កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័រនឹងមកដល់ខេត្តសៀមរាប​



រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិនឹងរៀបចំវគ្គទីពីរនៃកម្មវិធី “រាត្រី Uncaged Night” នៅផ្សារផាមកុងតឺន័រ (Palm Container) ទីរួមខេត្តសៀមរាប បន្ទាប់ពីបញ្ចប់វគ្គទីមួយនៅខេត្តបាត់ដំបងដោយជោគជ័យ។ កម្មវិធី “រាត្រី Uncaged Night” គឺជាកម្មវិធីប្រកួតក្បាច់រាំហ៊ីបហប់ជាមួយរង្វាន់ទឹកប្រាក់ជ័យលាភី 3,000 ដុល្លារ ហើយជាពិសេសមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាពិសេស ក្មេងខ្មែរ ដែលចេញមុខស្តែងចេញភាពក្លាហាននិពន្ធបទចម្រៀង Original ថ្មីសន្លាងមួយដើម្បីជំរុញយុវជនសម័យថ្មី ដែលមានទេពកោសល្យក្បាច់រាំហ៊ីបហប់ចូលមកប្រកួតគ្នាក្នុងកម្មវិធីរាត្រី Uncaged Night របស់ស្រាបៀរថៃហ្គ័រ។ បទចម្រៀង The Uncaged Night ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ ក្មេងខ្មែរសង្ឃឹមថា បទចម្រៀងថ្មីនេះនឹងជំរុញយុវជនគ្រប់រូបឲ្យស្តែងចេញភាពក្លាហានរបស់ខ្លួនក្នុងការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាពសិល្បៈផ្សេងៗលើឆាកជាតិ និងអន្តរជាតិ។ តោះ!!! សូមចូលរួមទស្សនាផ្ទាល់ឲ្យបានច្រើនកុះករនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅផ្សារផាមកុងតឺន័រ ខេត្តសៀមរាប។ ជាពិសេសលោកអ្នកក៏អាចចូលរួមជាមួយ ក្មេងខ្មែរ - KmengKhmer ដើម្បីបោះឆ្នោតជ្រើសរើសក្រុមរាំ ៣ ក្រុម សម្រាប់ការប្រកួតក្បាច់រាំប្រចាំខេត្តសៀមរាប! ដើម្បីធ្វើការបោះឆ្នោត៖ * ចុចនៅទីនេះ http://bit.ly/2AZnIGg ដើម្បីនាំអ្នកទៅដល់ប្រអប់សាររបស់ Tiger ហើយសរសេរពាក្យ VOTE មកកាន់ពួកយើង * ចុចជ្រើសរើសក្រុមដែលអ្នកចូលចិត្ត * អ្នកក៏អាចធ្វើការមើលវីដេអូមុនពេលសម្រេចចិត្តផងដែរ ក្រុមរាំត្រូវការការគាំទ្រពីលោកអ្នកក្នុងការដណ្តើមយកជ័យជំនះនេះ! សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕
X
5s