សម្រង់ទស្សនៈទាំង ១០ឃ្លា របស់លោក អានឌ្រូ ខនីហ្ជី (Andrew Carnegie) អតីតមហាសេដ្ឋីដែកថែបអាមេរិក
លោក អានឌ្រូ ខនីហ្ជី (Andrew Carnegie) គឺជាអតីតថៅកែរោងចក្រដែកថែមដ៏ជោគជ័យមួយរូបរបស់សហរដ្ឋអាមេរិក ចុងសត្សវត្សទី១៩។ លោក កើតនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៨៣៥ នៅទីក្រុង Dunfermline ប្រទេសស្កុតឡែន ។
បុរសសញ្ជាតិអាមេរិក ដើមកំណើតស្កុតឡែនរូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថាជាសេដ្ឋីដែកថែមអាមេរិក ដោយរូបលោកត្រូវបានលោក Dale Carnegie យកទៅសរសេរក្នុងសៀវភៅ Think and Grow Rich ផងដែរ។ ខាងក្រោមនេះគឺជាសម្រង់ទស្សនៈទាំង ១០ឃ្លារបស់លោក អានឌ្រូ ខនីហ្ជី (Andrew Carnegie) មហាសេដ្ឋីដែកថែមអាមេរិក៖
១) «ពេលខ្ញុំកាន់តែចាស់ទៅ ខ្ញុំលែងសូវខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃនិយាយអំពីខ្ញុំទៀតហើយ តែខ្ញុំចាំមើលសកម្មភាពដែលពួកគេធ្វើតែប៉ុណ្ណោះ។»
២) «ភាពជោគជ័យរបស់អ្នកនឹងតូចតាច ប្រសិនបើគ្មានមនុស្សសើចចំអក។»
៣) «អ្នកមិនអាចបង្ខំនរណាម្នាក់ឲ្យឡើងជណ្ដើរបាននោះទេលុះត្រាតែគេចង់ឡើងដោយខ្លួនគេ។»
៤) «អ្នកមិនអាចក្លាយជាមនុស្សមានបានបានទេប្រសិនបើមិនជួយអ្នកដ៏ទៃឲ្យមានបាន។»
៥) «អាថ៍កំបាំងនៃភាពជោគជ័យមិនមែនស្ថិតក្នុងកិច្ចការងាររបស់អ្នកនោះទេ ប៉ុន្តែស្ថិតលើការស្វែងរកមនុស្សពូកែមកធ្វើវា។»
៦) «ភាពភ្ងាក់ផ្អើលក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានរកឃើញនោះគឺមិនមែនមនុស្សដែលធ្វើការឲ្យអ្នកដទៃនោះទេដែលនឹងក្លាយជាអ្នកមាន។»
៧) «វាគ្មានប្រយោជន៍ទេដែលត្រូវជួយមនុស្សដែលមិនព្រមជួយខ្លួនគេ។»
៨) «អ្នកមិនមែនជាអ្នកដឹកនាំដ៏អស្ចារ្យនោះទេ ប្រសិនបើអ្នកគ្រាន់តែធ្វើរឿងតែម្នាក់ឯងហើយដើម្បីតែគុណសម្បត្តិ និងមុខមាត់ផ្ទាល់ខ្លួន។»
៩) វិធីដើម្បីក្លាយជាអ្នកមានគឺដាក់ស៊ុតទាំងអស់របស់អ្នកចូលក្នុងកន្ទ្រកហើយមើលថែកន្ទ្រកនោះឲ្យល្អ។»
១០) «មនុស្សទីមួយទទួលបានសាច់ខ្យង អ្នកបន្ទាប់ទទួលបានសំបកខ្យង។»
ចុចអាន៖ គោលការណ៍ ១០យ៉ាងរបស់អតីតមហាសេដ្ឋីដែកថែបលោក Andrew Carnegie ដើម្បីក្លាយជាកំពូលអ្នកមាន
ដោយ៖ លង់ វណ្ណៈ