មេរៀនដែលជាគតិបណ្ឌិតទាំង ៦ របស់ ស៊ុន អ៊ូ ធ្វើឲ្យអ្នកកាន់តែខ្លាំងពូកែ​



ស៊ុន អ៊ូ (Sun Tzu) គឺជាមេដឹកនាំទ័ពនិងជាទស្សនៈវិទូដ៏ល្បីល្បាញអស្ចារ្យមួយរូបក្នុងសម័យចិនបុរាណ។ លោកបាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា «សិល្បៈនៃសង្រ្គាម» (The Art of War)។ រហូតមកដល់ពេលនេះទស្សនៈវិជ្ជា ក៏ដូចជាក្បួនយុទ្ធសាស្រ្តសង្គ្រាមរបស់លោកនៅតែមានមានតម្លៃមហាសាល និងត្រូវគេយកទៅអនុវត្តទូទាំងពិភពលោក។ ខាងក្រោមនេះគឺជាមេរៀនដែលជាគតិបណ្ឌិតទាំង ៦ របស់ ស៊ុន អ៊ូ ធ្វើឲ្យអ្នកកាន់តែខ្លាំងពូកែ៖

១) ជ្រើសរើសសមរភូមប្រយុទ្ធដោយឆ្លាតវៃ «អ្នកនឹងទទួលបានជ័យជំនះ ប្រសិនបើអ្នកដឹងថាពេលថាត្រូវវាយប្រយុទ្ធពេលណាមិនត្រូវវាយប្រយុទ្ធ។»

២) ស្គាល់ខ្លួនអ្នកនិងសត្រូវរបស់អ្នក៖ «ប្រសិនបើអ្នកស្គាល់ខ្លួនឯងនិងសត្រូវរបស់អ្នកច្បាស់ អ្នកនឹងឈ្នះគ្រប់សមរភូម។ ប្រសិនបើអ្នកមិនស្គាល់សត្រូវរបស់អ្នក ស្គាល់តែខ្លួនអ្នក អ្នកនឹងអាចឈ្នះឬក៏ចាញ់។ ប្រសិនបើអ្នកមិនស្គាល់សត្រូវរបស់អ្នកហើយថែមទាំងមិនស្គាល់ខ្លួនអ្នកទៀតនោះ អ្នកនឹងបរាជ័យគ្រប់សមរភូមទាំងអស់ជាក់ជាមិនខាន។»

៣) បង្វែងផែនការរបស់អ្នក៖ «នៅពេលអ្នកវាយប្រហារ អ្នកត្រូវធ្វើដូចជាមិនអាចវាយប្រហារ។ នៅពេលអ្នកប្រើប្រាស់កម្លាំងបន្ថែម អ្នកត្រូវធ្វើដូចជាគ្មានសកម្មភាពអ្វីទាំងអស់។ នៅពេលអ្នកនៅជិត អ្នកត្រូវធ្វើឲ្យសត្រូវរបស់អ្នកគិតថាអ្នកនៅឆ្ងាយ។ នៅពេលអ្នកនៅឆ្ងាយ អ្នកត្រូវធ្វើឲ្យសត្រូវរបស់អ្នកគិតថាអ្នកនៅជិត។»

៤) ជៀសវាងការវាយប្រហារ៖ «ដើម្បីឈ្នះសង្គ្រាម១០០សមរភូមមិនមែនមកពីអ្នកមានកម្លាំងទ័ពខ្លាំងឬមានយុទ្ធសាស្រ្តល្អនោះទេ ប៉ុន្តែអ្នកយកឈ្នះសត្រូវរបស់អ្នកដោយការមិនវាយប្រហារ។»

៥) ឱកាសមានគ្រប់ទីកន្លែង៖ «ក្នុងភាពរញេរញ៉ៃ តែងតែលាក់នូវឱកាស។» ៦) គ្មានអ្នកឈ្នះក្នុងសង្រ្គាមនោះទេ៖ «គ្មានឧទារហណ៍បញ្ចាក់ថាប្រទេសមួយទទួលបានផលប្រយោជន៍អំពីសង្រ្គាមអូសបន្លាយនោះទេ។»

ដោយ៖ លង់ វណ្ណៈ

X
5s