សម្រង់សម្ដីទាំង ១០ឃ្លា របស់មហាសេដ្ឋីជោគជ័យទាំង ១០រូប ដែលអ្នកគួររៀនសូត្រ
មនុស្សម្នាក់ៗសុទ្ធតែប្រាថ្នាចង់មាន ចង់បាន ចង់ក្លាយជាមហាសេដ្ឋីដូច Bill Gate, Warrent Buffet, Jack Ma, Donald Trump ជាដើម។ ប៉ុន្តែដើម្បីក្លាយខ្លួនជាមហាសេដ្ឋីមិនមែនជារឿងងាយស្រួលឡើយ។ មហាសេដ្ឋីស្ទើរគ្រប់រូបសុទ្ធតែខិតខំប្រឹងប្រែង តស៊ូ មុះមុត ទើបទទួលបានភាពជោគជ័យ។ ពួកគេសុទ្ធតែមានបទពិសោធន៍ដែលធ្លាប់ហែលឆ្លង ទស្សនៈល្អៗបន្សល់ទុកដល់អ្នកជំនាន់ក្រោយ។ អ្នកក៏អាចរៀនសូត្រពីពួកមហាសេដ្ឋីទាំងនោះតាមរយៈទស្សនៈមួយចំនួនរបស់ពួកគេផងដែរ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីរបស់មហាសេដ្ឋីជោគជ័យទាំង ១០រូប ដែលអ្នកគួររៀនសូត្រ៖
១) «ពេលខ្ញុំកាន់តែចាស់ទៅ ខ្ញុំលែងសូវខ្វាយខ្វល់អំពីសម្តីរបស់មនុស្សទៀតហើយ។ ប៉ុន្តែខ្ញុំចាំមើលសកម្មភាពរបស់ពួកគេវិញ។» លោក Andrew Carnegie (មហាសេដ្ឋីដែកថែប)
២) «ប្រសិនបើអ្នកគិតថាអ្នកអាចឬមិនអាច គំនិតរបស់អ្នកសុទ្ធតែត្រូវទាំងអស់។» លោក Henry Ford (ស្ថាបនិកក្រុមហ៊ុន ហ្វដ)
៣) «កុំអនុញ្ញាតិឲ្យគំនិតរបស់អ្នកដទៃទាញអ្នកចុះ។ អ្វីដែលសំខាន់គឺត្រូវមានភាពរឹងមាំដើរតាមបេះដូងនិងញាណរបស់អ្នក។» លោក Steve Jobs (ស្ថាបនិកអេបផល)
៤) «ខ្ញុំគិតថាដំបូន្មានដ៏ល្អតែមួយគត់គឺ អ្នកគួរតែគិតអំពីខ្លួនអ្នកអំពីវិធីធ្វើឲ្យរឿងផ្សេងៗល្អប្រសើរ ហើយតែងតែសួរខ្លួនអ្នកជានិច្ច។» លោក Elon Musk (ស្ថាបនិក PayPal Tesla Motors និង SpaceX)
៥) «ការរំពឹងទុកខ្ពស់គឺជាគន្លឹះឆ្ពោះទៅកាន់អ្វីគ្រប់យ៉ាង។» លោក Sam Walton (សហស្ថបនិក Walmart)
៦) «ការដើរតាមមនុស្សដែលពូកែជាងអ្នកគឺជារឿងល្អ។ ជ្រើសរើសមនុស្សដែលមានអកប្បកិរិយាល្អប្រសើរជាងអ្នក នោះអ្នកនឹងដើរតាមទិសដៅនោះជាក់ជាមិនខាន។» លោក Warren Buffet (នាយកប្រតិបត្ត Berkshire Hathaway)
៧) «បើគង់តែគិត ចុះហេតុអ្វីមិនគិតឲ្យធំ?» Donald Trump (ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥)
៨) «ការអបអរសាទរនឹងភាពជោគជ័យគឺជារឿងល្អ ប៉ុន្តែអ្វីដែលល្អជាងនេះគឺការរៀនសូត្រពីមេរៀនបរាជ័យ។» Bill Gates
៩) «រូបមន្តនៃភាពជោគជ័យ៖ ងើបពីព្រលឹម ខិតខំធ្វើការ ហើយរំពឹងថានឹងជោគជ័យ។» J. Paul Getty (ស្ថាបនិករបស់ក្រុមហ៊ុន Getty Oil)
១០) «កុំខ្វល់អំពីលុយខ្លាំងពេក។ ប្រសិនបើអ្នកខិតខំធ្វើការ ហើយធ្វើវាបានល្អ នោះលុយនឹងរត់តាមអ្នកជាមិនខាន។» Bernard Arnault (នាយកប្រតិបត្ត LVMH)
ដោយ៖ លង់ វណ្ណៈ