សូក្រាត៖ «ការផ្លាស់ប្ដូរគឺជាច្បាប់ គ្មានអ្វីអាចផ្លាស់ប្ដូរការពិតនេះបាននោះទេ។»​



«ប្រសិនបើអ្នកមិនទទួលបាននូវអ្វីដែលអ្នកប្រាថ្នាចង់បាន នោះអ្នកនឹងកើតទុក្ខ។ ប្រសិនបើអ្នកទទួលបាននូវអ្វីដែលអ្នកមិនប្រាថ្នាចង់បាន នោះអ្នកនឹងកើតទុក្ខ។

ពេលខ្លះ បើទោះបីជាអ្នកទទួលបានអ្វីដែលអ្នកចង់បានហើយក៏ដោយ ក៏អ្នកនៅតែកើតទុក្ខឈឺចាប់ជាដដែល។ គំនិតរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពពិបាក។ គំនិតរបស់អ្នកត្រូវការសេរីភាពនៃការផ្លាស់ប្ដូរ សេរីភាពនៃការឈឺចាប់ សេរីភាពនៃទំនួលខុសត្រូវនៃជីវិតនិងសេចក្ដីស្លាប់។ ប៉ុន្តែ ការផ្លាស់ប្ដូរគឺជាច្បាប់ និងគ្មានអ្វីអាចផ្លាស់ប្ដូរការពិតនេះបាននោះទេ។» សូក្រាត

ការផ្លាស់ប្ដូរគឺមិនត្រឹមតែជាអ្វីដែលអ្នកត្រូវទទួលយកនោះទេ ប៉ុន្តែវាជាអ្វីដែលអ្នកត្រូវធ្វើថែមទៀតផង។ នៅពេលដែលអ្នកបដិសេធទៅនឹងការផ្លាស់ប្ដូរ អ្នកត្រូវដឹងថាការផ្លាស់ប្ដូរគឺប្រៀបដូចជាទឹកហូរអ៊ីចឹង អ្នកមិនអាចឃាត់ឃាំងវាមិនឲ្យហូរបាននោះទេ។ នៅលើលោកនេះគ្មានអ្វីឋិតថេរជាអមតៈនោះទេ អ្វីៗគ្រប់យ៉ាងសុទ្ធតែផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរមិនមែនជារឿងអាក្រក់នោះទេ។

ការផ្លាស់ប្ដូរជួយឲ្យអ្នករីកចម្រើន លូតលាស់ និងអភិវឌ្ឍខ្លួនរបស់អ្នកឲ្យកាន់តែខ្លាំងជាងមុន។ ដូចនេះ សូមកុំខ្លាចការផ្លាស់ប្ដូរ៕

ដោយ៖ លង់ វណ្ណៈ

X
5s