មេរៀនជីវិតដ៏ថ្លៃថ្លាទាំង ៨របស់សូក្រាត បិតាទស្សនៈវិជ្ជាក្រិក​



សូក្រាត (Socrates) គឺជាបិតាទស្សនវិជ្ជាលោកខាងលិច របស់ប្រទេសក្រិកបុរាណ។ សូក្រាត កើតក្នុងកំឡុងឆ្នាំ ៤៧០មុនគ.ស ក្នុងទីក្រុងអាថែន ប្រទេសក្រិក។ សូក្រាត គឺជាគ្រូរបស់ផ្លាតុង (Plato) ដែលជាកំពូលទស្សនវិទូដ៏ល្បីល្បាញមួយរូបផងដែរក្នុងសម័យនោះ។

ទស្សនៈវិជ្ជារបស់សូក្រាត ល្បីល្បាញសុះសាយទូទាំងពិភពលោករាប់ពាន់ឆ្នាំមកហើយ។ ខាងក្រោមនេះគឺជាមេរៀនជីវិតដ៏ថ្លៃថ្លាទាំង ៨របស់សូក្រាត ដែលអ្នកគួរបញ្ជ្រាបក្នុងជីវិតរបស់អ្នក៖

១) គតិបណ្ឌិតពិតគឺការដឹងថាខ្លួនមិនដឹង៖ «ខ្ញុំគឺជាមនុស្សដែលមានចំណេះដឹងពីព្រោះខ្ញុំដឹងរឿងមួយ ហើយរឿងនោះគឺខ្ញុំមិនដឹងអ្វីទាំងអស់។» «ការដឹងពិតគឺដឹងថាខ្លួនអ្នកមិនដឹង នេះហើយគឺជាអត្ថន័យនៃចំណេះដឹងពិត។» «ខ្ញុំដឹងថាខ្ញុំឆ្លាតពីព្រោះតែខ្ញុំដឹងថាខ្ញុំមិនដឹងអ្វីទាំងអស់។»

២) គ្មានអ្វីផ្លាស់ប្ដូរទេប្រសិនបើអ្នកមិនធ្វើ៖ «អនុញ្ញាតិឲ្យមនុស្សដែលនិយាយថាអាចផ្លាស់ប្ដូរពិភពលោកបាន ផ្លាស់ប្ដូរខ្លួនគេជាមុនសិន។»

៣) មនុស្សដែលដឹងថាខ្លួនមានគ្រប់គ្រាន់ គឺជាអ្នកមានពិតប្រាកដ៖ «មនុស្សដែលមានបំផុតគឺពេញចិត្តនឹងរបស់តិចតួច ពីព្រោះថាការពេញចិត្តគឺជាទ្រព្យដ៏មានតម្លៃរបស់ធម្មជាតិ។» «ការពេញចិត្តគឺជាទ្រព្យដ៏មានតម្លៃរបស់ធម្មជាតិ ភាពប្រណិតគឺជារបស់ក្លែងក្លាយនៃសេចក្ដីក្រីក្រ។»

៤) ស៊ីដើម្បីរស់ មិនមែនរស់ដើម្បីស៊ី៖ «មនុស្សដែលគ្មានតម្លៃរស់ត្រឹមតែដើម្បីស៊ីផឹកចម្អែតក្រពះ ចំណែកមនុស្សដែលមានតម្លៃរកទទួលទានដើម្បីតែរស់ប៉ុណ្ណោះ។»

៥) រស់នៅប្រកដដោយជីវិតមានន័យ៖ «ជីវិតដែលមិនបានសម្រេចអ្វីគឺរស់នៅគ្មានតម្លៃឡើយ។» «រឿងដែលសំខាន់គឺមិនមែនគ្រាន់តែរស់នៅនោះទេ ប៉ុន្តែរស់នៅប្រកបដោយសេចក្ដីល្អ ។ ការរស់នៅប្រកបដោយសេចក្ដីល្អមានន័យថា រស់នៅជាមួយនឹងភាពរីករាយក្នុងជីវិត និងរស់នៅស្របតាមគោលការណ៍ជីវិតរបស់អ្នក។» ៦) កុំឲ្យអ្នកដទៃគិតជំនួសអ្នក៖ «ដើម្បីដឹងថាអ្នកជានរណា គិតដោយខ្លួនអ្នក។»

៧) កុំឆាប់បង្កើតមិត្តលឿនពេក៖ «កុំឆាប់បង្កើតមិត្តភាពលឿនពេក ប៉ុន្តែពេលដែលអ្នកបង្កើតវាហើយ ចូរធ្វើឲ្យវារឹងមាំ និងមិនផ្លាស់ប្រែ។»

៨) កុំឈប់ឆ្ងល់៖ «ចម្ងល់គឺជាពន្លកនៃគតិបណ្ឌិត។»

ដោយ៖ លង់ វណ្ណៈ

X
5s