សម្រង់សម្ដី ៨ឃ្លា ជួយឲ្យអ្នកធ្វើដំណើរទៅមុខបានកាន់តែឆ្ងាយ
តើអ្នកមានធ្លាប់ដែលគិតទេថា អ្នកអាចធ្វើអ្វីបានខ្លះទេ? នៅពេលដែលអ្នកឃើញអ្នកផ្សេងកំពុងជោគជ័យ ខណៈដែលអ្នកកំពុងបរាជ័យ អ្នកប្រហែលជាធ្លាប់គិតថា អ្នកគ្មានសមត្ថភាព ឬក៏ទម្លាក់បញ្ហាទៅលើកត្តាផ្សេងៗដោយគ្មានការទទួលខុសត្រូវ។
យ៉ាងណាក៏ដោយប្រសិនបើអ្នកយល់ថា មូលហេតុចម្បងគឺកើតចេញពីអ្នក វាដល់ពេលដែលអ្នកត្រូវគិតឡើងវិញ ដើម្បីរកគន្លឹះថ្មី សាកល្បងធ្វើអ្វីដែលថ្មីៗហើយ។ អ្នកអាចចំណាយពេលបន្តិចហើយមកអានដំបូន្មានរបស់បុគ្គលល្បីៗខាងក្រោមនេះទៅមើល៍ តើវាដល់ពេលដែលអ្នកត្រូវចាប់ផ្តើមធ្វើអ្វីមួយដើម្បីខ្លួនឯងសម្រាប់ឆ្នាំថ្មីនេះហើយឬនៅ?
១. កុំភ័យខ្លាចនៅពេលធ្វើអ្វីដែលថ្មី
«ត្រូវកម្ចាត់ចោលនូវភាពភ័យខ្លាចទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវអារម្មណ៍នៅពេលព្យាយាមធ្វើអ្វីដែលថ្មីៗ ពីព្រោះថា ភាពភ័យខ្លាចវាជាឧបសគ្គរារាំងមិនអាចឲ្យអ្នកបោះជំហានទៅមុខបាន»។
-Rita Wilson-
២. ជីវិតគឺជាបទពិសោធន៍
«កុំគិតច្រើនពេក កុំខ្មាសអៀនពេក និងកុំភ័យខ្លាចពេកទៅនឹងសកម្មភាពរបស់អ្នកដែលបានធ្វើកន្លងមក។ ជីវិតរស់នៅរបស់មនុស្សគ្រប់រូបគឺជាបទពិសោធន៍»។
-Ralph Waldo Emerson-
៣. ចង់ជោគជ័យ ត្រូវរៀនសូត្រជានិច្ច
«គុណសម្បត្តិដ៏ពិសេសមួយរបស់មនុស្សជោគជ័យគឺថា ពួកគេបានបើកចិត្តឲ្យទូលាយដើម្បីសិក្សារៀនសូត្រមិនចេះចប់នូវអ្វីដែលថ្មីៗ»។
-Carol S. Dweck-
៤. តម្លៃរបស់មនុស្សស្ថិតនៅក្នុងការព្យាយាម
«ជីវិតនឹងមានតម្លៃប្រសិនបើអ្នកព្យាយាម។ វាមិនមែនមានន័យថា អ្នកអាចធ្វើអ្វីៗគ្រប់សព្វបែបយ៉ាងទាំងអស់នោះទេ ប៉ុន្តែអ្នកអាចធ្វើរឿងជាច្រើនបាន ប្រសិនបើអ្នកព្យាយាម»។
-Jim Rohn-
៥. លទ្ធផលថ្មី ត្រូវធ្វើអ្វីដែលថ្មីៗ
«យើងបន្តដំណើរទៅមុខ បើកទ្វារថ្មីឲ្យធំជាងមុន និងធ្វើរឿងថ្មីៗ ដោយសារតែយើងចង់ដឹងចង់ឃើញ និងចង់ដើរតាមគន្លងថ្មីខុសពីមុន»។
–Walt Disney-
៦. ជួបឧបសគ្គកាន់តែច្រើន ដើរបានកាន់តែឆ្ងាយ
«មានតែអ្នកដែលហ៊ានប្រឈមមុខឧបសគ្គច្រើនប៉ុណ្ណោះដែលអាចដឹងថា ខ្លួនឯងដើរបានឆ្ងាយកម្រិតណា»។
-T.S. Eliot-
៧. ដើរឲ្យបានឆ្ងាយ ព្យាយាមធ្វើអ្វីដែលថ្មីៗ
«គ្រាន់តែព្យាយាមសាកល្បងធ្វើអ្វីដែលថ្មីទៅបានហើយ។ សូមកុំខ្លាច បោះជំហានចាកចេញពីបច្ចុប្បន្នភាពរបស់អ្នក ហើយដើរទៅមុខឲ្យបានឆ្ងាយ»។
-Michelle Obama-
៨. ព្យាយាមទើបដឹងថា អ្នកមានសមត្ថភាពកម្រិតណា
«អ្នកពិតជាមិនដែលដឹងថា អ្នកអាចធ្វើអ្វីបាននោះទេដរាបណាអ្នកមិនបានព្យាយាម»។
–C.S. Lewis
ប្រភព៖ success