Tiger Street Football Festival 2019 ឈានចូលវគ្គ១៦ក្រុមចុងក្រោយនៅមណ្ឌលបាត់ដំបង​



ខេត្តបាត់ដំបង៖ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ជាថ្ងៃទី២បានឈានជើងចូលវគ្គ១៦ក្រុមហើយ បន្ទាប់ពីធ្វើការប្រកួតពេញមួយព្រឹកក្នុងវគ្គ៣២ក្រុមដើម្បីចម្រាញ់យក តែ៩ក្រុមទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

សម្រាប់១៦ក្រុមដែលចម្រាញ់ចេញ ពីការប្រកួតយ៉ាងស្វិតស្វាញនៅទីលានប្រកួត Tiger Street Football Festival 2019 នេះគណៈកម្មការត្រូវជ្រើសរើសយកបាន៨ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចំណែកមួយក្រុមទៀត គណៈកម្មការត្រូវជ្រើសរើសចេញពីក្រុមបានចាញ់ការប្រកួតនៃ១៦ក្រុម     ​​​​ការប្រកួតរសៀលនេះពួកគេបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗខ្លួន ទើបដណ្តើមកៅអីវគ្គ៨ក្រុម និងជើងឯក ប្រចាំមណ្ឌលខេត្តបាត់ដំបង ។លើសពីនេះនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេងហ្គេមកំសាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រមានការដាក់តាំងលក់ សម្ភារៈកីឡា ព្រមទាំងទទួលបានការភ្ជាប់អ៊ីនធើណែត ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth និងក្លិបទឹកកកដ៏ពេញនិយមដែលមានតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាច្រៀងនៅនោះ

អ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រគ្រីស្ទាល់(Tiger Crystal) ៦ដប ទទួលបានគូប៉ុង១សន្លឹក ហើយគូប៉ុង២សន្លឹកទទួលបានវ៉ែនតាមួយ គូប៉ុង៣សន្លឹកទទួលបានអាវធំមួយ និងគូប៉ុង ៤សន្លឹកទទួលបានSpeaker មួយ ទស្សនិកជនអាចទទួលទានបណ្តើរទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2019

ក្រៅពីការប្រកួតបាលទាត់ ដ៏អស្ចារ្យនោះនាពេលរាត្រី យើងក៏មានកម្មវិធីប្រគំតន្រ្តី កាន់តែធំជាងមុនឆាកតន្រ្តីកាន់តែ ទំនើបនិងមានក្លឹបទឹកកកថៃហ្គ័រគ្រីស្តាល់ ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពី សំណាក់តារាល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជារួមមាន លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា  កញ្ញា សួស វីហ្សា លោក សូណូ  លោក វង្ស តារារតនា Khmeng Khmer និងឌីជេ Maily  ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញ៉ាក់ កន្ត្រាក់អារម្មណ៍ជាហេតុ ធ្វើឲ្យអ្នកគាំទ្រនៅខេត្តបាត់ដំបងសប្បាយរីករាយ និងរាំកំសាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយ រីករាយគ្រប់គ្នាពេញមុខឆាកតន្រ្តី។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទស សិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

X
5s