ត្រៀមកូនៗចូលប្រកួតក្នុងពិព័រណ៍កុមារហើយឬនៅ?​



តើកូនៗរបស់អ្នកធ្លាប់ប្រកួតសមត្ថភាពនៅលើឆាកហើយឬនៅ? ក្នុងឆ្នាំថ្មីនេះ ពិព័រណ៍កុមារលើកទី៦ នឹងរៀបចំការប្រកួតជាច្រើនសម្រាប់ប្អូនៗកុមារបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ពួកគេ ដើម្បីបង្ហាញភាពក្លាហាន និងទំនុកចិត្ដនៅលើឆាកពិព័រណ៍កុមារ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នៅថ្ងៃទី១៩ និង ២០ មករា ឆ្នាំ២០១៩ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

កម្មវិធីប្រកួតកម្សាន្ដនៅលើឆាកពិព័រណ៍កុមារ និងគ្រួសារលើកទី៦ ដែលត្រូវបានរៀបចំឡើងរួមមាន កម្មវិធីប្រកួតគិតលេខ ប្រកបអក្សរ ប្រដេញពាក្យ និយាយជាសាធារណៈ ប្រកួតដើរម៉ូត ប្រកួតបត់ក្រដាស រាំ ច្រៀង គូររូប ផាត់ពណ៌ ប្រកួតក្មេងវារ ស្លៀកខោទឹកនោម សង់ Lego, Doy Doy, Tangram ជាមួយឱកាស ទទួលបានរង្វាន់ជាច្រើន។ ឳពុកម្ដាយទាំងអស់អាចធ្វើការចុះឈ្មោះសម្រាប់កូនៗជាទីស្រលាញ់ចូលរួមប្រកួតទុកជាមុននៅក្នុងទំព័រហ្វេសប៊ុក “Kids Fair & Family Expo Anussa  - ពិព័រណ៍កុមារ និងគ្រួសារ” ឬ តាមរយៈតំណភ្ជាប់៖ “ https://goo.gl/forms/9REHYOhULQjxgdgG3 ” ។

ក្រៅពីនោះផងដែរ ប្អូនៗកុមារនឹងមានឱកាសសប្បាយរីករាយជាមួយទីធ្លាលេងកម្សាន្ដ៥ធំៗផ្សេងទៀតក្នុងរយៈពេលពីរថ្ងៃ ដែលនឹងត្រូវរៀបចំជាពិសេសសម្រាប់កុមារតូចៗ ដែលភ្ជាប់មកជាមួយនូវកន្លែងអានសៀវភៅ កន្លែងរៀនបត់ក្រដាសorigami ទីធ្លារៀនគូររូបនិងឆ្លាក់អក្សរ និង កន្លែងពិសោធន៍វិទ្យាសាស្ត្រ។ ទន្ទឹមនឹងនោះ នឹងមានការសម្ដែងរបស់កុមារតូចៗពីសាលារៀនល្បី និងទស្សនាការសម្ដែងកម្មវិធីសិក្សាវិទ្យាសាស្ដ្រទំនើបពីអាមេរិកថែមទៀតផង។

ជួបគ្នានៅពិព័រណ៍កុមារលើកទី៦ ថ្ងៃទី១៩ និង ២០ មករា ២០១៩នេះ ដើម្បីនាំបុត្រធីតាជាទីស្រលាញ់របស់អ្នកចូលរួមកម្មវិធីប្រកួតជាច្រើននៅលើឆាក រីករាយជាមួយទីធ្លាលេងកម្សាន្ដ ទស្សនាការសម្ដែង និងដើរទិញទំនិញបញ្ចុះតម្លៃពិសេសចាប់ពី១០%ដល់៥០% លើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខ។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA។ ព័ត៌មានបន្ថែមសម្រាប់ការចូលរួមប្រកួត និងទំនាក់ទំនងទិញស្ដង់ សូមទាក់ទងមកកាន់ផេក “Kids Fair & Family Expo Anussa” “Anussa Events” ឬទូរស័ព្ទលេខ 012 230 140 / 010 911 776។

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/

ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion

X
5s