ជើងខ្លាំង៥៤ក្រុមណាត់ជួបនៃព្រឹត្តិការណ៍ប្រកួត Tiger Street Football Festival 2019 នៅមណ្ឌលក្រុងព្រះសីហនុ​



ក្រុងព្រះសីហនុ៖នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ​ក្រុមបាល់ទាត់ក្នុងសាលជើងខ្លាំងចំនួន៥៤ក្រុមណាត់ជួបនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុក្នុងចំណោម៥៤ក្រុមនឹងចម្រុះយកជើងខ្លាំង៦ក្រុមឈានចូលវគ្គផ្តាច់ព្រ័ត្រដណ្តើមជើង ឯកនៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី៧នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនាំមកឲ្យប្អូនៗទំាងអស់គ្នា​ចូលរួមសម្តែងនូវសមត្ថភាព ក្តីសប្បាយរីករាយ និងភាពខ្លាំងក្លារបស់ខ្លួន ការគោពរ ការរាប់អានគ្នា ចងសម្ព័ន្ធភាពគ្នាទៅវិញទៅមកនេះជាអ្វីដែលសំខាន់ក្នុងព្រឹត្តិការណ៍។ តាំងនាមឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger និងសហការីទំាងអស់បានសហការចាប់តាំងពីឆ្នាំទី១រហូតដល់ឆ្នាំទី៧ទទួលបានជោគជ័យ។

លោក ​Heui Mun You នាយកគ្រប់គ្រងទីផ្សារផលិតផលក្រុមហ៊ុនស្រាបៀរ Tiger បានមានប្រសា​សន៍ថា សូមស្វាគមន៍ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019លើកទី៧នៅក្រុងព្រះសីហនុ ហើយការប្រកួតបានត្រឡប់វិញមកកាន់តែធំ កាន់តែអស្ចារ្យដែលមានការប្រកួតកើនឡើងរហូតដល់៩ខេត្ត/ក្រុងទូទាំងប្រទេសចួលរួមជាមួយទឹកប្រាក់សរុប៥០,០០០ដុល្លារអាមេរិក​ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

លោកនាយកគ្រប់គ្រងទីផ្សារផលិតផលបន្ថែមទៀតថា យើងខ្ញុំសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានជួយផ្នែកជំនាញបច្ចេកទេសចាប់តាំងពីពេលចាប់ផ្តើមបង្កើតព្រឹត្តិការណ៍នេះឡើង។ ​កីឡាករទំាងអស់ត្រូវសម្តែងចេញនូវភាពក្លាហាននៅលើទីលានប្រកួតដើម្បីក្លាយជាជើងឯក Tiger Street Football Festival 2019 ៕

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival 2019​ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរTiger៖ WWW.facebook.com/TigerBeerkH#TSFF2019

ពិសាដោយការទទួលខុសត្រូវ ៕

ក្រុងព្រះសីហនុ៖នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ​ក្រុមបាល់ទាត់ក្នុងសាលជើងខ្លាំងចំនួន៥៤ក្រុមណាត់ជួបនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់

X
5s