សម្រង់សម្តីសំខាន់ៗចំនួន ១០ឃ្លា ស្តីអំពីលុយនិងការវិនិយោគ
មានដំបូន្មានក៏ដូចជាសម្រង់សម្តីរបស់បុគ្គលល្បីៗច្រើនណាស់ដែល Bizkhmer ធ្លាប់បានលើកយកមកបង្ហាញប្រិយមិត្តដើម្បីជួយលើកទឹកចិត្តក៏ដូចជាទុកជាគំនិតសម្រាប់ពិចារណា។ ដំបូន្មានទាំងនោះ សុទ្ធតែមានតម្លៃសម្រាប់អ្នក ហើយខាងក្រោមនេះ យើងបានឆ្កឹះយកសម្រង់សម្ដីរបស់បុគ្គលល្បីៗចំនួន ១០រូបមកចែករំលែកបន្តទៀតដែលលើកឡើងអំពីលុយ និងការវិនិយោគ។
១) លោក Jim Rohn “ប្រាក់ចំណេញ ប្រសើរជាងប្រាក់ខែ។ ប្រាក់ខែបានត្រឹមតែជួយអ្នកឲ្យរស់ តែប្រាក់ចំណេញជួយឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ”។
២) លោក Robert Kiyosaki “បើអ្នករកលុយកាន់តែច្រើន អ្នកចំណាយកាន់តែច្រើន។ លុយមិនធ្វើឲ្យអ្នកមានទេ តែទ្រព្យធ្វើឲ្យយើងមាន”។
៣) មហាសេដ្ឋី Warren Buffett “កុំសន្សំលុយដែលសល់ក្រោយពីការចំណាយ។ ត្រូវចំណាយលុយក្រោយពីការសន្សំ”។
៤) លោក Benjamin Franklin “ការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដែលផ្តល់ប្រាក់ចំណេញល្អបំផុត”។
៥) មហាសេដ្ឋី Li Ka-shing “សន្សំលុយសិន បន្ទាប់មកយកទៅវិនិយោគឲ្យត្រូវ។ នេះហើយជារូបមន្តធ្វើឲ្យអ្នកមានបាន”។
៦) មហាសេដ្ឋី Bill Gates “មនុស្សមួយចំនួនគិតថា ចង់បានលុយឲ្យច្រើន តែភ្លេចគិតថា ខ្លួនឯងគ្មានគំនិតអ្វីទាល់តែសោះ”។
៧) មហាសេដ្ឋី Carlos Slim Helu “មនុស្សមិនព្រមវិនិយោគលុយនៅថ្ងៃនេះ នឹងបាត់ឱកាសធំនៅពេលអនាគត”។
៨) មហាសេដ្ឋី Jack Ma “បើអ្នកវិនិយោគលើខួរក្បាល អ្នកនឹងក្លាយជាអ្នកមាន។ បើអ្នកវិនិយោគលើគ្រឿងស្រវឹង អ្នកនឹងក្លាយជាអ្នកប្រមឹក”។
៩) មហាសេដ្ឋី Mark Cuban “មានគន្លឹះ២ ដើម្បីក្លាយជាអ្នកមានគឺទី១ សន្សំលុយទុក និងទី២ យកលុយទៅវិនិយោគ”។
១០) លោក Will Rogers “មនុស្សជាច្រើនចំណាយលុយដែលពួកគេរកបានដើម្បីទិញអ្វីដែលពួកគេមិនចង់បានដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សដែលពួកគេមិនចូលចិត្ត។ ទាំងអស់នេះ គឺជារឿងគ្មានប្រយោជន៍”៕