ច្បាប់​រើស​បុគ្គលិក​របស់​ Jack Ma គឺ​មិន​ជួល​មនុស្ស​អស្ចារ្យ និង​អ្នក​ជំនាញ​



លោក Jack Ma នរណា​មិន​ស្គាល់! គាត់​ជា​ស្ថាបនិក និង​ជា​នាយកប្រតិបត្តិ របស់ Alibaba ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ លក់​ទំនិញ ​Online យក្ស​របស់​ចិននេះមួយ​ មាន​បុគ្គលិកបម្រើការមានជាង ៨ ម៉ឺននាក់​។ ​ ក្នុង​ស្មេរ​របស់​គេហទំព័រ CNBC លោក​​មហាសេដ្ឋី​រូប​នេះ បាន​ឱ្យ​ដឹង​ថា លោក​មិន​ជួល​មនុស្ស​អស្ចារ្យ និង​អ្នក​ជំនាញ មក​ធ្វើ​ការ​ឡើយ។ ពួកគេ​គ្រាន់​តែ​អស្ចារ្យ នៅ​ថ្ងៃ​ម្សិលមិញ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​អស្ចារ្យ​រហូត​នោះ​ទេ។ អ្វី​ដែល​បុរស​ខ្លាំង​ខាង ecommerce ចង់​បាន គឺ​ការ​រើស​បុគ្គលិក​ដែល​ត្រៀម​ខ្លួន​រួចរាល់ ចង់​រៀន​សូត្រ និង​ជា​មនុស្ស​មិន​រអា​នឹង​ការ​បង្កើត​កំហុស​។ ​

លោក​ថា ៖”គ្មាន​មនុស្ស​ជំនាញ​ទេ​លើ​ពិភពលោក។ មនុស្ស​អស្ចារ្យ តែង​តែ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក ជា​មនុស្ស​​អ្នក​បង្រៀន​ ឱ្យ​ក្លាយ​ជា​មនុស្ស​អស្ចារ្យ"។ អ្វី​ទាំង​នេះ​​បាន​កើត​ឡើង ពេល​​ដែល​វិនិយោគិន​វ័យ ៥៤​ឆ្នាំ ចាប់​ផ្ដើម​បើក Alibaba ក្នុង​ទំហំ​ទឹកប្រាក់ វិនិយោគ​ដំបូង ៥ លាន​ដុល្លារ​​អាមេរិក​។ លោក​បាន​ជួល​អនុប្រធាន​ជាច្រើន មក​ពី​ក្រុមហ៊ុន​ផ្សេង​គ្នា។ អនុប្រធាន​ទីផ្សារ​ម្នាក់ បាន​មក​ជួប​លោក ហើយ​ឱ្យ "Proposal” ហើយ​និយាយ​ថា នេះ​ជា​គម្រោង​​ទីផ្សារ​អាជីវកម្ម​ ដែល​គាត់​បាន​ធ្វើ​។ គម្រោង​​ដែល​អនុប្រធាន​ខាង​លើ​ស្នើ ត្រូវ​ការ​ចាយ​ប្រាក់​ដល់​ទៅ​ ១២ លាន​ដុល្លារ ហើយ​គាត់​បាន​សារភាព​ថា គាត់​មិន​ដែល​ធ្វើ​ផែនការ​​អាជីវកម្ម​ក្រោម ១០​លាន​ដុល្លារ​ឡើយ។ ​

"វា​មិន​មែន​ជា​កំហុស​របស់​អ្នក ប៉ុន្តែ​វា​ជា​កំហុស​របស់​ខ្ញុំ"។ លោក Ma បាន​តប​​បែប​នេះ ហើយ​បន្ថែម​ថា លោក​ដឹង​​ហើយ ការ​សម្រេច​ចិត្ត​ជួល​ពួកគេ​របស់​លោក​ ប្រៀប​បាន​​យក​ម៉ាស៊ីន​យន្ត​ហោះ​ធុនធំ​ Boeing 747 មក​ដាក់​​លើ​ត្រាក់ទ័រ​​​ដូច្នោះ​ដែរ​។ ត្រង់​នេះ​លោក​ចង់​បាន​ន័យ​ថា ក្រុមហ៊ុន​​ទើប​តែ​ដំណើរ​ការ​សោះ ប៉ុន្តែ​ការ​ចំណាយ​លើ​គម្រោង​ខ្ពស់​ខ្លាំង៕  

ដោយ៖ សុវណ្ណមុនីលីតា

X
5s