យុទ្ធនាការ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ” ដោយក្រុមក្រៀលកម្ពុជា​



យុទ្ធនាការ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ” គឺជាផ្នែកមួយនៃគំរោងរបស់ ក្រុមក្រៀមកម្ពុជាដែលបាន ប្រព្រឹត្តទៅរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១៨ នាឱកាសប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប ប្រពៃណីខ្មែរ។ នេះជាលើកទីមួយហើយដែល ក្រុមក្រៀលកម្ពុជាបានបង្កើតយុទ្ធនាការ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ” នេះឡើងក្នុងគោលបំណងចំនួនពីរគឺ៖ ការរួមចំណែកក្នុងការបញ្ជ្រាបចំណេះដឹង ក៏ដូចជាការសម្អាតបរិស្ថានក្នុងតំបន់សំខាន់ៗ នៃទីក្រុងភ្នំពេញ និង លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលចោលសម្រាមបានត្រឹមត្រូវ និង ជំរុញអោយមានការអនុវត្តបន្ត។ ដើម្បីអនុវត្តយុទ្ធនាការនេះអោយមានប្រសិទ្ធភាព ក្រុមក្រៀលកម្ពុជាបានបែងចែកជា បួនសកម្មភាពគឺ៖ ១) ធ្វើបទសម្ភាសន៍ខ្លីៗ និង ជូនជាវត្ថុអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋដែលបានចោលសម្រាមបានត្រឹមត្រូវ និង ជំរុញទឹកចិត្តពួកគាត់អោយអនុវត្តបន្ត។ ២) ចែកជាក្រុមដើម្បីដើររើសសម្រាមតាមតំបន់គោលដៅ និង ធ្វើការផ្ញើរសារអំពីអនាម័យបរិស្ថាន។ ៣) យើងបង្កើតអោយមានការរាំភ្លាមៗនៅនឹងកន្លែងសាធារណៈមួយ ដើម្បីអោយមានការចាប់អារម្មណ៍ និង លើកបង្ហាញផ្ទាំងសារមួយស្តីពី អនាម័យបរិស្ថានដល់អ្នកដែលកំពុងទស្សនា ។ ៤) រៀបចំអោយមានការសម្តែងនូវក្បាច់គុណ យុទ្ធក្រមខមខ្មែរ ជាសាធារណៈដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ និង ធ្វើការបង្ហាញផ្ទាំងសារមួយស្តីពី អនាម័យបរិស្ថានដល់អ្នកដែលកំពុងទស្សនា។ សូមជម្រាបផងដែរថា យុទ្ធនាការ “បរិស្ថានស្អាត ប្រទេសថ្លៃថ្នូរ” អាចប្រព្រឹត្តទៅដោយរលូនដោយមានកិច្ចសហការ ដោយ វិមិកហ្ស(WEMYGS) និង គាំទ្រដោយ សាលារាជធានីភ្នំពេញ ក្រសួងបរិស្ថាន បណ្តាសប្បុរសជននានា និង ក្រុមហ៊ុនមួយចំនួនដូចជាៈ ទឹកពិសាស៊ុបភើហាយធិច(Hi-Tech), ភេសជ្ជៈប៉ូការីស្វេត(POCARI SWEAT), ថ្នាំពណ៍ជាតិខាំផេន(CAM-PAINT), ឡេជិនខ្វលហ្វី(Legen Coffee), នំនាឡិ(NEAL), គុយទាវអនាម័យស៊ីមហួរ, សិប្បកម្មធុងបរិស្ថាន, វ៉ត-ម្រុំខ្មែរធម្មជាតិ, សិប្បកម្មតម្បាញកីមាស, សិប្បកម្មទឹកត្រីង៉ូវហេង, អង្កការតម្លាភាពកម្ពុជាអន្តរជាតិ, ហាងVigo Salad Bar, ក្រុមហ៊ុនដីឡូត៍ជោគជ័យ, LEEQICHបំបាត់សង្វារ, សមាគមន៍ភ្នាក់ងារទេសចរណ៍CATA ក្រៀលកម្ពុជា ជាក្រុមដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញអោយមានការស្រលាញ់ ការចូលរួមថែរក្សារបរិស្ថាន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងគំរូ អនាម័យស្អាត និងជាផ្នែកនៃការគាំទ្រដល់សេចក្តីថ្លៃថ្នូរដល់ប្រទេសជាតិ។ ក្រុមក្រៀលកម្ពុជា បន្តធ្វើ និង គាំទ្រសកម្មភាពទាំងឡាយដែលបាន ចូលចំណែកក្នុងថែរក្សាបរិស្ថាន ការលើកកំពស់ស្មារតីក្នុងការគោរពច្បាប់ចរាចរណ៍ រួមជាមួយសកម្មភាពក្នុងការចែករំលែកនូវ ចំណេះនានាថក្នុងន័យសំដៅដល់ការអភិវឌ្ឍន៍ផ្នែកបរិស្ថាន ទេសចរណ៍ធុរកិច្ច និង សុខមាលភាពជាដើម។ យើងមានជំនឿរជឿជាក់យ៉ាងមុតមាំថាយុទ្ធនាការមួយនេះ នឹងបានចូលរួមចំណែកយ៉ាងផុសផុលក្នុងការថែរក្សាបរិស្ថាន ក៏ដូចជាការលើកកម្ពស់កិត្តិយសកម្ពុជា ដោយអនាម័យបរិស្ថានស្អាត។
X
5s