សៀវភៅ "Successful Sale Strategy" ត្រៀមបោះពុម្ពជាខេមរៈភាសា​



សៀវភៅ Successful Sale Strategy ដែលបោះពុម្ពជាភាសាអង់គ្លេសក្នុងឆ្នាំ ២០១៧ ទទួលបាន​ការ​ចាប់​អារម្មណ៍​ និងយល់ឃើញអំពីតម្រូវការរបស់ប្រជាជនខ្មែរក្នុងការចង់ក្រេបយកចំណេះដឹងផ្នែកលក់បន្ថែម លោក លន់ បូរី បានចាប់ផ្ដើមចងក្រងសៀវភៅនេះ ជាភាសាខ្មែរ ដែលនឹងត្រៀមបោះពុម្ពជាលើកទី១ ដែលចំណងជើងជាខេមរៈភាសាថា «យុទ្ធសាស្រ្ដនៃការលក់ជោគជ័យ»។   គោលដៅ​សំខាន់​ ដើម្បី​ធ្វើឱ្យមិត្តអ្នកអានកាន់តែងាយស្រួលក្នុងការយល់អំពីយុទ្ធសាស្រ្ដក្នុងការលក់ឲ្យកាន់តែច្បាស់ជាងមុន។ លោក លន់ បូរី បានចំណាយពេលជាច្រើនឆ្នាំក្នុងការចងក្រងជាសៀវភៅនេះឡើង ដោយលោកបានដកស្រង់យកបទពិសោធន៍ផ្ទាល់ខ្លួន និងចំណេះដឹងក្នុងការលក់ច្របាច់បញ្ចូលគ្នាចងក្រងទៅក្នុងសៀវភៅក្បាលមួយនេះ។ សៀវភៅ «យុទ្ធសាស្រ្ដនៃការលក់ជោគជ័យ» នេះនឹងជួយបង្ហាញផ្លូវដល់មិត្តអ្នកអានក្នុងការធ្វើទំនាក់ទំនងជាមួយអតិថិជន យល់ច្បាស់អំពីគ្រឹះនិងគន្លឹះក្នុងការលក់ ដំណើរការនៃបិទការលក់យ៉ាងច្បាស់លាស់ និងរឿងទាំង ១៥ យ៉ាងដែលអ្នកត្រូវតែដឹងក្នុងការលក់ របៀបរបបទំនាក់ទំនងការលក់ និងការបង្កើតក្រុមលក់ដែលមានថាមពលជាដើម។ មូលហេតុអ្វីបានជាលោក ចងក្រងសៀវភៅនេះឡើង? ដោយឆ្លងកាត់បទពិសោធន៍ហូរហៀរក្នុងការងាររបស់លោកជិតពីរទសវត្សកន្លងមកនេះ លោក លន់ បូរី ក៏មានគំនិតចាប់ផ្ដើមចងក្រងសៀវភៅមួយក្បាលដំបូងជាភាសារអង់គ្លេសដែលមានចំណងជើង Successful Sale Strategy ដើម្បីជាការចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ផ្នែកលក់ជិត ២០ទសវត្សក្នុងក្រុមហ៊ុនធំៗជាច្រើន ទៅដល់អ្នកអានក្នុងប្រទេសនិងក្រៅប្រទេស។ តើលោក លន់ បូរី ជាអ្នកណា? លោក លន់ បូរី អ្នកប្រឹក្សាជាន់ខ្ពស់ គ្រូបង្វឹក​អាជីវកម្ម​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​លក់ និងការធ្វើទីផ្សារ ក្នុងវិស័យជាច្រើន និងជាអ្នកអភិវឌ្ឍធនធានមនុស្សអស់រយៈពេលជិត ២០ឆ្នាំមកហើយ។ បច្ចុប្បន្ន លោកគឺជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន 3G Agent Co.,Ltd ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម ក្នុងការរៀបចំយុទ្ធសាស្រ្ដអាជីវកម្ម និងអភិវឌ្ឍបុគ្គលិកប្រកបដោយភាពរីកចម្រើននិងចីរភាព។ ឆ្លងកាត់បទពិសោធន៍ជោគជាំ ជិតពីរទសវត្សជាមួយនឹងការលក់ និងការគ្រប់គ្រងអតិថិជន លោក លន់ បូរី ក៏ជាគ្រូបណ្ដុះបណ្ដាលសិស្សនិស្សិតនិងមនុស្សរាប់ពាន់នាក់ ដោយរូបលោកក៏ជាសាស្រ្ដាចារ្យនៅក្នុងសកលវិទ្យាល័យបង្រៀនថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតរយៈពេលជាង ១០ឆ្នាំមកហើយថែមទៀតផង។ សមិទ្ធផលដែល លោក លន់ បូរី ទទួលបានឆ្លងតាមបទពិសោធន៍ជីវិតនិងការងារយូរឆ្នាំមកនេះ៖ • សញ្ញាប័ត្របញ្ជាក់ពីប្រទេសសិង្ហបុរី ជាអ្នកបង្វឹកជាន់ខ្ពស់ • លិខិតបញ្ជាក់ពីប្រទេសជប៉ុន ជាអ្នកជំនាញផ្នែក បណ្ដុះបណ្ដាលធនធានមនុស្ស និង ទំនាក់ទំនងអន្ដរជាតិ • ទទួលស្គាល់ពីប្រទេសឥណ្ឌនេសុី ជាអ្នកទីផ្សារកម្រិតតំបន់ ASEAN • ទទួលស្គាល់ពីប្រទេសសឹង្ហបុរី ជាអ្មកជំនាញហិរញ្ញវត្ថុនិងធនាគារ • ទទួលស្គាល់ពីប្រទេសអង់គ្លេស ជាអ្នកជំនាញភាពជាអ្នកដឹកនាំ កម្រិតមេដាយមាស មួយវិញទៀត លោក លន់ បូរី ក៏បានបើកឱកាសទៅដល់ក្រុមហ៊ុន ស្ថាប័នឯកជននានា នៅក្នុងប្រទេសកម្ពុជាមានសិទ្ធិ​ក្នុងការដាក់ឡូហ្គោ​​ក្នុង​សៀវភៅរបស់លោក​ដែល​ត្រៀម​ចេញ​ជា​ខេមរៈភាសានាពេល​ឆាប់ៗ​ខាង​មុខនេះ។ ដោយការដាក់មួយឡូហ្គោ មានតម្លៃ ១០០ដុល្លារអាមេរិក។ ក្នុងការចំណាយ ១០០ដុល្លារ លោកអ្នកនឹងទទួលបានសៀវភៅឥតគិតថ្លៃចំនួន​១០ក្បាល សំបុត្រ ១០សន្លឹកក្នុងការចូលរួមសិក្ខសាលា Powerful Sales Productivity ដែល​នឹង​ប្រព្រឹត្តិទៅនៅខែមករាឆ្នាំ២០១៩ខាងមុខ និង​ឡូហ្គូ​របស់ក្រុមហ៊ុននៅ​លើក្រប​សៀវភៅ។ រាល់ថវិការក្នុងការដាក់ឡូហ្គោចំនួន ១០ភាគរយនឹងត្រូវបរិច្ចាគទៅកាន់មន្ទីពេទ្យគន្ធបុផ្ផា។ ខាងក្រោមនេះគឺជាក្រុមហ៊ុនឧបត្ថម្ភដាក់ជាឡូហ្គូលើក្របសៀវភៅ៖ សូមទំនាក់ទំនង៖ ០៩៩ ៣៤១ ០០៧ ផ្ញើរថវិការតាមរយៈ Wing តាមលេខទូរស័ព្ទ ០៩២ ១១ ២៩ ២៩
X
5s