សម្រង់ទស្សនៈខ្លឹមៗទាំង ១៣ឃ្លា របស់លោកអាប្រាហាម លីនខូន កំពូលមេដឹកនាំរបស់សហរដ្ឋអាមេរិក​



លោក អាប្រាហាម លីនខូន (Abraham Lincoln) គឺជាប្រធានាធិបតីទី ១៦របស់សហរដ្ឋអាមេរិកដែលមានកេរ្តិ៍ល្បីល្បាញទូទាំងពិភពលោក។ លោក អាប្រាហាម លីនខូន ចាប់កំណើតនៅថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ ១៨០៩ ក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។

លោក គឺជាមេដឹកអ្នកមួយរូបដែលបានបំបាត់របបទាសភាពក្នុងសហរដ្ឋអាមេរិក ហើយឈ្មោះរបស់លោកត្រូវបានគេចងចាំទុកថាជាមេដឹកនាំអស្ចារ្យមួយរូបរហូតដល់សព្វថ្ងៃ។ ដូចនេះថ្ងៃនេះ BizKhmer សូមលើកយកសម្រង់ទស្សនៈទាំង ១៣ របស់លោក អាប្រាហាម លីនខូន មកចែកជូនមិត្តអ្នកអានដើម្បីជាការត្រិះរិះពិចារណា៖

១) «នៅពេលអ្នកធ្វើអំពើល្អ អ្នកនឹងមានអារម្មណ៍ល្អ ប៉ុន្តែនៅពេលអ្នកធ្វើអំពើអាក្រក់ អ្នកនឹងមានអារម្មណ៍មិនល្អ។»

២) «បើទោះបីអ្នកជានរណាក៏ដោយ អ្នកត្រូវធ្វើជាមនុស្សល្អជាដរាប។»

៣) «នាចុងបញ្ចប់នៃជីវិតរបស់អ្នក មិនមែនចំនួនថ្ងៃដែលអ្នកបានរស់នៅនោះទេដែលសំខាន់ ប៉ុន្តែការប្រើប្រាស់ជីវិតរបស់អ្នកទៅវិញនោះទេ។»

៤) «សុភមង្គលរបស់មនុស្សម្នាក់ៗគឺជាទំនួលខុសត្រូវរបស់ពួកគេ។»

៥) «វិធីសាស្ត្រតែមួយគត់ដើម្បីទស្សទាយអំពីអនាគតគឺការបង្កើតវាឡើង។»

៦) «ខ្ញុំដើរយឺតមែន ប៉ុន្តែខ្ញុំមិនដែលដើរត្រលប់ក្រោយឡើយ។»

៧) «ប្រសិនបើខ្ញុំមានពេល៦ម៉ោងដើម្បីកាប់ដើមឈើមួយដើម ខ្ញុំនឹងចំណាយពេល៤ម៉ោងដើម្បីសំលៀងពូថៅរបស់ខ្ញុំឲ្យមុត។»

៨) «អត្តចរិកប្រៀបដូចជាដើមឈើ កេរ្តិ៍ឈ្មោះប្រៀបដូចជាស្រមោល។ ស្រមោលគឺជាអ្វីដែលអ្នកគិតថាវានឹងក្លាយជាអ្វី ចំណែកដើមឈើគឺភាពពិតរបស់អ្នក។»

៩) «ខ្ញុំមិនដឹងថាលោកតារបស់ខ្ញុំជានរណានោះទេ ខ្ញុំគ្រាន់តែចង់ដឹងថាតើចៅរបស់គាត់នឹងក្លាយជាអ្វី។»

១០) «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។»

១១) «ការខិតខំប្រឹងប្រែងតស៊ូនាថ្ងៃនេះមិនមែនសម្រាប់តែថ្ងៃនេះនោះទេ ប៉ុន្តែវាសម្រាប់អនាគតដ៏ត្រចះត្រចង់របស់អ្នកផងដែរ។»

១២) «មិត្តដ៏ល្អរបស់ខ្ញុំគឺជាមនុស្សដែលឲ្យសៀវភៅមួយក្បាលដែលខ្ញុំមិនទាន់បានអាន។»

១៣) «ខ្ញុំកំចាត់សត្រូវរបស់ខ្ញុំតាមរយៈការយកពួកគេមកធ្វើមិត្ត។»

ដោយ៖ លង់ វណ្ណៈ

X
5s