សម្រង់គតិបណ្ឌិតដ៏ពិសិទ្ធទាំង ១២ឃ្លា របស់លោក ម៉ាកុស អរីលៀស (Marcus Aurelius) អធិរាជ្យចក្រភពរ៉ូម៉ាំង​



ម៉ាកុស អរីលៀស (Marcus Aurelius) គឺជាទស្សនៈវិទូនិងជាអធិរាជ្យចក្រភពរ៉ូម៉ាំងដែលសោយរាជ្យពីឆ្នាំ១៦១ ដល់ ១៨០​នៃគ.ស។ លោក ម៉ាកុស អរីលៀស កើតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ១២១នៃគ.ស ក្នុងទីក្រុងរ៉ូម។ លោក គឺជាមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ដោយក្នុងកំឡុងពេលកាន់អំណាចរបស់លោក ចក្រភពរ៉ូម៉ាំងបានធ្វើការវាយវាតទឹកដីជាច្រើនដូចជាតំន់អ៊ឺរ៉ុបកណ្ដាល និងចក្រភពជាច្រើនទៀត ។

សារតែភាពអស្ចារ្យរបស់លោក ទើបថ្ងៃនេះ BizKhmer សូមលើកយកនូវសម្រង់គតិបណ្ឌិតដ៏ពិសិទ្ធទាំង ១២ឃ្លារបស់លោក ម៉ាកុស អរីលៀស អធិរាជ្យចក្រភពរ៉ូម៉ាំង មកចែកជូនដល់មិត្តអ្នកអាន៖

១) «ភាពរីករាយនិងសុភមង្គលក្នុងជីវិតរបស់អ្នកគឺពឹងផ្អែកទាំងស្រុងទៅលើគុណភាពនៃការគិតរបស់អ្នក។»

២) «គិតអំពីជីវិតដ៏ស្រស់បំព្រងរបស់អ្នក។ អង្គុយគយគន់ផ្កាយ នឹកស្រមៃថាអ្នកកំពុងរត់ប្រលែងលេងជាមួយពួកវា។»

៣) «ប្រសិនបើវាមិនមែនជារឿងត្រឹមត្រូវទេ កុំធ្វើ។ ប្រសិនបើវាជារឿងមិនពិតទេ កុំនិយាយ។»

៤) «អ្វីដែលអ្នកស្ដាប់ឮគឺគ្រាន់តែជាគំនិតប៉ុណ្ណោះ មិនមែនជាការពិតទេ។ អ្វីដែលអ្នកមើលឃើញគឺគ្រាន់តែជាទស្សនៈប៉ុណ្ណោះ មិនមែនជាសេចក្ដីពិតឡើយ។»

៥) «កុំខ្ជះខ្ជាយពេលវេលាឈ្លោះប្រកែកគ្នាអំពីបុគ្គលល្អគឺជាបុគ្គលបែបណា តែអ្វីដែលត្រូវធ្វើគឺធ្វើជាបុគ្គលល្អឥលូវនេះទៅ។»

៦) «មិនមែនសេចក្ដីស្លាប់ទេដែលអ្នកត្រូវភ័យខ្លាច ប៉ុន្តែអ្វីដែលអ្នកត្រូវខ្លាចនោះគឺការមិនព្រមចាប់ផ្ដើមសាងជីវិតរស់នៅនាពេលឥលូវនេះ។»

៧) «ទ្រព្យសម្បត្តិដែលអ្នកបន្សល់ទុកជាអមតគឺទ្រព្យសម្បត្តិដែលអ្នកបរិច្ចាគទៅអ្នកដទៃ។»

៨) «ព្រលឹងស្មារតីរបស់អ្នកនឹងស្លាប់ដោយសារតែពណ៍នៃគំនិតដែលអ្នកចាក់ចូលទៅ។»

៩) «ការសងសឹកដ៏ល្អបំផុតគឺកុំធ្វើអំពើបាបដូចសត្រូវរបស់អ្នក។»

១០) «សេចក្ដីស្លាប់ ឬការរស់រានមានជីវិត ជោគជ័យ ឬបរាជ័យ ឈឺចាប់ ឬរីករាយ មាន ឬក្រ អ្វីទាំងអស់នេះកើតឡើងដោយភាពល្អឬអាក្រក់ដូចគ្នា ហើយវាមិនមែនជារឿងអស្ចារ្យឬរឿងដែលត្រូវខ្ចាស់អៀនដូចគ្នា។ ដូចនេះវាមិនមែនជារឿងល្អហើយក៏មិនមែនជារឿងអាក្រក់ដែរ។»

១១) «ធ្វើអ្វីក៏ដោយ​ ធ្វើប្រៀបដូចជាថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក។»

១២) «អ្នកគឺជាអ្វីដែលអ្នកគិត។»

ដោយ៖ លង់ វណ្ណៈ

X
5s