ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)​



ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ធនាគារភ្នំពេញពាណិជ្ជ (PPCBank)បានចុះអនុសារណជាមួយក្រុម Diners Club International (DCI) ជាប្រភេទក្រុមហ៊ុនសេវា franchises ដែលផ្តោតទៅលើប្រើប្រាស់កាតឆ្លងប្រទេស។ នេះជាអាជីវកម្មមួយដែលប្លែកសម្រាប់ប្រទេសកម្ពុជា តែ DCI នៅប្រទេសដទៃមិនសូវជាប្លែកទេ ព្រោះវាត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកតាំងតែពីឆ្នាំ១៩៥០មកម្លេះ។ ជាមួយគ្នានេះដែរ មូលហេតុដែល ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ធ្វើការសម្រេចចិត្តចុះហត្ថលេខាលើកិកច្ចព្រមព្រៀងនោះព្រោះ ធនាគារ PPC បានយល់ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលមានសក្តានុពលធំ ល្បីល្បាញនិងមានអ្នកប្រើប្រាស់លើសេវាកម្មនេះច្រើន ម្យ៉ាងទៀតគឺអាចផ្តល់ទំនុកចិត្ត និងសេវាកម្មរហ័សដល់អតិថិជននៅពេលទៅស្នាក់នៅប្រទេសនានា ជាមួយនឹងការប្រើប្រាស់កាតនេះជាមួយនឹងធនាគារ ជាពិសេសធនាគារ PPC នេះតែម្តង។

គួរចាប់អារម្មណ៍បំផុតតាមរយៈប្រសាន៍របស់លោក Shin Chang Moo ប្រធានធនាគារ PPC បានលើកឡើងថា៖ «នេះគឺជាបច្ចេកវិទ្យាមួយដែលថ្មី ដែលសេវាកម្មប្រើប្រាស់កាតនេះអាចមានលទ្ធភាពប្រើប្រាស់កាតឆ្លងកាត់ប្រទេសផ្សេងៗបានដោយមិនចាំបាច់ប្រើប្រាស់លុយសុទ្ធ តួយ៉ាង កាតរបស់ក្រុមហ៊ុន DCI នេះគឺអាចប្រើប្រាស់បានក្នុងការកក់ជា ភោជនីយដ្ឋាន សណ្ឋាគារ សេវាពេទ្យ នៅឯក្រៅប្រទេស ព្រមទាំងមានការបញ្ចុះតម្លៃទៀតផង»។ លោកបានបន្តថា ពេលអនាគតនឹងមានភាពជឿនលឿនទៅទៀត ហើយប្រហែលជាប្រជាជនកម្ពុជាច្រើននាក់ត្រូវការសេវាកម្ម ប្រើប្រាស់កាតរបស់ DCI នេះហើយមើលទៅ។រីឯ ក្រុមហ៊ុន DCI ក៏បានត្រៀមនឹងខ្លួនរួចហើយដែរ ក្នុងការផ្តល់ជូនកាតនៅដើមឆ្នាំ២០១៩សម្រាប់ម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជាដូចទៅនឹងប្រទេសដទៃទៀតផងដែរ៕
X
5s