចប មានតម្លៃកាត់ថ្លៃមិនបានសម្រាប់មនុស្សជាតិ​



ប្រសិនបើអ្នកគិតដល់លោក ស្ទីវ ចប (Steve Jobs) នោះអ្នកនឹងនឹកស្រមៃទៅដល់ Apple (ម៉ាកសញ្ញាផ្លែប៉ោម) ជាមិនខាន។ លោក ស្ទីវ ចប អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេបផល ជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យបច្ចេកវិទ្យាផងដែរបានត្រួសត្រាយផ្លូវទៅដល់ការវិវឌ្ឍន៍នៃបច្ចេកវិទ្យាក្នុងសតវត្សទី ២១នេះ។ បើទោះបីលោកបានលាចាកលោកនេះទៅហើយក្ដី សម្ដីរបស់លោកនូវតែមានតម្លៃសម្រាប់មនុស្សជាតិ។ ខាងក្រោមនេះគឺជា មេរៀន ជីវិតទាំង ៩ របស់លោក ស្ទីវ ចប មានតម្លៃកាត់ថ្លៃមិនបាន៖

១) រស់នៅជីវិតរបស់ដោយច្បាប់របស់អ្នក៖ «ពេលវេលាមានកំណត់ ដូចនេះកុំចំណាយពេលវេលាឥតប្រយោជន៍រស់នៅក្នុងជីវិតរបស់អ្នកដទៃ។ កុំជាប់ជំពាក់ជាមួយនឹងការគិតរបស់អ្នកដទៃ។ កុំអនុញ្ញាតិឲ្យគំនិតអ្នកដទៃបំបាក់អ្នក។ អ្វីដែលសំខាន់នោះគឺ អ្នកត្រូវមានភាពក្លាហានក្នុងការដើរតាមបេះដូងនិងអារម្មណ៍តាមរយៈញាណរបស់អ្នក។» «ប្រសិនបើអ្នកចង់រស់នៅប្រកបដោយភាពឆ្នៃប្រឌិត អ្នកមិនត្រូវខ្វាយខ្វល់ទៅនឹងអតីកាលនោះទេ។ អ្នកត្រូវហ៊ានទទួលយកអ្វីដែលអ្នកបានធ្វើ។»

២) ដើរតាមបេះដូងរបស់អ្នក៖ «ការងារគឺជាផ្នែកដ៏សំខាន់សម្រាប់ជីវិតរបស់អ្នក។ វិធីតែមួយគត់ដើម្បីធ្វើរឿងអស្ចារ្យគឺស្រលាញ់អ្វីដែលអ្នកធ្វើ។ ប្រសិនបើអ្នកមិនទាន់រកឃើញវានៅឡើយទេ បន្តស្វែងរកវាឲ្យទាល់តែឃើញ កុំបោះបង់។» «ការចងចាំថាអ្នកនឹងស្លាប់គឺជាវិធីដែលខ្ញុំប្រើដើម្បីជៀសវាងការឃុំគំនិតរបស់ខ្ញុំទៅលើអ្វីដែលបានបាត់បង់ទៅហើយ។ អ្នកកើតមកដោយខ្លួនទទេ ស្លាប់ទៅវិញក៏ខ្លួនទទេ ដូចនេះគ្មានហេតុផលអ្វីដែលមិនត្រូវធ្វើតាមបេះដូងរបស់អ្នកនោះទេ។»

៣) ខិតខំឲ្យអស់ពីសម្ថភាព៖ «គុណភាពសំខាន់ជាងបរិមាណ។»

) កុំឲ្យលុយជាអ្នកកំណត់អ្នក៖ «វត្ថុដែលខ្ញុំចូលចិត្តក្នុងជីវិតរបស់ខ្ញុំមិនគិតលុយនោះទេ។ ធនធានដ៏មានតម្លៃនោះគឺពេលវេលា។» «ការក្លាយជាអ្នកមានមិនសំខាន់ចំពោះខ្ញុំនោះទេ ប៉ុន្តែការចូលគេងហើយនិយាយថាអ្នកបានធ្វើរឿងដ៏អស្ចារ្យក្នុងថ្ងៃនេះគឺជាអ្វីដែលមានតម្លៃបំផុត។»

៥) កុំឈប់សុបិនធំ៖ «អស់រយៈពេល៣៣ឆ្នាំមកនេះ ខ្ញុំតែងតែសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់រៀងរាល់ព្រឹកដោយសួរខ្លួនឯងថា៖ ប្រសិនបើថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំនឹងធ្វើអ្វីដែលខ្ញុំនឹងធ្វើថ្ងៃនេះទេ? នៅពេលចម្លើយថា «ទេ» ជាច្រើនថ្ងៃជាប់គ្នា នោះខ្ញុំដឹងថាខ្ញុំត្រូវតែផ្លាស់ប្ដូរអ្វីមួយ។ «ខ្ញុំចង់ដាក់កណ្ដឹងលើពិភពលោកនេះ។» «ភាពឆ្នៃប្រឌិតធ្វើឲ្យខុសប្លែករវាងអ្នកដឹកនាំនិងអ្នកដើរតាម។»

៦) យកភាពបរាជ័យជាទាសករ៖ «ពេលខ្លះជីវិតយកដុំឥដ្ឋវាយក្បាលរបស់អ្នក ប៉ុន្តែកុំបាត់បង់ជំនឿចិត្ត។» «ខ្ញុំជឿជាក់ថាភាពខុសគ្នារវាងសហគ្រិនជោគជ័យនិងសហគ្រិនបរាជ័យគឺការខិតខំតស៊ូប្ដូរផ្ដាច់ដើម្បីជោគជ័យ។»

៧) ការស្លាប់មិនអាចគេចផុត៖ «នៅលើលោកនេះគ្មាននរណាចង់ស្លាប់នោះទេ សូម្បីតែអ្នកដែលចង់ទៅឋានសួគ៍ក៏មិនចង់ស្លាប់ដែរ។ ប៉ុន្តែការស្លាប់គឺជាទិសដៅដែលអ្នកមិនអាចគេចផុត។ ការស្លាប់គឺជាការបង្កើតតែមួយគត់នៃជីវិត។ មនុស្សជំនាន់មុនត្រូវវែកផ្លូវឲ្យមនុស្សជំនាន់ក្រោយ។»

៨) កុំបោះបង់ជំនឿលើមនុស្ស៖ «ខ្ញុំមាន​សុទិដ្ឋិនិយមថាមនុស្សគឺមានភាពល្អប្រពៃ សេចក្ដីថ្លៃថ្នូរ និងឆ្លាតវៃ។ ខ្ញុំតែងតែមានគំនិតសុទិដ្ឋិនិយមក្នុងមនុស្សរាល់គ្នា។»

៩) មានជំនឿលើអ្វីដែលអ្នកកំពុងធ្វើ៖ «មនុស្សដែលឆ្កួតដែលគិតថាពួកគេអាចផ្លាស់ប្ដូរពិភពលោកគឺមនុស្សដែលធ្វើសកម្មភាព។»

ដោយ៖ លង់ វណ្ណៈ

X
5s