សម្រង់ដំបូន្មានដ៏មានតម្លៃទាំង ៥ឃ្លា របស់ឪពុក អ្នកគួរយកដាក់ខ្លួន
ឪពុកគឺជាវីរៈបុរសម្នាក់ដ៏អស្ចារ្យ។ ឪពុកគឺជាអ្នកដែលតែងតែចញ្ចឹមបីបាច់ថែរក្សា ផ្ដល់ការអប់រំ ផ្ដល់ដំបូន្មាន ផ្ដល់ពាក្យព្រានប្រដៅដល់អ្នក។ ពាក្យសម្តីរបស់លោកតែងតែមានតម្លៃដល់កូនចៅយកទៅប្រតិបត្តិ។ ខាងក្រោមនេះគឺជា សម្រង់ដំបូន្មានដ៏មានតម្លៃទាំង ៥ ឃ្លារបស់ឪពុក អ្នកគួរយកដាក់ខ្លួន៖
១) «ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំឲ្យមានជំនឿជាក់ក្នុងខ្លួន ហើយហ៊ានដើរតាមគន្លងផ្លូវរបស់ខ្លួនឯង។» Jennifer Grey
២) «ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំមិនឲ្យគិតច្រើន ពីព្រោះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ដូចនេះបន្តដំណើរទៅមុខហើយខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។» Scott Eastwood
៣) «ឪពុករបស់ខ្ញុំបានមានប្រសាសន៍ថា មនុស្សមាន២ប្រភេទគឺ អ្នកយកនិងអ្នកឲ្យ។ អ្នកយកអាចទទួលទានដោយរីករាយ ប៉ុន្តែអ្នកឲ្យអាចដេកលក់ស្កប់ស្កល់។» Marlo Thomas
៤) «ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំនូវមេរៀនមួយ៖ កុំធ្វើខ្លួនឲ្យទាបពេកពេលមានកំហុស ហើយកុំតំកើងខ្លួនខ្ពស់ពេកពេលមានជោគជ័យ។» Robert Perish
៥) «ឪពុករបស់ខ្ញុំធ្វើឲ្យខ្ញុំក្លាយជាមនុស្សដែលខ្ញុំចង់ក្លាយជា។ ឪពុករបស់ខ្ញុំប្រគល់បាល់មកឲ្យខ្ញុំហើយប្រាប់ខ្ញុំឲ្យលេងជាមួយវា គេងជាមួយវា និងសុបិនអំពីវា។» Shaquille O’Neal
ដោយ៖ លង់ វណ្ណៈ