សន្និសីទអាហារូបករណ៍លើកទី៧ នឹងត្រឡប់មកពាក់កណ្ដាលខែធ្នូនេះ !​



• តើអ្នកធ្លាប់គិតចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសអត់? • តើអាចស្វែករកព័ត៌មានតាមណា? ធ្វើយ៉ាងម៉េចទើបគេឲ្យអាហារូបករណ៍? គួរត្រៀមអ្វីខ្លះសម្រាប់ប្រលង? • សមត្ថភាពប៉ុណ្ណាទើបអាចដាក់អាហារូបករណ៍ទទួលបានជោគជ័យ? នាពាក់កណ្ដាលខែធ្នូនេះ សន្និសីទអាហារូបករណ៍នឹងធ្វើឡើងជាលើកទី៧ ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើនេះ ក៏ដូចជាផ្ដល់នូវគន្លឹះសំខាន់ផ្សេងទៀតសម្រាប់ត្រៀមខ្លួនក្នុងការបង្កើនអាត្រាជោគជ័យខ្ពស់ក្នុងអាហារូបករណ៍ថ្នាក់តំបន់ និងអន្តរជាតិ ដោយមានការចូលរួមពីស្ថានទូតធំៗ ស្ថាប័នផ្ដល់អាហារូបករណ៍ និងអតីតនិស្សិតអាហារូបករណ៍ជាច្រើនរូបនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ សន្និសីទអាហារូបករណ៍ត្រូវបានធ្វើឡើងរយៈពេល៦ឆ្នាំជាប់គ្នា ដែលមានការចូលរួមពីសិស្សានុសិស្ស និងនិសិ្សតកម្ពុជាប្រមាណជាង ៨០០០នាក់ ដែលមានបំណងចង់ដាក់អាហារូបករណ៍ទៅសិក្សាលើមុខជំនាញ និងក្នុងប្រទេសដែលជាក្ដីស្រមៃរបស់ខ្លួន។ សម្រាប់ចុងឆ្នាំ២០១៨នេះ សន្និសីទអាហរូបករណ៍លើកទី៧ នឹងផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖ • ស្គាល់អាហារូបករណ៍ល្បីៗជាង៣០ប្រភេទ • រៀនស្វែងរកអាហារូបករណ៍គ្រប់កម្រិត • រៀនការស្នើសុំផ្ទាល់ទៅកាន់សកលវិទ្យាល័យក្រៅប្រទេស • រៀនសរសេរ Personal Statement និង Study Plan • ត្រៀមសម្ភាសន៍ និងបំពេញបែបបទ... ។     [caption id="attachment_63186" align="aligncenter" width="670"] UK Embassy[/caption]   ក្នុងនោះផងដែរ វត្ដមានស្ថានទូត ស្ថាប័នផ្តល់អាហារូបករណ៍ធំៗ និងអតីតនិស្សិតអាហារូបករណ៍ជាច្រើនរូប នឹងធ្វើបទបង្ហាញពីគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនទុកជាមុនឲ្យមានប្រសិទ្ធិភាព រួមទាំងព័ត៌មានបន្ថែមពីតម្រូវការ និងលក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លី។ បន្ថែមពីនោះ សិស្សនិស្សិតនឹងយល់ដឹងបន្ថែមអំពីជំហាននៃការរៀបចំខ្លួនដូចជាពិន្ទុ តេស្តភាសាបរទេស កិច្ចការសហគមន៍ និងអាចវាយតម្លៃសមត្ថភាពរបស់ខ្លួន ហើយបំពេញបន្ថែមនូវភាពខ្វះចន្លោះដែលមានសារៈសំខាន់ដល់ការប្រកួតប្រជែងដណ្ដើមយកអាហារូបករណ៍។ [caption id="attachment_63185" align="aligncenter" width="670"] Japan Embassy[/caption] [caption id="attachment_63183" align="aligncenter" width="670"] IDP who represent New Zealand Scholarship[/caption] មិនតែប៉ុណ្ណោះ សិស្សនិស្សិតក៏អាចស្វែងយល់បន្ថែមពីការធ្វើតេស្ដស្ដង់ដា IELTS ដែលជាតម្រូវការទូទៅសម្រាប់អាហារូបករណ៍ កម្មវិធីហ្វឹកហ្វឺភាសាអង់គ្លេស និងព័ត៌មានអាហារូបករណ៍ផ្សេងៗទៅកាន់ប្រទេសអឺរ៉ុប អូស្ដ្រាលី ណូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្ដាប្រទេសអាស៊ានផ្សេងៗ ដែលផ្តល់ដោយវិទ្យាស្ថាន ACE និង IDP សំបុត្រចូលរួមមានតម្លៃត្រឹម ៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ធ្នូ ២០១៨ និង ៧ដុល្លារ ក្នុងថ្ងៃទី១៥ ធ្នូ ២០១៨។ កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ និង សហការឧបត្ថម្ភដោយ IDP។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Scholarship Conference Anussa ឬ ទូរស័ព្ទលេខ 012 230 140។ Event: https://www.facebook.com/events/181598049401447/?active_tab=discussion Youtube: https://youtu.be/ibOUWOHZ75o
X
5s