សម្រង់សម្ដីទាំង ១០ឃ្លា រៀបរាប់អំពីជីវិតដែលអ្នកត្រូវចងចាំ​



មនុស្សម្នាក់ៗតែងតែមានខ្សែជីវិតផ្សេងៗគ្នា។ ជីវិតអ្នកខ្លះស្រណុកស្រួល អ្នកខ្លះលំបាក ត្រដាបត្រដួស ងងឹតសូន្យសុងសឹងរកពន្លឺងើបមកវិញមិនឃើញ។ ពេលជួបបញ្ហា ការពិបាកចិត្ត អស់សង្ឃឹម អ្នកត្រូវការលើកទឹកចិត្តដើម្បីឲ្យជីវិតរបស់អ្នកស្រស់បំព្រងឡើងវិញ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លាអំពីជីវិតដែលអ្នកត្រូវចងចាំ៖

១) «អ្នកមិនអាចរំងាប់ខ្យល់ព្យុះមិនឲ្យបកបោកបានទេ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺរំងាប់អារម្មណ៍របស់អ្នក។ ព្យុះនឹងរសាត់បាត់។ - Timber Hawkeye

២) «ការដួលត្រដាបត្រដួសក្នុងជីវិតគឺជាការផ្ដល់ឲ្យ ការងើបឡើងវិញហើយបន្ដដំណើរទៅមុខទៀតគឺជាជម្រើស។» - Zig Ziglar

៣) «ការដើរដែលពិបាកជាងគេគឺការដើរម្នាក់ឯង ប៉ុន្តែវាជាដំណើរដែលធ្វើឲ្យអ្នកកាន់តែរឹងមាំ។» Unknown

៤) «មនុស្សខ្លះចូលមកក្នុងជីវិតរបស់អ្នកដើម្បីផ្ដល់ភាពរីករាយដល់អ្នក ប៉ុន្តែមនុស្សខ្លះចូលមកក្នុងជីវិតរបស់អ្នកផ្ដល់ជាមេរៀនដល់អ្នក។» Mother Teresa

៥) «គំនិតអវិជ្ជមាននឹងមិនអាចផ្ដល់ឲ្យអ្នកនូវជីវិតវិជ្ជមានបានទេ។»

៦) «ទូកមិនដែលលិចដោយសារតែទឹកនៅជុំវិញវាទេ ប៉ុន្តែវាលិចដោយសារតែទឹកនៅក្នុង។ កុំអនុញ្ញាតិឲ្យអ្វីដែលកើតឡើងជុំវិញអ្នកចូលសន្ធិតក្នុងខ្លួនអ្នកហើយជាន់ពន្លិចអ្នក។»

៧) «ជីវិតប្រៀបដូចជាការជិះកង់អ៊ីចឹង ដើម្បីបន្ដដំណើរទៅមុខបាន អ្នកត្រូវប្រឹងធាក់។» Albert Einstein

៨) «ប្រសិនបើគ្មានភ្លៀងទេ រុក្ខជាតិទាំងឡាយប្រាកដជាមិនអាចលូតលាស់បានទេ។ ដូចនេះ រៀនទទួលយកព្យុះភ្លៀងដែលបោកបក់ញាំញីជីវិតរបស់អ្នក។

៩) «ប្រសិនបើថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក តើអ្នកចង់ធ្វើអ្វីដែលអ្នកនឹងធ្វើនាថ្ងៃនេះ?» Steve Jobs

១០) «ខ្ញុំមានបញ្ហារាប់ជំពូកក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែបបូរមាត់របស់ខ្ញុំមិនដឹងនោះទេ។ ពួកគេតែងតែញញឹមជានិច្ច។» Charlie Chaplin

ដោយ៖ លង់ វណ្ណៈ

X
5s