សូក្រាត បិតាទស្សនវិជ្ជាក្រិក៖ «ប្រសិនបើអ្នកចង់ជោគជ័យដូចដែលអ្នកចង់បានខ្យល់ដកដង្ហើមនោះ អ្នកនឹងសម្រេចបានជោគជ័យជាក់ជាមិនខាន»​



នាថ្ងៃមួយ បុរសកំលោះម្នាក់បានទៅផ្ទះរបស់ សូក្រាត ហើយក៏បានសួរទៅកាន់សូក្រាតថា៖ សូក្រាត ខ្ញុំមកទីនេះដើម្បីសុំឲ្យលោកជួយ។ តើលោកនឹងជួយខ្ញុំទេ? សូក្រាត មើលទៅកាន់បុរសកំលោះនោះ ហើយតបវិញថា៖ តើខ្ញុំអាចជួយអ្វីដល់អ្នក?

បុរសនោះឆ្លើយតបថា៖ ខ្ញុំចង់ជោគជ័យ។ តើលោកអាចជួយបង្រៀន និងប្រាប់អំពីអាថ៌កំបាំងដើម្បីក្លាយជាមនុស្សជោគជ័យបានទេ? សុក្រាតនិយាយ៖ ប្រាកដជាបាន អ្នកកំលោះ។ ដើរមកតាមខ្ញុំមក។ សូក្រាតបានដើរទៅកាន់ទឹកទន្លេ។ សូក្រាត ដើរចុះទៅក្នុងទឹកកាន់តែជ្រៅទៅៗ។ បុរសកម្លោះនោះក៏ដើរតាម។ នៅពេលដែលពួកគេដើរចុះទៅក្នុងទឹកកាន់តែជ្រៅ សូក្រាតបានចាប់ជ្រមុជបុរសកំលោះនោះទៅក្នុងទឹក។

សូក្រាតបានជ្រមុជបុរស ចំណែកឯបុរសកលោះនោះក៏បានព្យាយាមប្រវេប្រវ៉ាដើម្បីងើបឡើងមកវិញ។ សូក្រាតបានសួរបុរសនោះថា៖ តើអ្វីដែលអ្នកចង់បានខ្លាំងជាងគេនៅពេលអ្នកត្រូវបានជ្រមុជក្នុងទឹក។ បុរសនោះតបថា៖ ខ្ញុំចង់បានខ្យល់ដកដង្ហើម។

សុក្រាតនិយាយថា៖ នេះហើយគឺជាអាថ៌កំបាំងនៃភាពជោគជ័យ។ ប្រសិនបើអ្នកចង់ជោគជ័យដូចអ្នកចង់បានខ្យល់ដកដង្ហើម នោះអ្នកប្រាកដជាទទួលបានវាជាមិនខាន។ គ្មានអាថ៍កំបាំងអ្វីផ្សេងនោះទេ។ អាថ៌កំបាំងនោះគឺ៖ តើអ្នកចង់ជោគជ័យកម្រិតណា? តើចំណង់ចង់ជោគជ័យរបស់អ្នកខ្លាំងក្លាដែរឬទេ? ប្រសិនបើគោលដៅរបស់អ្នកមិនជោគជ័យ អ្នកគួរសួរខ្លួនអ្នកថាតើចំណង់ចង់ជោគជ័យរបស់អ្នកពុះកញ្ច្រោលដល់កម្រិត​ណា៕

ដោយ៖ លង់ វណ្ណៈ

X
5s