ក្រុម Pitou FC លើកពានTiger Street Football Festival 2019 ប្រចាំមណ្ឌលកំពង់ស្ពឺ​



ខេត្តកំពង់ស្ពឺ៖ ក្រុម Pitou FC បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រោយពីយកឈ្នះលើក្រុម AVATA ក្នុងលទ្ធផល២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី ២0 ខែមករា ឆ្នាំ២០១៩នេះនៅដីឡូត៍ ឧកញ៉ា ឈួន គឹមសាន្ត ទីរួមខេត្តកំពង់ស្ពឺ។ 

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Pitou FC បានយកឈ្នះលើក្រុម Black Lion A ដោយលទ្ធផល៣ទល់២  ចំណែកក្រុម AVATA បានយកឈ្នះលើក្រុម  ត្រពាំងលើក លទ្ធផល៥ទល់២ មិនបានទទួលជ័យជម្នះរបស់ក្រុមទាំង២ត្រូវប្រកួតជាមួយក្រុមដើម្បីដណ្តើមលេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម Black Lion A ដណ្តើមបានលេខ៣ ក្រោយឈ្នះក្រុមត្រពាំងលើក ១ទល់២។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ គឺក្រុម Pitou FC ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម​ AVATA ប្រាក់រង្វាន់៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Black Lion A ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម ត្រពាំងលើក ប្រាក់រង្វាន់ ១៥០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺដែលជាមណ្ឌលទី៣នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៤ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិលោក Ronaldinho

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 នឹងធ្វើឡើងនៅមណ្ឌល បន្ទាប់គឺ ខេត្តបាត់ដំបងនៅ ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានស្តាតចាស់ វាលបែកចានទីរួមខេត្តបាត់ដំបង ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

X
5s