ដំបូន្មានទាំង ៨ឃ្លា​នេះ​​ជួយ​លើកទឹកចិត្ត​អ្នក​ឲ្យមោះមុតនឹង​ភាពជោគជ័យ​



Bizkhmer ធ្លាប់​បាន​លើក​​បង្ហាញ​​លោក​អ្នក​រួច​មក​ហើយ​ពី​សម្រង់​សម្តី​របស់​បុគ្គល​ល្បីៗសម្រាប់​ជួយ​លើក​ទឹកចិត្ត​ក៏​ដូច​ជា​​​​ផ្តល់​គំនិត​សម្រាប់ត្រិះរិះ​ពិចារណា។ ដំបូន្មាន​ទាំង​​នោះ​បាន​ផ្តល់​គុណ​តម្លៃ​សម្រាប់​លោក​អ្នក ហើយ​ខាង​ក្រោម​នេះ យើង​បាន​ឆ្កឹះ​យក​សម្រង់​សម្ដី​របស់​បុគ្គល​ល្បីៗ ៨ រូបមក​ចែករំលែក​ដល់លោក​អ្នកមិត្តអ្នកអាន​បន្ត​ទៀត។

១.ប្រើ​គំនិត​ដើម្បី​កសាង​ជីវិត «កន្លែង​ល្អ​បំផុត​ដើម្បី​ចប់​ផ្តើម​​កសាង​ជីវិត​របស់​អ្នក​ឲ្យ​ប្រសើរ​ឡើង គឺ​ធ្វើ​អ្វីៗ​ចេញ​ពី​គំនិត​របស់​អ្នក»។ -លោកJim Rohn-

២.ស្តាប់​អ្នកដទៃ​ច្រើន​ពេក​ធ្វើ​ឲ្យ​អ្នក​បរាជ័យ «ហេតុផល​មួយ​ដែល​មនុស្ស​បរាជ័យ​ក្នុង​ជីវិត ដោយសារតែ​ពួកគេ​ស្តាប់​មិត្តភក្ដិ​របស់​គេ មិត្តភក្ដិ​របស់​គេ និង​ស្តាប់​ក្រុម​គ្រួសារ​របស់​គេ​ច្រើន​ពេក»។ -លោក Napoleon Hill-

៣.ចង់​បរាជ័យ ផ្គាប់ចិត្ត​អ្នកដទៃ​ឲ្យ​បាន​ច្រើន «ខ្ញុំ​មិន​ដឹង​ថា គន្លឹះ​ជោគជ័យ​យ៉ាងម៉េច​នោះ​ទេ តែ​បើ​ចង់​ដឹង​គន្លឹះ​បរាជ័យ គឺ​គ្រាន់តែ​ធ្វើ​ផ្គាប់ចិត្ត​អ្នកដទៃ​ឲ្យ​បាន​ច្រើន​ទៅ»។ -លោក Bill Cosby-

៤.មាន​មហិច្ឆតា មាន​ភាព​ជោគជ័យ «ទោះបីជា​អ្នក​ពូកែ ឬ មាន​សមត្ថភាព​ប៉ុណ្ណា​ក៏ដោយ បើ​អ្នក​មិន​មាន​មហិច្ឆតា​ទេ អ្នក​នៅតែ​មិន​ជោគជ័យ»។ -លោក Li Ka-shing-

៥.កុំ​បោះបង់ «បើ​អ្នក​មិន​បោះបង់ អ្នក​នឹង​នៅ​តែ​មាន​ឱកាស។ ការបោះបង់ ជា​រង្វាន់​ដ៏​ល្អ​បំផុត​សម្រាប់​ការ​បរាជ័យ»។ -លោក Jack Ma-

៦.​ឲ្យ​លុយ​មិន​អាច​រំដោះ​ភាព​ក្រីក្រ​បាន​ឡើយ «ឲ្យ​លុយ​ទៅ​អ្នកក្រ ពួកគេ​នឹង​នៅតែ​ក្រ។ ឲ្យ​ចំណេះដឹង​ទៅ​អ្នកក្រ ពួកគេ​នឹង​ដឹង​ពី​របៀប​រើ​បម្រាស់​ខ្លួន​ពី​ភាព​ក្រីក្រ»។ -លោក Robert Kiyosaki

៧.គោលដៅ​​ខ្ពស់​បំផុត​ ផ្តើម​ពី​ចំណុច​ទាប​បំផុត «ចង់​ទៅ​ដល់​គោលដៅ​ខ្ពស់​បំផុត ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​ទាប​បំផុត»។ -ទស្សនវិទូ Publilius Syrus-

៨.ការ​បោះបង់​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​រហូត «បរាជ័យ ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​មួយ​គ្រា ប៉ុន្តែ​ការ​បោះបង់ ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​រហូត»។ -លោក Lance Armstrong-៕

ប្រភព៖ dailyquotes ​ ​

X
5s