ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការសាកល្បង ដំបូងគេបង្អស់នៅប្រទេសកម្ពុជា​



ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី 3 ខែ វិច្ឆិកា ឆ្នាំ 2018 នៅអគារលេខ 135 ផ្លូវព្រះមុនី្នវង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ ដែលមានការចូលរួមពីភ្ញៀវកិត្តិយស និង អ្នកសារ ព័ត៍មាន ជាច្រើនរូបទៀតប្រមាណជាង 100 នាក់ ។   ហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP បានមានវត្តមាននៅក្នុងប្រទេសអស់រយៈពេលជាង 7 ឆ្នាំមកហើយតាំងពីឆ្នាំ 2011 មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចំរើនរបស់បច្ចេកវិទ្យានៅក្នុងតំបន់ កាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានវិវត្តន៍ខ្លួនពី ហាង LG BRANDSHOP ទៅជា ហាងទំនើប LG Premium BRANDSHOP ដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ ដោយភាពជោគជ័យនៃបច្ចេកវិទ្យា ការរចនា និងការគិតគូពីអតិថិជន គឺយើងបានត្រៀមរួចរាល់ជាស្រេចដើម្បីបង្ហាញជូនសំរាប់អតិថិជន នូវផលិតផល LG ដែលទំនើបៗចុងក្រោយបង្អស់យ៉ាងច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេងទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត ដើម្បីជូនសំរាប់ភ្ញៀវអតិថិជនដែលមកទស្សនាហាងទំនើបយើងនេះ។ អ្វីដែលធ្វើអោយហាងប្រណិត LG Premium BrandShop កាន់តែលេចធ្លោជាងគេនោះគឺ លទ្ធភាពនៃបទពិសោធន៍សំរាប់អ្នកប្រើប្រាស់ទទួលបានចំណេះដឹងបន្ថែមអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ទទួលបានអារម្មណ៍ផ្ទាល់ និងយល់ដឹងពីការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយរបស់ LG ។     ដើម្បីចូលរួមអបអរសាទរសំរាប់ការបើកសម្ពោធសាកល្បងរបស់ហាងទំនើប LG Premium Brandshop មុនី្នវង្សនេះ ។ យើងក៏មានការរៀបចំកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ 30% និង ការបង់ រំលោះការប្រាក់ 0% ជាមួយធនាគារ Aeon ផងដែរ ។ ផលិតផលដែលមានគុណភាពខ្ពស់ នឹងប្រណិត ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗរបស់ LG ទាំងអស់នឹងមានលក់នៅក្នុងហាងទំនើបប្រណិត LG Premium BrandShop នេះ ដែលយើងមានទីតាំងនៅតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស នៅទិសខាងលិចជិតផ្សារធំថ្មី។
X
5s