ស្រាបៀរ ABC Extra Stout, Heineken, Tiger នឹងចាប់រង្វាន់ ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ​



រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរ ABC Extra Stout, Heineken, Tiger នឹងរៀបចំការចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៧-២០១៨។ កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ខេមរៈ សេរីមន្ត កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរ ABC Extra Stout, Heineken, Tiger សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរ ABC Extra Stout, Heineken, Tiger នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងប៉ារីសរបស់ស្រាបៀរ ABC Extra Stout ចំនួន រង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុង Amsterdam របស់ស្រាបៀរ Heineken ចំនួន រង្វាន់ និងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ប្រទេសជប៉ុនរបស់ស្រាបៀរ Tiger ចំនួន រង្វាន់។ តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ? សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។ ពិសារដោយការទទួលខុសត្រូវ៕
X
5s