រូបភាពត្រជាក់ភ្នែករបស់បេក្ខជន បេក្ខនារីតូចដែលកំពុងប្រកួតរូបថត ក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦​



សម្រាប់រដូវកាលពិព័រណ៍កុមារថ្មីនេះ ក្រុមហ៊ុនអនុស្សាបានបង្កើតអោយមានការប្រកួតរូបថតកុមារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា “Cute Kids Photo Contest” ដើម្បីចែករំលែកភាពសប្បាយរីករាយដល់ក្រុមគ្រួសារដែលមានកូនតូចៗ។ គ្រប់គ្រួសារអាចចូលរួមលេងកម្សាន្ដដោយគ្រាន់តែចែករំលែកនូវរូបថតកូនតូចស្អាតៗ និងគួរអោយស្រលាញ់របស់ពួកគេសម្រាប់ចូលប្រកួត ហើយមានឱកាសឈ្នះរង្វាន់ជារបស់ប្រើប្រាស់ក្មេងៗសរុបជាទឹកប្រាក់ចាប់ពី ១០០ដុល្លារ រហូតដល់ ៣០០ដុល្លារ។ ក្នុងអំឡុងពេលជិត២សប្ដាហ៍បន្ទាប់ពីដាក់អោយមានការប្រកួតរូបថតកុមារ មានបេក្ខជននិងបេក្ខនារីតូចៗប្រមាណជាង២០០នាក់បានចូលរួមប្រកួតលេងកម្សាន្ដ ដែលក្នុងរូបថតទាំងនោះបានបង្ហាញពីស្នាមញញឹម ភាពស្រស់ស្អាត ក្រមិចក្រមើម គួរអោយស្រលាញ់ និងភាពទាក់ទាញរបស់ពួកគេរៀងខ្លួន។ តោះ! មកមើលលក្ខខណ្ឌងាយៗសម្រាប់ការចូលរួមប្រកួតខាងក្រោមនេះ៖ 1. ថតរូបកូនតូចៗរបស់អ្នកដែលមានអាយុចាប់ពី ១ឆ្នាំ ដល់ ៥ឆ្នាំ 2. រូបថតតម្រូវជា រូបតែឯង មានភាពស្រស់ស្អាត Cute Cute និងមានភាពទាក់ទាញ 3. រូបថតត្រូវតែជារូបដែលទើបថតថ្មីៗ មានគុណភាពច្បាស់ 4. ផ្ញើរូបមកកាន់ប្រអប់សារផេក “Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ” ដោយភ្ជាប់ជាមួយលេខទូរស័ព្ទ ឈ្មោះឳពុកម្ដាយ ឈ្មោះនិងអាយុកូន 5. ចែករំលែករូបរបស់កូនអ្នកបន្តពីផេក ជាមួយឃ្លា #Anussakidsfair6th និងស្វែករកការ Like ពីមិត្តរបស់អ្នក គួរបញ្ជាក់ដែរថា ពិព័រណ៍កុមារនិងគ្រួសារលើកទី៦ នឹងមកដល់ជាថ្មីក្នុងខែមករាឆ្នាំ២០១៩ខាងមុខនេះ ដោយមានការចូលរួមពីបណ្ដាក្រុមហ៊ុនជាតិ និង អន្តរជាតិជាង២០០ ដែលមកពីវិស័យសំខាន់ៗដូចជា ផលិតផលប្រើប្រាស់សម្រាប់ទារក និង កុមារ ម្សៅទឹកដោះគោ ចំណីអាហារ សាលារៀន មជ្ឈមណ្ឌលថែទាំក្មេង របស់របរលេង ធនាគារ ធានារ៉ាប់រង -ល-។ ក្រុមហ៊ុននីមួយៗនឹងចូលរួមបង្ហាញសេវាកម្ម និងផលិតផលថ្មីរបស់ខ្លួនដែលពាក់ព័ន្ធជាមួយកុមារនិងគ្រួសារ ជាមួយការបញ្ចុះតម្លៃពិសេសទៅកាន់មាតាបិតានិងបុត្រធីតាប្រមាណជាង៣ម៉ឺននាក់ក្នុងរយៈពេល២ថ្ងៃនេះ។ ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៦ នឹងធ្វើឡើងនៅថ្ងៃទី១៩ និង ២០ មករា ឆ្នាំ២០១៩ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA។ ព័ត៌មានបន្ថែមសម្រាប់ការចូលរួមប្រកួត និងទំនាក់ទំនងទិញស្ដង់ សូមទាក់ទងមកកាន់ផេក “Kids Fair & Family Expo Anussa” ឬ “Anussa Events” ឬទូរស័ព្ទលេខ 012 230 140 / 010 911 776។ ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/ ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion
X
5s