កម្រងសម្ដីទាំង ១១ឃ្លារបស់ ផ្លាតុង បិតាទស្សនៈវិទូក្រិកបុរាណ​



ផ្លាតុង (Plato) គឺជាទស្សនៈវិទូដ៏ល្បីល្បាញមួយរូបរបស់ក្រិក ហើយលោកគឺជាស្ថាបនិកនៃរាជបណ្ឌិតសភាក្នុងក្រុងអាថែនផងដែរ។  ផ្លាតុង ជាសិស្សរបស់សូក្រាតនិងជាគ្រូរបស់អារីស្តូត។ ប្លាតុង ចាប់កំណើតនៅកំឡុងឆ្នាំ ៤២៨ មុនគ.ស នៅទីក្រុងអាថែន ប្រទេសក្រិក។ ផ្លាតុង បានបន្សល់ទុកនូវស្នាដៃជាច្រើនដែលនិយាយអំពីជាទស្សនៈវិជ្ជារបស់លោក ទៅដល់មនុស្សជំនាន់ក្រោយ។ ខាងក្រោមនេះគឺជាកម្រងទស្សនៈទាំង ១១ របស់ផ្លាតុង បិតាទស្សនៈវិទូក្រិកបុរាណ៖

១) «មនុស្សប្រកបដោយគតិបណ្ឌិតនិយាយពីព្រោះតែពួកគេមានអ្វីដែលត្រូវនិយាយ ប៉ុន្តែមនុស្សល្ងង់និយាយពីព្រោះតែពួកគេចង់និយាយ។»

២) «ការសម្រេចចិត្តដ៏ល្អគឺផ្អែកលើចំណេះដឹង មិនមែនចំនួនមនុស្សនោះទេ។»

៣) «ការចាប់ផ្ដើមគឺជាចំណុចសំខាន់បំផុតនៃសកម្មភាពទាំងឡាយ។»

៤) «ភាពល្ងង់ខ្លៅគឺជាឫសគល់នៃអំពើអាក្រក់។»

៥) «ទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានគឺការរស់នៅប្រកបដោយការពេញចិត្តទៅនឹងរបស់តិចតួចដែលអ្នកមាន។»

៦) «មនុស្សដែលមិនអើពើនឹងការអប់រំនឹងដើរដោយខ្លួនទទេរទៅកាន់ចុងបញ្ចប់នៃជីវិត។»

៧) «គំនិតគឺជាចំនុចកណ្ដាលរវាងចំណេះដឹងនិងភាពល្ងង់ខ្លៅ។»

៨) «ចម្ងល់គឺជាពន្លកនៃទស្សនៈវិជ្ជា។»

៩) «ស្នេហាគឺជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។»

១០) «កុំបំបាក់ទឹកចិត្តនរណាម្នាក់ដែលកំពុងខិតខំតស៊ូទៅមុខ មិនថាពួកគេរំកិលទៅមុខយឺតប៉ុណ្ណាក៏ដោយ។»

១១) «អក្បកិរិយារបស់មនុស្សកើតចេញពីប្រភព៣យ៉ាង៖ ចំណង់ អារម្មណ៍ និងចំណេះដឹង។»

ដោយ៖ លង់ វណ្ណៈ

X
5s