សម្រង់សម្ដីខ្លឹមៗទាំង ១៥ឃ្លា របស់លោករ៉ូបឺត គីយ៉ូសាគី​



ថ្ងៃមុន BizKhmer បានលើកយកសម្រង់សម្ដី ១០​ឃ្លារបស់លោក រ៉ូបឺត គីយូសាគី មកចែកជូនមិត្តអ្នកអានម្ដងរួចមកហើយ។ ប៉ុន្តែដោយមើលឃើញពីសម្ដីដែលជាគតិបណ្ឌិតរបស់លោក BizKhmer សូមដកស្រង់សម្រង់សម្ដី ១៥ឃ្លាបន្ថែមទៀតសម្រាប់ជាការត្រឹះរិះពិចារណា ដើម្បីរីកចម្រើនរបស់លោកអ្នក។ គួរបញ្ចាក់ផងដែរ លោក រ៉ូបឺត គីយូសាគី គឺជាជនជាតិអាមេរិកកាត់ជប៉ុន ហើយគាត់គឺជាមហាសេដ្ឋីផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញម្នាក់លើពិភពលោក។ លោកគឺជាអ្នកអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញគឺ ឪពុកអ្នកមាន ឪពុកអ្នកក្រ ដែលលក់ដាច់បំផុតទូទាំងពិភពលោក។ ខាងក្រោមនេះគឺជាសម្រង់សម្ដីល្អៗទាំង ១៥ឃ្លា របស់លោករ៉ូបឺត គីយូសាគី៖

 

១) «អ្នកត្រូវស្ដាប់ដោយប្រើភ្នែកទាំងគូរបស់អ្នក។ សកម្មភាពមានឥទ្ធិពលជាពាក្យសម្ដី។ ដូចនេះមើលលើទង្វើរបស់មនុស្សជាជាងស្ដាប់ការនិយាយព្រោគប្រាជ្ញរបស់គេ។»

 

២) «នៅពេលដែលអ្នកដឹងថាអ្នកគឺជាបញ្ហា នោះអ្នកនឹងផ្លាស់ប្ដូរខ្លួនរបស់អ្នក រៀនសូត្រ និងរីកចម្រើនលូតលាស់។ កុំបន្ទោសអ្នកដទៃ ដោយសារកំហុសរបស់អ្នក។»

 

៣)​ «អ្នកខិតខំធ្វើការដើម្បីមិនចង់ឲ្យគេដកចេញពីការងារ ចៅហ្វាយបង់ប្រាក់ខែឲ្យអ្នកគ្រប់គ្រាន់ដោយមិនចង់ឲ្យអ្នកចាកចេញ។»

 

៤)​ «ទ្រព្យដ៏មានសក្ដានុពលរបស់អ្នកគឺខួរក្បាល។ ប្រសិនបើអ្នកបានបង្វឹកខួរក្បាលអ្នកឲ្យល្អ វាអាចជួយបង្កើតទ្រព្យសម្បត្តិឲ្យអ្នកត្រឹមមួយប៉ប្រិកភ្នែក។»

 

៥) «ភាពឆ្លាតវៃជួយដោះស្រាយបញ្ហានិងបង្កើតលុយ ប៉ុន្តែមានលុយ តែមិនមានភាពវ័យឆ្លាតហិរញ្ញវត្ថុ លុយនឹងរលាយបាត់ជាមិនខាន។»

 

៦) «ចាប់ផ្ដើមពីតូច សុបិនឲ្យធំ។»

 

៧)​ «ទស្សនៈដែលធ្វើឲ្យអ្នកមានឬក្រគឺ អ្នកមានវិនិយោគលុយ​ ហើយចំណាយលើអ្វីដែលនៅសេសសល់ ខណៈអ្នកក្រចំណាយសិន ទើបយកទៅវិនិយោគ។»

 

៨)​ «កុំនិយាយថាអ្នកមិនមិនលទ្ធភាពធ្វើអ្វីមួយ ពីព្រោះនេះគឺជាគំនិតមនុស្សក្រនោះទេ។ អ្នកគួរសួរថាតើយកវាដោយរបៀបណា។»

 

៩)​ «អនាគតរបស់អ្នកគឺកើតពីអ្វីដែលអ្នកធ្វើថ្ងៃនេះ មិនមែនអ្វីដែលអ្នកធ្វើថ្ងៃស្អែកនោះទេ។»

 

១០)​ «រឿងដ៏ឆ្កួតឡប់គឺការធ្វើដូចជាមនុស្សឆ្លាត។ នៅពេលអ្នកធ្វើខ្លួនដូចជាមនុស្សឆ្លាត អ្នកស្ថិតនៅលើភាពល្ងីល្ងើហើយ។»

 

១១)​ «មនុស្សដែលមានក្ដីសិបិនតូច និងបន្តជាមនុស្សតូចតាច។»

 

១២) «មនុស្សលើលោកនេះមាន៣ប្រភេទ៖ ទីមួយមនុស្សដែលបង្កើតសមិទ្ធផល ទីពីរមនុស្សដែលរង់ចាំលទ្ធផល និងទីបីមនុស្សដែលនិយាយថា នរណាបង្កើតលទ្ធផលនេះឡើង។»

 

១៣) «មនុស្សជាច្រើនខ្ចិលគិត ដូចនេះពួកគេគិតដដែលៗរៀងរាល់ថ្ងៃ​​ ដោយមិនព្យាយាមគិតអ្វីដែលថ្មី។»

 

១៤)​ «ការអប់រំមានតម្លៃថោក បទពិសោធន៍មានតម្លៃថ្លៃ។»

 

១៥) «ការស្រលាញ់លុយមិនមែនជាឬសគល់នៃអំពើអាក្រក់នោះទេ​ តែការអត់លុយទើបជាឬសគល់នៃអំពើអាក្រក់។»

 

ដោយ៖ លង់ វណ្ណៈ

X
5s